ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

លោក វ៉ាសារ៉ង ចៅសង្កាត់ចោមចៅទី២ ដឹកនាំកម្លាំងប្រជាការពារចុះស្តារប្រព័ន្ធលូរំដោះទឹកភ្លៀងនៅផ្លូវវត្តព្រៃស្ពឺ!

ភ្នំពេញ៖ ដោយអនុវត្តន៍តាមសារាចរណែនាំរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាមានការចង្អុលបង្ហាញពីលោក អភិបាលខណ្ឌពោធិ៍សែនជ័យនោះនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ លោក វ៉ាសារ៉ង ចៅសង្កាត់ចោមចៅទី២បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ចុះទៅពិនិត្យនិងស្តារប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀងនៅចំណុចវត្តព្រៃស្ពឺសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពីព្រោះរយៈពេលបីថ្ងៃនេះមានភ្លៀងបានបង្អុលចុះមកជាប់ៗគ្នាបង្កឲ្យមានការលិចលង់លំនៅដ្ឋាននិងផ្លូវមួយចំនួនទៀតនៅសង្កាត់ចោមចៅទី២ទៀតផង។
មានប្រសាសន៍ក្នុងការចុះស្ដារប្រព័ន្ធលូ នាព្រឹកនោះលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានឲ្យដឹងថា៖កន្លងមកទោះបីជាមានភ្លៀងចំនួន៣ថ្ងៃជាប់គ្នានៅក្នុងមូលដ្ឋានរបស់លោកមិនដែលមានការលិចលង់នោះទេ។

ក៏ប៉ុន្តែជាអកុសល់ដោយសារនៅសង្កាត់ភ្លើងឆេះរទេះនិងសង្កាត់កំបូលអាជ្ញាធរបានបើកមុខទឹកមកលើសង្កាត់ចោមចៅទី២របស់យើងក៏បណ្ដាលឲ្យមានការលិចលង់ជាបន្តបន្ទាប់។

ដោយមានសេចក្តីណែនាំពីសាលារាជធានីភ្នំពេញក៏ដូចជាមានការចង្អុលបង្ហាញរបស់លោកអភិបាលខណ្ឌពោធិ៍សែនជ័យ លោកអភិបាលខណ្ឌ ក៏បានចុះមកពិនិត្យផ្ទាល់ជាមួយនិង លោកចៅសង្កាត់ចោមចៅទី២ធ្វើយ៉ាងណារិះរកគ្រប់មធ្យោបាយដើម្បីរំដោះជំនន់ទឹកភ្លៀងនេះឲ្យបានទាន់ពេលវេលា ដើម្បីរំរួលចរាចរណ៍ជាពិសេស កម្មករ កម្មការនី ដែលធ្វើនៅរោងចក្របានធ្វើដំណើរតាមដងផ្លូវនេះបានងាយស្រួល។

កត្តានេះហើយអាជ្ញាធរមិនអាចបណ្តែតបណ្តោយឲ្យមានជំនន់ទឹកភ្លៀងលិចនៅតាមដងផ្លូវនេះបានយូរទៀតទេបង្កឲ្យប៉ះពាល់ដល់អារម្មណ៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក។

លោក វ៉ាសារ៉ង បានបន្តថាក្នុងនាមរដ្ឋបាលសង្កាត់ ចោមចៅទី២ លោកបានយកចិត្តទុកដាក់និងខិតខំអស់កម្លាំងកាយចិត្តដើម្បីចុះស្តារប្រព័ន្ធលូកុំឲ្យមានការកកស្ទះនិងប្រើម៉ាសុីនបូមទឹករំដោះពីការលិចលង់នៅតំបន់នោះសំរាប់បំរើផលប្រយោជន៍សាធារណ: របស់ប្រជាពលររដ្ឋដែលធ្វើដំណើរទៅប្រកបអាជីវកម្មផ្សេងៗទៀតផងដែរ។
លោកបានបន្ថែមថា នាពេលខាងមុខគឺមានពិធីបុណ្យភ្ជុំបិណ្ឌទៅតាមប្រពៃណីរបស់ខ្មែរយើងហើយផ្លូវវត្តព្រៃស្ពឺនេះមានសារៈសំខាន់ណាស់សំរាប់ពុទ្ធបរិស័ទចំណុះជើងវត្តទីជិតឆ្ញាយបាននាំគ្នាធ្វើដំណើរវត្តអារាមដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។

ជាចុងក្រោយ លោក ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋរស់នៅសង្កាត់ចោមចៅទី២ ទាំងអស់សូមមេត្តាសហការជាមួយអាជ្ញាធរ កុំយកសំរាមមកបោះពាលវាលពាលកាល ដូចជាយកសំរាមមកដាក់លើប្រព័ន្ធលូនិងយកសំរាមមកចាក់ចូលក្នុងប្រព័ន្ធលូបង្កឲ្យមានការកកស្ទះប្រព័ន្ធលូជាដើមល។ យើងនាំគ្នាថែរក្សាអនាម័យបរិស្ថានដើម្បីសុខភាពរបស់ប្រជាពលរដ្ឋទាំងអស់គ្នាសូមអរគុណ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com