ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ផ្កាយពីរ ដ៏មហិមា ឈ្មោះ ហៃច័ន្ទភារិទ្ធ ត្រូវបានក្រុមហ៊ុន វីន ហីុល សុីធី ឯ.ក ដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទឆកបោករំលោភលើទំនុកចិត្តនិងសំអាតប្រាក់ ចំនូន6 670 000 ដុល្លា អាមេរិក!

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០២២ ការិយ៉ាល័យនិពន្ធនាយក សារព័ត៌មានតាព្រហ្មបានទទួលពាក្យបណ្តឹងមួយច្បាប់ លេខ ៨១៦៦ ចុះថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២០ ចូលទៅសាលាដំបូងរាជធានីភ្នំពេញ របស់ក្រុមហ៊ុន វីនហីុល សុីធី ឯ.កដែលមានស្នាក់នៅស្ថិតនៅផ្ទះលេខបេ១៨ ផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ តំណាងឲ្យឈ្មោះ ចាន់សុីណា ភេទស្រី ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ១១០ អឺ១ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បានប្តឹងចូលមក ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលារាជធានីភ្នំពេញ
កម្មវត្តុ៖ប្តឹងឈ្មោះ ហៃច័ន្ទភារិទ្ធ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ៥៤ផ្លូវលេខ ៦៤០  ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

២ ឈ្មោះ គាតសូនី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសុីហនុ ខេត្តព្រះសុីហនុ។ពីបទឆកបោក រំលោភលើទំនុកចិត្ត និងសំអាតប្រាក់ ប្រព្រិត្តកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។

យោង÷កិច្ចសន្យា លក់ដីចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ប័ណ្ណបើកប្រាក់ ចំនួន១៨សន្លឹករបស់ ធនាគារ Maybank
តបតាមកម្មវត្តុ៖ ខាងលើ នាងខ្ញុំសូមជម្រាបជូន ឯកឧត្តម ព្រះរាជអាជ្ញា មេត្តាជ្រាបថា កាលពីអំឡុង ឆ្នាំ២០១៨ បុគ្គុល ឈ្មោះ ហៃច័ន្ទភារិទ្ធ បានយកគំនូសប្លង់បង្ហាញ ទីតាំងដីមួយកន្លែង ស្ថិតនៅ ភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតមកបង្ហាញ ក្រុមហ៊ុនឲ្យទិញដីក្នុងតម្លៃ៧,០០០, ០០០, ដុល្លាអាមេរិក(ប្រាំពីរលានដុល្លាអាមេរិក)ដោយសន្យាថា ខ្លួននិងប្រមូលទិញដី ពីប្រជាពលរដ្ឋដោយដីនោះជាដីស្របច្បាប់អាចធ្វើប្លង់រឹងបាននិងមិនមានជាប់ពាក់ព័ន្ធនិងបុគ្គល ឬជាប់ពាក់ព័ន្ធនិងដីរដ្ឋឡើយ។

ដោយមានការជឿជាក់និងរាប់អានគ្នា ក្រុមហ៊ុននាងខ្ញុំបានចុះកិច្ចសន្យាទិញលក់ដីជាមួយឈ្មោះ ហៃ ច័ន្ទភារិទ្ធ ព្រមទាំងបានប្រគល់ប្រាក់ជាបន្តបន្ទាប់ទៅឲ្យឈ្មោះ ហៃ ច័ន្ទភារិទ្ធ  ដើម្បីយកទៅទិញដីមានចំនួន ៧,០០០,០០០,(ប្រាំពីរលានដុល្លាអាមេរិក)។

ក្រោយមកបានប្រគល់ប្រាក់ជាបន្តបន្ទាប់ រួចមក ឈ្មោះ ហៃ ច័ន្ធ ភារិទ្ធ ស្រាប់តែក្នុងខែ កុម្ភ: ឆ្នាំ២០១៩ បុគ្គល ហៃច័ន្ទភារីទ្ធ បានផ្ញើកិច្ចសន្យាផ្ទេរសិទ្ធដីធ្លីលក់ផ្តាច់និងគំនូសប្លង់បង្ហាញទីតាំង(ថតចម្លង) មកឲ្យក្រុមហ៊ុន ហើយបានទាមទារឲ្យក្រុមហ៊ុនបង់លុយទៅឲ្យខ្លួនបន្ថែមពីលើប្រាក់ដែលយកទៅ ៧,០០០,០០០, (ប្រាំពីរលានដុល្លាអាមេរិក)។

