ទាន់ហេតុការណ៍
លោកគ្រូពេទ្យ(អេតចាយ) ចាក់ថ្នាំឲ្យអ្នកជំងឺមួយម្ជុលប្រកាច់ស្លាប់ភ្លាមៗ លោកគ្រូពេទ្យដាក់មេប្រូចបាត់ស្រមោល - ខឹងប្រពន្ធដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ត្រូវសមត្ថកិច្ចដេញឃាត់រហូតដល់បែកចាន - ជនដៃដល់ដែលសម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តP​RIUSយកទៅប្លុងចោ​ល​​ នៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង​ត្រូវបានសមត្ថកិច្ចនគរ​បា​ល​សហការឃាត់ខ្លួនបានហេីយ​នៅប្រទេសថៃ - រថយន្តដឹកទំនិញធុនធ្ងន់បុករថយន្តហ្វតពីក្រោយបណ្តាលឲ្យក្រឡាប់ខូចខាតយ៉ាងដំណំ... - លោកសាស្ត្រាចារ្យបណ្ឌិត ទ្បាច សំរោង សាកលវិទ្យាធិការ នៃសកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) ដោយមានការចូលរួមដោយ លោកសាស្ត្រាចារ្យបណ្ឌិត សំ ឈុនឡុង សំណេះសំណាងជាមួយអ្នកសារព័ត៌មាន.. - នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង ឯកឧត្តម កើត ឆែ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល - ការពិតនៅពីក្រោយនៃការចាក់ដីចូលប្រឡាយទឹកអមផ្លូវរថភ្លើងក្នុងភូមិជង្រុកចាប់ផ្តើមលាតត្រដាងការពិតហើយ - ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជាង១ពាន់នាក់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា - ឯកឧត្តម គង់ សោភណ្ឌ័ អញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល
0

ទីតាំងបនល្បែង ភ្នាល់មាន់ជល់តាមអនឡាញមួយកន្លែងនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១កំពុងតែបើកដំណើរការយ៉ាងរលូន ចំណែក លោក វ៉ាចំរើន មេប៉ុស្តិ៍ចោមចៅទី១កំពុងតែដេកលក់!

ភ្នំពេញ៖ ទីតាំងបនល្បែង ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើកបនល្បែងស៊ីសងមួយកន្លែង ដែលកំពុងដំណើរការយ៉ាងរលូន ហើយអាជ្ញាធរពាក់ព័ន្ធ មានលោក វ៉ាចំរើន មេប៉ុស្តិ៍ចោមចៅទី១ និងអធិការខណ្ឌពោធិ៍សែនជ័យវិញពុំមានវិធានការ ធ្វើការណែនាំ និងចុះបង្ក្រាបឡើយ បណ្ដោយឱ្យ មេបនល្បែងទីតាំងខាងលើបើកលេងស្រែកហ៊ោទ្រអឹងហឹងកងបង្ករំខានដល់ការរស់នៅរបស់ពលរដ្ឋក្បែរខាង។

មិនតែប៉ុណ្ណោះអស់លោកហ៊ានប្រឆាំងទៅបទបញ្ជារបស់សម្តេច ក្រឡាហោម សខេង និង ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ តែងតែក្រើនរំលឹកដល់ អភិបាលខណ្ឌ និងអធិការខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ចុៈបង្រ្កាបល្បែងសុីសងដែលកើតមានឡើងនៅតំបន់របស់ខ្លួនគ្រប់គ្រង។

ប្រជាពលរដ្ឋរស់នៅភូមិទួលពង្រសង្កាត់ចោមចៅទី១ មានចម្ងល់បានសួរទៅលោក វ៉ាចំរើន មេប៉ុស្តិ៍ចោមចៅទី១ និងលោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ ថាតើអស់លោកយកគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចទៅគ្រវេងចោលនៅឯណាទៅ?បានជាមិននាំគ្នា អនុវត្តបង្រ្កាបទីតាំងល្បែងសុីសងនៅក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះតែងម្តងពលរដ្ឋ បានបន្តថាបើសិនជា អស់លោក បង្រ្កាបបនល្បែងសុីសងនេះមិនបាននាំគ្នាចុះចេញទៅទុកឲ្យពួកមេបនល្បែងទាំងនេះឡើងមកធ្វើមេប៉ុស្តិ៍វិញម្តង។

ពីព្រោះថាប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យមានការព្រួយបារម្ភជាខ្លាំង ចំពោះសុវត្ថិភាពរបស់ពួកគាត់ ដោយសារតែកន្លែងនេះសម្បូរទៅដោយអ្នកញៀនល្បែង ហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋ ខ្លាចក្រែងមាន អំពើចោរកម្មផ្សេងៗកើតឡើងនៅក្នុងភូមិ សង្កាត់ របស់ពួកគាត់។

ប្រជាពលរដ្ឋក៏បានសំណូមពរដល់ លោក ហែមដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ សូមមេត្តាមានវិធានការចុះបង្ក្រាបនិងធ្វើការណែនាំ នៅទីតាំងបនល្បែងខាងលើនេះផងដើម្បីឲ្យប្រជាពលរដ្ឋរស់ជិតទីតាំងបនល្បែងនេះរស៉នៅមានភាពសុខសាន្តផងដែរ៕ប្រភពពី÷តាព្រហ្ម

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com