ទាន់ហេតុការណ៍
ខុនដូ មុីឡាន កុងគ័នមួយកន្លែងស្ថិតក្នុង ខណ្ឌសែនសុខ បើកល្បែងស៊ីសងខុសច្បាប់ - ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ - ក្រុមអាជីវកររកសុីដឹកទំនិញប្រមាណជា៥០នាក់មកធ្វើតវ៉ាស្នើរសុំជាថ្មីម្តងទៀតជាមួយប្រធានទីស្នាក់ការគយនិងរដ្ធាករប្រចាំនៅមាត់ច្រកអន្តរជាតិជាំសាងុាំពាក់ព័ន្ធទៅនឹងការដំឡើងបន្ថែមថ្លៃពន្ធបង់ក្បាលឡាន - មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនកងកម្លាំង ។ - ពិតជាមិនធម្មតា !  ចៅក្រមស៊ើបសួរបានសម្រេចមិនឃុំខ្លួនស្ត្រីស្រស់​ស្អាតឈ្មោះ ញឹម សុខឡេង អ្នកលក់ផលិតផលតាមអនឡាញ - ផ្លូវបេតុងប្រវែង២៨៥ម៉ែត្រ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមជំនួយឧបត្ថម្ភពីគណៈបញ្ជាការយោធាខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ - ឯកឧត្តម ជា ចាន់តូ បំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន២.១០៥នាក់ - លោក អុឹងយូឡាយអធិការងតំណាងលោក យីវណ្ណដា ដឹកនាំកងកម្លាំងចុះសាកសួរសុខទុកលោក សេងវុទ្ធី នាយប៉ុស្តិ៍នគរបាលសង្កាត់ដេីមមៀនកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ - ពលរដ្ឋម្នាក់បានប្តឹងលោកវ៉េងកុសល​ អធិការងស្រុកកៀនស្វាយ​ ពីបទប្រេីប្រាស់ហឹង្សា - ដោះលែងស្ងាត់ៗមេជួញដូរគ្រឿងញៀនធំ៤ខេត្ត ដែលជាកូនប្រុសបង្កើតលោកផ្កាយ២ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ ឈ្មោះ ឃីម ចំរើនកូរ៉ា នៅក្រៅគុគយ៉ាងសង្ហា ថែមទាំងកាន់តំណែងដដែលទៀត !!!
0

ពលរដ្ឋដែលរស់នៅភូមិជង្រុកសង្ស័យមានអ្នកលួចធ្វើប្លង់រំលោភប្រឡាយអមផ្លូវរថភ្លើង

ខណ្ឌពោធិ៍សែនជ័យ៖ បន្ទាប់ពីលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងជំនាញចុះមកវាស់វែងនៅទីតាំងដែលមានការចាក់ថ្មចូលទឹកអមផ្លូវរថភ្លើងដែលស្ថិតនៅ ភូមិជង្រុក  សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកម៉ោង ០៨ៈ៣០ នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ យ៉ាងតក់ក្រហល់ ហើយក៍ប្រញ៉ាប់ប្រញ៉ាលហៅគ្នាឡើងរថយន្តចាកចេញដោយមិនបាននិយាយជាមួយពលរដ្ឋសូម្បីតែមួយមាត់។

ពលរដ្ឋបានដាក់ការសង្ស័យទៅលើ វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុលេខ ១២០៩១៣០៧-០៤០៣ របស់ឈ្មោះ វួន ម៉េងយូ ថាគ្រាន់តែជាអ្នកឈឈ្មោះកាន់ប័ណ្ណ និង ស្នើសុំ ចាក់អាចម៌ដីតែប៉ុណ្ណោះ ។

បន្ទាប់ពីពលរដ្ឋធ្វើការតវ៉ារឿងចាក់ថ្មចូលប្រឡាយទឹកដែលអមផ្លូវរថភ្លើង មិនដែលឃើញឈ្មោះ វួន ម៉េងយូ ចេញមុខបកស្រាយថាខ្លួនទិញដីពីអ្នកណានោះទេ ហើយពលរដ្ឋក៍មិនដែលឃើញមិនដែលស្គាល់បុគ្គលឈ្មោះ វួន ម៉េងយូ នោះដែរ។

