ទាន់ហេតុការណ៍
វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង - ស្ងាត់ៗលួចចាក់ខ្សាច់ចូលទន្លេជិតមួយរយម៉ែត្រនៅក្រុងតាខ្មៅនេះបើយោងតាមប្រភពពីប្រជាពលរដ្ - ច្បាស់ការហើយរឿងផ្ទះមួយមានប្លង់២គម្រោងសាងសង់ផ្ទះល្វែង​ក្រុមហ៊ុន ធី សុភ័ក្រ របស់លោកស្រី​ ​គង់ យ៉ាងធី មេភូមិដំណាក់ត្រយឹង បានផ្តិតមេដៃបញ្ជាក់ថារកពុំឃើញផ្ទះលេខ​ C13​ នោះទេ - កាលដែរយំស្រែករកភាពយុត្តិធម៌នៅមិនទាន់មានសង្ឃឹមនោះទេ
0

លោក​ ហោ​ គន្ធា​ ដឹកនាំ​សិក្ខាកាម​យុវជន​អ្នកសារព័ត៌មាន​ជំនាន់​ក្រោយ​២៣នាក់​ ចុះកម្មសិក្សា​នៅខេត្ត​ពោធិ៍សាត់

ខេត្ត​ពោធិ៍សាត់​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦​ ខែមេសា​ ឆ្នាំ​២០២២​លោក​ ហោ​ គន្ធា​ ប្រធានស្ថាបនិក​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​ដឹក​នាំ​សិក្ខាកាម​យុវជន​អ្នកសារព័ត៌មាន​ជំនាន់​ក្រោយ​ ២៣​នាក់​ មក​ពី​ ១៣​ អង្គភាព​ ចូល​ជួប​សម្ដែង​ការ​គួរសម​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ នៅទីស្ដីការ​សាលា​ខេត្ត​ពោធិ៍សាត់​ ក្នុង​គោលបំណង​សិក្សា​ស្វែង​បន្ថែម​ទៅលេី​វិស័យ​សារព័ត៌មាន​ក្រោម​ប្រធាន​បទ​”ព័ត៌មាន​ពិត​ជុំវិញ​បឹងទន្លេសាប​”​។ សូម​បញ្ជាក់​ផងដែរថា​ អ្នកសារព័ត៌មាន​ទាំង​ ២៣នាក់​ ខាង​លេី​ជា​សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​កន្លង​មក​ថ្មី​ៗ​កាល​ពី​ខែមីនា​ ឆ្នាំ​២០២២នេះ​។

ឆ្លៀត​ក្នុង​ឱកាស​ជួប​សម្ដែង​ការ​គួរសម​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ បាន​លេីកឡេីង​ថា​ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​សូម​ស្វាគមន៍​ ចំពោះ​សិក្ខាកាម​ទាំង​អស់​ ដែល​បាន​ចុះ​ធ្វើ​កម្ម​សិក្សា​ នៅក្នុង​បរិវេណ​ខេត្ត​ពោធិ៍សាត់​ដែល​មាន​រយៈ​ពេល​ ២ថ្ងៃ​ នេះ​ និង​សូម​គាំទ្រ​គ្រប់​អ្នក​សារព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​ប្រដោយ​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​។

ជាមួយ​គ្នា​នេះដែរ​ ឯកឧត្តម​អភិបាល​ បាន​ធ្វើ​ការ​ចង្អុល​បង្ហាញ​ និង​ចែក​រំលែក​ព័ត៌មាន​ និង​បទពិសោធន៍​ល្អ​ៗ​ ជុំវិញ​ខេត្ត​ពោធិ៍សាត់​ ដែល​បាន​ជួប​ប្រទះ​កន្លងមក​ ព្រម​ទាំង​លេីក​ទឹកចិត្ត​ឲ្យ​អ្នកសារព័ត៌មាន​ដែល​ជាសិក្ខាកាម​ខិតខំ​ប្រឹងប្រែង​ សិក្សា​ស្វែង​បន្ថែម​លើ​ ជំនាញ​វិជ្ជាជីវៈ​ និងក្រម​សីលធម៌​ ដេីម្បី​ទុក​ជា​ដើម​ទុន​ ក្នុង​ការ​ប្រកប​របរ​ជា​អ្នក​សារព័ត៌​នាថ្ងៃ​អនាគត​។

ឯកឧត្តម​ បានបន្ដទៅទៀត​ថា​ អ្នកសារព័ត៌មាន​គឺ​ជា​ផ្នែក​មួយក្នុងការជួយ​បំពេញ​នូវ​ចំណុយ​ខ្វះ​ខាត់​ ជូន​រដ្ឋាបាល​មូលដ្ឋាន​ដែល​មាន​ភាព​ចន្លោះ​ប្រហោង​លេី​ការ​គ្រប់គ្រង​ របស់​រដ្ឋបាល​មូល​ អ្នក​សារព័ត៌មាន​អាច​ផ្ដល់​ជា​ដំណឹង​ ឬ​ព័ត៌មាន​បន្ថែម​ដេីម្បី​ឲ្យ​រដ្ឋ​បាល​មូលដ្ឋាន​បាន​បំពេញ​នូវ​ចន្លោះ​ទាំង​អស់​នោះ។

ក្រោយ​ពីទទួលបាន​អនុសាសន៍​ល្អៗ​ លោក​ ហោ​ គន្ធា​ តំណាង​សិក្ខាកាម​ទាំង​ ២៣​ នាក់​ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល​ខេត្ត​ពោធិ៍សាត់​ ដែល​ផ្ដល់​​កិត្តិយស​ និង​ចំណាយពេល​វេលា​ដ៏​តម្លៃ​ ឲ្យ​សិក្ខាកាម​នៃ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​ជួប​សម្ដែង​ការ​គួរសម​ និង​ទទួល​បាន​នូវ​ចំណេះដឹង​ ជំនាញ​ វិជ្ជាជីវៈបន្ថែម​ប្រកប​ដោយ​សេចក្តី​សោមនស្ស​រីករាយ​ និង​ភាព​ស្និទ្ធស្នាល​ជាទីបំផុត​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com