ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

បងប្អូនប្រហែលជាភ្លេចហើយករណីកាប់យុវជនម្នាក់ដាច់កស្លាប់នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះមិនអាចបំភ្លេចបានទេនូវទង្វើរដ៏ឃោឃៅព្រៃផ្សៃរបស់ជនដៃដល់ដែលបានប្រើវត្ថុរឹងកាប់ទៅលើយុវជនមួយក្រុមបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ត្រូវស្មាខាងឆ្វេងហើយធ្លាក់ពីលើម៉ូតូចូលប្រឡាយទឹក នឹងយុវជនម្នាក់ទៀតកាប់ចំកញ្ចឹង ក សឹងតែដាច់ក្បាលធ្លាក់ពីលើស្មា ជាអកុសលយុវជនម្នាក់នោះត្រូវស្លាប់នៅនឹងកន្លែងកើតហេតុ។

លោក កង សុឺន នឹងប្រពន្ធឈ្មោះ នាង គង់នៅ បានប្រាប់មកអ្នកសារព័ត៌មានទាំងទឹកភ្នែកថា   នៅយប់កើតហេតុវេលាម៉ោងជាង១០ គាត់កំពង់សម្រាកនៅលើផ្ទះស្រាប់តែមានមនុស្សមកស្រែកហៅគាត់ហើយប្រាប់ថា   កូនប្រុសរបស់គាត់ គេជិះម៉ូតូដេញកាប់ដាច់ ក ស្លាប់បាត់ទៅហើយនៅផ្លូវជាតិលេខ៥១  លោក កង សុឺន បានប្រញ៉ាប់ប្រញ៉ាល់ទៅកន្លែងកើតហេតុដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងភូមិ អង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក៍ឃើញកូនប្រុសជាទីស្រឡាញ់របស់គាត់ពិតជាដេកស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមក្នុងសភាពដាច់ ក សឹងតែធ្លាក់ក្បាលចេញពីលើស្មា។

លោក កង សុឺន ស្រែកត្រហោយយំសឹងតែមិនគួរឲ្យជឿ   ក្នុងហេតុការករណីឃាតកម្មយ៉ាង ព្រៃផ្សៃមកលើកូនប្រុសរបស់គាត់ ភ្លាមនោះសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុហើយបានហ៊ុំព័ទ្ធខ្សែរកំណត់ទីតាំងនៃដែនសមត្ថកិច្ចដើម្បីពិនិត្យដានដែលបន្សល់ទុកនិងធ្វើ កោសលវិច្ឆ័យទៅលើជនរងគ្រោះ។

លោក កង សុឺន បានប្រាប់អ្នកសារព័ត៌មានថាជនរងគ្រោះឈ្មោះ សុឺន សៅគា ភេទប្រុស អាយុ២២ឆ្នាំ បានស្លាប់ដោយជនឃោឃៅកាប់សម្លាប់កាលពីយប់ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២២ ។

