ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

សង្វៀនជល់មាន់និងអាប៉ោងរីកដូចផ្សិតនៅស្រុកស្ទឹងត្រង់ តើលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មានសមត្ថភាពធ្វើការបង្រ្កាបដែររឺទេ?

(ខេត្តកំពង់ចាម)÷ សេចក្ដីរាយការណ៍ពីពលរដ្ឋ៖ជូនដល់អាជ្ញាធរមានសមត្ថកិច្ចថា៖ មានល្បែងសុីសងជល់មាន់និងអាប៉ោងខ្នាតធំនៅចំណុចក្រោយដើមពោធិ៍ទី២ ភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ប្រភពបងប្អូនប្រជាពលរដ្ឋបានបង្ហើបថា៖ម្ចាស់សង្វៀនជល់មាន់ ឈ្មោះ នឿ និង អ្នកបាញ់មេអាប៉ោងមានឈ្មោះ គា និងមានអ្នករត់ការក្រោមតុ នៅពីក្រោយម្ចាស់សង្វៀន ជល់មាន់និងអាប៉ោង មានឈ្មោះវីន ហើយជាសមត្ថកិច្ចទៀតផង។

ទីតាំងល្បែងសុីសងខុសច្បាប់ មាន់ជល់និងអាប៉ោង មួយកន្លែងនេះមានខ្នងបង្អែកធំហើយមើលទៅ ជាក់ស្តែងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ នៅចំណុចក្រោយដើមពោធិ៍ទី២ ភូមិដីក្រហមទីតាំងល្បែងសុីសងមួយនេះកំពុងបើកលេងយ៉ាងសប្បាយ ដែលស្ថិតនៅក្នុងទឹកដី ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្ននេះ នៅតែបន្តបើកល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ យ៉ាងសកម្ម ។ តើម្ចាស់សង្វៀនជល់មាននិងអាប៉ោង ម្នាក់នេះមានបារមីខ្លាំងបុណ្ណា? រឺមានខ្នងធំនៅពីក្រោយ ទើប លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មិនហ៊ានធ្វើការបង្រាប? ហើយនៅតែរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការ បានហ៊ានបណ្តោយឲ្យទីតាំងល្បែងមួយនេះបើកលេងយ៉ាងអនាធិបតេយ្យ។

សង្ស័យម្ចាស់ទីតាំងល្បែងមួយនេះ សែនត្រូវអស់ហើយ? រឺមួយបានផ្ដល់លាភសក្ការៈប្រចាំខែ ទៅឲ្យ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ជាថ្នូរដើម្បីមិនឲ្យបង្រ្កាបទីតាំងល្បែងមួយនេះ។
ទើបម្ចាស់ទីតាំងល្បែងសុីសង ហ៊ាននាំគ្នាបើកលេងជល់មាន់ ភ្នាល់ចាក់លុយ ក្នុង១គូៗ រាប់ លាន.រៀល) ទៅដល់ រាប់ ពាន់.ដុល្លារ.ចំណែកអាប៉ោងក៍ចាក់លុយធំៗទៀតផង ហើយនាំគ្នាស្រែកហ៊ោកញ្ជៀវយ៉ាងសប្បាយហាក់ដូចមិនខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន។

គួរម្លឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

បច្ចុប្បន្ននេះកំពុងធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភនិងភ័យខ្លាច អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។ល។

ជុំវិញបញ្ហារឿងល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះអង្គភាពសារព័ត៌មានយើងព្យាយាមរាយការណ៍ផ្តល់ព័ត៌មាននិងសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ដែរតែខលមិនចូល។ហើយបានដាក់តាមប្រព័ន្វtelegramនិងWhatsAppទៀតតែលោកមិនចូលមើលសង្ស័យតែប្រឡុកអ្នកសារព័ត៌មានដែលធ្លាប់រាយការណ៍ជូនលោកទេដឹង?។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងរង់ចាំបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធឬ សមុីភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ។

ជុំវិញករណីនេះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បាននាំគ្នាធ្វើការសំណូមពរ ហើយជឿជាក់ទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល់ ជាស្នងការនគរបាលខេត្តកំពង់ចាម រួមទាំង ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម គួរតែមានវិធានការចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះធ្វើការបង្ក្រាបផងទាន!៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com