ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

ឯកឧត្តម នាយឧត្តមសេនីយ៍ មុឹងសំផន រដ្ឋលេខាក្រសួងការពារជាតិ បានបេីកកិច្ចប្រជុំក្រុមការងារ​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារជាតិ

រាជធានីភ្នំពេញ÷ នៅព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង  សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជា​ប្រធាន​គណៈកម្មការកំណែទំរង់​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជេីញចូលរួមពី ឯកឧត្តម មេញ្ជាការ មេបញ្ជាការរង អគ្គនាយក អគ្គនាយករង នាយក និងនាយទាហានទទួលបន្ទុកការងារជំនាញហិរញ្ញវត្ថុ ជាច្រើនរូបទៀត ។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង  សំផន បានបញ្ចាក់ថា៖ គោលបំណងនៃកិច្ចប្រជុំក្រុមការងារ​ កែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ គឺដើម្បីត្រួតពិនិត្យការងារនិងការអនុវត្តការងារគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈអោយ​ដល់ថ្នាក់ដឹកនាំក៏ដូចជានាយទាហានទទួលបន្ទុក ការងារជំនាញហិរញ្ញវត្ថុ ដើម្បីជំរុញ​អោយការ​អនុវត្ត​ការងារភារកិច្ច​​ជំនាញហិរញ្ញវត្ថុអោយ​ចំគោលដៅ ​ស្របតាម​ការ​ណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្វវត្ថុ និង រាជរដ្ឋាភិបាល​បានដាក់ចុះ ធ្វើយ៉ាងណាគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈអោយបានល្អ ។

នាឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង  សំផន បានជំរុញអោយ​តាមអង្គភាព​នីមួយៗធ្វើការគ្រប់គ្រងហិរញ្ញវត្ថុអោយបានត្រឹមត្រូវ ដើម្បីប្រើប្រាស់​ថវិការការពារជាតិ​អោយ​បានសមស្រប សន្សំ​សំចៃនិងមានគណីយភាពច្បាស់លាស់ ។      ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្តថា៖ ការ​ចំណាយថវិកាការពារជាតិ មានការវិវត្តន៍ទៅតាមឆ្នាំនីមួយៗ ស្របតាមផែនការជំនាញនិងទៅ​តាម​ប្រភេទទ័ពនិងទៅតាម​ជំនាញខុសៗគ្នា ហើយការកែទម្រង់គឺ ធ្វើឡើង​អោយសមស្រប​តាមច្បាប់​គ្រប់គ្រង​ហិរញ្ញវត្ថុសារណៈ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង  សំផន ក៏បានលើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន  សែន ជានាយករដ្ឋមន្ត្រី​ ដែលបានធ្វើអោយប្រទេសជាតិទទួលបាននូវ សុខសន្តិភាព និង ការអភិវឌ្ឍន៍រីកចំរើន​លើ​គ្រប់​វិស័យ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលសកលលោកក៏ដូចជាកម្ពុជាជួបវិបត្តជម្ងឺឆ្លងរាតត្បាតកូវីដ១៩​ក្តី  ក៏សេដ្ឋកិច្ចជាតិ មានការងេីបឡេីងវិញ​គួរកត់សំគាល់   ហេីយរាជរដ្ឋាភិបាលបានបង្កើនប្រាក់បៀវត្សរ៍ជាបន្តបន្ទាប់ ដល់កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ កម្មករ ដែលបាន​រួមចំណែក​​លើក​កំពស់​ជីវភាពរស់នៅកាន់តែប្រសើជាងមុន ។

ក្នុងឱកាសកិច្ចប្រជុំនោះដែរ​  ក៍បានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញ ទៅមកជុំវិញការ​អនុវត្ត ការងារ​​គ្រប់​គ្រង​​​ហិរញ្ញវត្ថុ​សាធារណៈនៅក្នុងក្រសួងការពារជាតិ ដើម្បីធ្វើយ៉ាងណា​អោយការអនុវត្ត​ជំនាញហិរញ្ញវត្ថុនេះ​បាន​ត្រឹម​ត្រូវ​ស្របទៅតាម​ច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបានដាក់ចុះ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com