ពលរដ្ឋបានលើកឡើងទៀតថាកាលពី២ឆ្នាំមុន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅមុខមហាជនថា ដីនេះគឺជាសម្បត្តិរដ្ឋហើយមិនអនុញ្ញាតឲ្យជនណាចាក់ដីចូលប្រឡាយនោះទេ ដីដែលបានចាក់នេះគឺគេចាក់សម្រាប់ពលរដ្ឋដើរទេ ចំណែកដីដែលចាក់លើសគឺត្រូវកាយចេញវិញអស់ហើយ  មិនត្រឹមតែប៉ុណ្ណោះលោក ហែម ដារិទ្ធ បានបញ្ជារឲ្យជំនាញចុះមកចាប់យករថយន្តប៉ែនមួយគ្រឿង និង គ្រឿចក្រដែលឈូសឆាយមួយគ្រឿង ទៅរក្សាទុកនៅសាលាខណ្ឌទៀតផង ។

ហេតុអ្វីស្រាប់តែស្ងាត់ៗរយៈពេល២ឆ្នាំដីនេះទៅជាមានប័ណ្ណកម្មសិទ្ធស្របច្បាប់ដោយទទួលស្គាល់ពីក្រសួងដែនដីនគរូបនីកម្មនិងសំណង់ និង សាលារាជធានីភ្នំពេញ?

ពលរដ្ឋបន្តរថាពួកគាត់បានផ្តិតមេដៃដើម្បីសុំ កិច្ចអន្តរាគមន៍ទៅសាលាខណ្ឌពោធិ៍សែនជ័យ និង សាលារាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌ជូនពួកគាត់តែស្ងាត់ជ្រាបដូចចោរលួចសេះមិនឃើញមានការអន្តរាគមន៍ពីសាលាខណ្ឌនិងសាលារាជធានីភ្នំពេញនោះទេ មានតែលិខិតអញ្ជើញពីសាលាខណ្ឌ ឲ្យពលរដ្ឋដែលពាក់ព័ន្ធចូលរួមចុះវាស់វែងនៅព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២២ វេលាម៉ោង០៨៖៣០នាទីព្រឹក តែជាក់ស្តែងលោក ប៉ាង លីដា មិនបានគោរពទៅតាមលិខិតអញ្ជើញនោះទេ បែជាចុះវាស់វែងដោយឯកតោភាគគី ចំណែកពលរដ្ឋបានត្រឹមឈរមើលហួសចិត្តទោះជាពលរដ្ឋបានស្នើសុំកុំទាន់អាលវាស់វែងរងចាំភាគគីម្ខាងទៀតបង្ហាញមុខសិន ក៍លោក ប៉ាង លីដា មិនខ្វល់ សំខាន់លោកដឹកនាំកម្លាំងជំនាញចុះមកវាស់បង្ក្រប់កិច្ចមិនបាន១០នាទីផងក៍ប្រញ៉ាប់ឡើងរថយន្តទៅបាត់ស្រមោលតែម្តង។

ពាក់ព័ន្ធរឿងខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនង លោក ប៉ាង លីដា តាមបណ្តាញសង្គម Telegram កាលពីរសៀលថ្ងៃទី១៥និង១៧ខែសីហាឆ្នាំ២០២២ ដើម្បីសុំការបំភ្លឺពីលោកជៀសវាងការផ្សាយមានការភាន់ច្រឡុំ លោក ប៉ាង លីដា បានត្រឹមចូលមើលតែមិនខ្ចីឆ្លើយតបសូម្បីតែមួយមាត់៕

អត្ថបទលោក សុខ រក្សាចេញផ្សាយថ្ងៃទី១៧.០៨.២០២២

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com