ដោយមានការសង្ស័យក្រុមហ៊ុនបានស្នើសុំចុះទៅមើលដីដែលបានទិញនៅពេលនោះឈ្មោះ ហៃច័ន្ទភារិទ្ទ បែរជាទៅចង្អុលដីដែលគ្មានទីតាំងពិតប្រាកដមិនច្បាស់លាស់មកឲ្យក្រុមហ៊ុន ឃើញទង្វើបែបនេះក្រុមហ៊ុនក៏បានចុះទៅស្រាវជ្រាវនិងសាកសួរទៅអាជ្ញាធរដែនដីទើបដឹងថាទីតាំងលើគំនូសបង្ហាញទីតាំង នៅលើលិខិតផ្ទេរសិទ្ធដែលមានឈ្មោះ គាត សូនី ជាអ្នកឈរឈ្មោះ លក់មកឲ្យនាងខ្ញុំមានឈ្មោះ ហៃច័ន្ទភារិទ្ធ ជាអ្នកចុះកិច្ចសន្យាទិញលក់និងយកលុយពីក្រុមហ៊ុននោះជាដីរបស់រដ្ឋស្ថិតនៅតំបន់ឧទ្យានជាតិបូកគោដែលត្រូវរដ្ឋហាមឃាត់មិនឲ្យមានការលក់ដូរអ្វីឡើយ។

យោងតាមលិខិតមួយច្បាប់របស់ក្រសួងបរិស្ថាន លេខ ១៧៦៥ សជណ ប.ស្ថ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ជម្រាប មកក្រុមហ៊ុន វីនហុីល សុីធី ឯ.ក សំណើសុំការបញ្ជាក់លើទីតាំងទំហំ ២០៣ ០០០មែត្រក្រឡា នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុន វីន ហុីលសុីធី ឯ.ក ឃើញថា៖ ផ្ទៃដីទំហំប្រមាណ ៣០០០០ម៉ែត្រក្រឡាគឺស្ថិតនៅក្រៅឧទ្យានជាតិព្រះមុនីវង្ស(បូកគោ)និងផ្ទៃដីទំហំ ២០០០០០៧ម៉ែត្រក្រឡាគឺស្ថិតនៅក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្ស(បូកគោ) ដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង់របស់ក្រសួងបរិស្ថាន(ដូចមានផែនទីភ្ជាប់ជាមួយ)។ផ្អែកតាមមាត្រា៦២នៃច្បាប់ការពារតំបន់ធម្មជាតិ។

លិខិតមួយច្បាប់របស់ក្រសួងបរិស្ថានមួយច្បាប់នេះបានបញ្ជាក់យ៉ាងច្បាស់ថាអំពើរបស់ឈ្មោះ ហៃច័ន្ទភារិទ្ធ  និងឈ្មោះ គាត សូនី បានរួមគំនិតគ្នាយកដីរដ្ឋមកលក់ឲ្យក្រុមហ៊ុន នាងខ្ញុំបែបនេះជាអំពើឆបោក។

ក្រុមហ៊ុន សំណូមពរ
១សុំឲ្យអាជ្ញាធរមានសមត្ថកិច្ច និងតុលាការហាមឃាត់និងចាប់ខ្លួន ឈ្មោះ ហៃច័ន្ទភារិទ្ធ និងឈ្មោះ គាត សូនី យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
២ សុំទាមទារប្រាក់ ចំនួន ៧,០០០,០០០,(ប្រាំពីរលានដុល្លាអាមេរិក)

សុំទាមទារសំណង ជម្ងឺចិត្ត ២,០០០,០០០ដុល្លាអាមេរិក។

យោង ដីកាកោះ របស់លោក ព្រះរាជអាជ្ញារងសុខ ឆវ័ន្ត សាលាដំបូងរាជធានីភ្នំពេញសំណុំរឿងព្រហ្មទណ្ឌ មួយច្បាប់លេខ៨០៧០ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញឈ្មោះ ហៃច័ន្ទភារិទ្ធ ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិខ្មែរជាជនសង្ស័យបច្ចុបន្បន្ននៅផ្ទះលេខ៥៤ ផ្លូវលេខ៦៤០ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ រាជធានីភ្នំពេញ៕ប្រភពព័ត៌មាន÷តាព្រហ្ម

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com