ម្តាយជនរងគ្រោះបានយំរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា  មិត្តភ័ក្ត្រកូនខ្ញុំដែលរួមដំណើរនៅក្នុងហេតុការខាងលើ បានប្រាប់ខ្ញុំថា មុនកើតហេតុពួកខ្ញុំបានចងចង្រឹងដេកក្បែឡានបែននៅរណ្តៅដី ស្រាប់តែមានអ្នកទូរសព្ទហៅជនរងគ្រោះទៅញាំមុីហិលនៅផ្សារថ្នល់ទទឹង តែជនរងគ្រោះប្រកែកមិនព្រមទៅ ដោយសារការអង្វរកជាច្រើនដងពេក ជនរងគ្រោះក៍បបួលខ្លួនទៅជាមួយបានជាគ្នា រួចក៍បានបើកឡានបែនឡើងពីរណ្តៅដីយកមកទុកនៅផ្ទះមិត្តភ័ក្ត្រដែលនៅក្នុងភូមិជាមួយគ្នា ហើយក៏ជិះម៉ូតូមិត្តភ័ក្ត្រចេញទៅទាំងអស់មានគ្នា១២នាក់  ជិះម៉ូតូ៤គ្រឿង តែជិះមិនទាន់ផុតពីភូមិកើតហេតុខាងលើផងស្រាប់តែមានម៉ូតូជិះប្រដេញមកពីក្រោយបីបួនម៉ូតូនឹងនៅចាំពួនស្ទាក់ខាងមុខសរុបជិត១០ម៉ូតូ ហើយក៍ប្រើវត្ថុរឹងកាប់មកលើខ្លួនបណ្តាលឲ្យដាច់ស្មាខាងឆ្វេងរងរបួសធ្ងន់ខ្លួនក៏ធ្លាក់ពីលើម៉ូតូចូលប្រឡាយទឹក ក្រោយពីខ្លួនខំប្រឹងស្រវេស្រវាឡើងមកវិញ ក៍ទទួលដំណឹងថាមិត្តភ័ក្ត្ររបស់ខ្លួនឈ្មោះ សុឺន សៅគា បានដាច់ ក ស្លាប់បាត់ទៅហើយ។

វិលមកឱពុកម្តាយជនរងគ្រោះវិញ  បិតភ្នែកបើកភ្នែកនៅតែស្រម័យឃើញកូនប្រុសជាទីស្រឡាញ់របស់ខ្លួនដេកស្លាប់ក្នុងថ្លុកឈាមក្នុងសភាពដាច់ ក សឹងធ្លាក់បាត់ក្បាលពីលើស្មា យ៉ាងអាណោចអាធ័ម ចាប់តាំងពីថ្ងៃដែលកូនបានស្លាប់បាត់បង់ជីវិតទៅដោយសារតែទង្វើរព្រៃផ្សៃរបស់ជនឃោឃៅមួយក្រុមតាំងពីថ្ងៃទី៥ខែកុម្ភៈមកទល់ពេលនេះជិត៥០ថ្ងៃហើយ ឱពុកនិងម្តាយក៍ខានបានឭសម្លេងកូនស្រែកហៅ ពុកៗ ម៉ែៗ  ហើយពុកនិងម៉ែក៍មិនទាន់បានទទួលនូវពន្លឺយុត្តិធម៌ណាមួយដែរ    ស្រាប់តែលិចឭពាក្យ ចរចាមរាមថាពុកនឹងម៉ែបានទទួលសំណងជាប្រាក់ បីមុឺនដុល្លា ដើម្បីបញ្ចប់រឿងរបស់កូន។

ឱពុកនិងម្តាយព្រមទាំងសាច់ញាត់របស់យើងសង្ឃឹមលើសមត្ថកិច្ចក្នុងការស្រាវជ្រាវស្វែងរងជនដៃដល់ពិតប្រាកត់យកមក ផ្តន្ទាទោសឲ្យខានតែបាន តែជាអកុសលសមត្ថកិច្ចខេត្តកំពង់ស្ពឺ ហាក់ជាអសមត្ថភាពក្នុងការស្រាវជ្រាវវែករកមុខជនឃោឃៅមួយក្រុមដែល ប៉ុនប៉ងរៀបចំផែនការពួនដេញស្ទាក់កាប់មកលើកូនប្រុសជាទីស្រឡាញ់ដែលដេកស្លាប់នៅក្នុងថ្លុកឈាម។

កាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២២ក្រុមការងារសារព័ត៌មានយើងក៍បានហៅទូរសព្ទទៅលោកអធិការរងស្រុកសំរោងទង ដើម្បីសួរនាំពីករណីឃាតកម្មខាងលើ លោកអធិការរងរូបនោះ បានឆ្លើយតបថាលោកមិនហ៊ានផ្តល់ព័ត៌មានឲ្យទេ លោកមានមេកោយដែរ តែរឿងនេះបានបញ្ចូនដល់ដៃតុលាកាខេត្តកំពង់ស្ពឺហើយ បើចង់ដឹងអាចទៅសួរនៅតុលាកាបាន។  អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com