ទាន់ហេតុការណ៍
វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង - ស្ងាត់ៗលួចចាក់ខ្សាច់ចូលទន្លេជិតមួយរយម៉ែត្រនៅក្រុងតាខ្មៅនេះបើយោងតាមប្រភពពីប្រជាពលរដ្ - ច្បាស់ការហើយរឿងផ្ទះមួយមានប្លង់២គម្រោងសាងសង់ផ្ទះល្វែង​ក្រុមហ៊ុន ធី សុភ័ក្រ របស់លោកស្រី​ ​គង់ យ៉ាងធី មេភូមិដំណាក់ត្រយឹង បានផ្តិតមេដៃបញ្ជាក់ថារកពុំឃើញផ្ទះលេខ​ C13​ នោះទេ - កាលដែរយំស្រែករកភាពយុត្តិធម៌នៅមិនទាន់មានសង្ឃឹមនោះទេ
0

មកស្គាល់មុខមាត់ពិត របស់មន្ត្រីកងរាជអាវុធហត្ថខេត្តដែលជាជនដៃដល់បាញ់សម្លាប់ពលរដ្ឋម្នាក់ នៅក្រុងព្រះសីហនុ ព្រោះខឹងរឿងសុីភ្លេម៉ូតូឌឺដងគ្នា.!

ក្រុងព្រះសីហនុ៖ កាលពីវេលា១២៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ មានករណីផ្ទះអាវុធមួយគ្រាប់ បណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុចរង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ២គ្រឿង ជិះសុីភ្លេតរដាក់គ្នាទៅវិញទៅមក នៅតាមបណ្តោយផ្លូវ២ធ្នូ(ផ្លូវកន្ទុយនាគ)លុះមកដល់ចំណុចរង្វង់មូលតោរពី ម៉ូតូទាំងពីគ្រឿងឈប់នៅក្បែរកន្លែងកើតហេតុ រួចទាស់សំដីគ្នាបន្តិចបន្តួច ទំនងជាខឹងរឿងសុីភ្លេម៉ូតូឌឺដងដាក់គ្នា រួចជនដៃដល់រូបនោះក៏បានវាយមកលើជនរងគ្រោះហើយបានបើកកែបម៉ូតូយកកាំភ្លើងមកវាយទៅលើភាគីជនរងគ្រោះបែកក្បាលម្នាក់ រួចបាញ់ជនរងគ្រោះបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយជនបង្កឃើញបែបនេះក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា បន្ទាប់ពីកើតហេតុភ្លាមៗនោះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានសហការជាកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង ០១៖៤០នាទីរំលងអាធ្រាត្រ ថ្ងៃដដែល កម្លាំងជំនាញកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះជិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ។ ចំពោះជនសង្ស័យម្នាក់ទៀត ជាជនដៃដល់បាញ់សម្លាប់ជនរងគ្រោះមានឈ្មោះ អំ ឆេកូ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរត់គេចខ្លួនចូលក្នុងព្រៃមួយកន្លែង ។ ប៉ុន្តែលុះដល់វេលាម៉ោង៥ទៀបភ្លឺ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័បានម្នាក់ទៀត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបាននាំយុវជនពីរនាក់ដែលធ្វើដំណើររួមជាមួយសាកសពជនរងគ្រោះទៅសាកសួរចំណែកសពត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំធ្វើពិនិត្យកោសល្យវិច្ច័យរួច និងប្រគល់សពជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com