ទាន់ហេតុការណ៍
អារម្មណ៍​ដ៏សោកសៅរបស់លោកគ្រូបង្រៀនសិស្សានុសិស្សគឺលោកគ្រូឈ្មោះ ឡាង លីកូ បានសសេរសំណេរយ៉ាងក្តុកក្តួល​រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកគ្រូទទួលរងនូវរឿងអយុត្តិធម៌ លោកគ្រូបានទិញផ្ទះមួយល្វែងពីលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់ផ្ទះល្វែងលក់នៅក្នុងបុរីសន្តិភាព២ សូមស្តាប់សំណេរទាំងស្រុងរបស់លោកគ្រូ ឡាង លីកូ ដូចខាងក្រោម។​ - បណ្តឹងអន្តរាគមន៍រឿងផ្ទះមួយមានប្លង់២របស់លោក​ឡាង លីកូ អជ្ញាធរខណ្ឌពោធិ៍សែនជ័យដោះស្រាយដែរប៉ន្តែហាក់គ្មានលទ្ធផលផ្លែផ្កាឡើយ - តើវាសនា​ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ និងទៅជាយ៉ាងណាបន្ទាប់ពីអតិថិជនបានបង្ហាញផ្ទះមួយមានប្លង់២ត្រួតគ្នាជាបន្តរបន្ទាប់ - រុយកាន់តែរោមហើយបន្ទាប់ពីធំក្លិនស្អុយសាយភាយចេញពីក្រុមហ៊ុនសាងសង់ផ្ទះល្វែង ធី សុភក្រ័ - ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងរៀបចំដែនដី ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក - ភេសជ្ជះប៊ូសស្ត្រងមិនត្រឹមតែប៉ូវកម្លាំងនោះទេថែមទាំងត្រូវរថយន្តស៊េរីទំនេីបខ្លាញ់គោទៀតផង - ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ២,៥០០នាក់ ចូលរួមហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃដំបូង នៅខេត្តត្បូងឃ្មុំ - ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហាររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពិការ នៅស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ។ - ទីតាំងហ្គេមបាញ់ត្រី ផ្សារស្ទឹងមានជ័យថ្មីជាន់ក្រោមដី មានខ្នងបង្អែកអ្វី បានជាបង្ក្រាបហើយ ដាក់វិញបាន ហ៊ានបើលេងភ្គើន និង អនុសាសរបស់សម្ដេចតេជោ ហ៊ុន សែន - ថៅកែហាងលក់មាសពេជ្រ ថុង រស្មីហៅមនោរម្យនៅក្រុងប៉ោយប៉ែត នាំភរិយាវេចបង្វេចលាម្ចាស់បំណុលទាំងអស់គ្នាគេចខ្លួនបាត់ ស្រមោលជាមួយលុយប្រហែល៦០លានដុល្លារ
0

ឯកឧត្តម គង់ សោភណ្ឌ័ អញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល: នៅព្រឹកថ្ងៃទី​២៥ ខែសីហា​ ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភណ្ឌ័ អញ្ជើញចូលរួមជាអធិបតីក្នុងពីធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល។

គូសបញ្ជាក់ថា លោក ឃឹម សំភារ ឋានន្តរស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល មកជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ជំនួស
លោក នូ សុវណ្ណរ៉ា ឋានន្តរស័កវរមន្រ្តី ថ្នាក់លេខ២ ដែលត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកណ្តាល។

ឯកឧត្តម សូមផ្តាំផ្ញើដល់លោកអភិបាលក្រុង ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលក្រុងតាខ្មៅទាំងមូល ត្រូវបន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១/បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។

២/ត្រូវជំរុញការអនុវត្តមុខងារទៅតាមរចនាសម្ព័ន្ធថ្មី ដែលយើងបានធ្វើពិធីប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ប្រកបដោយប្រសិទ្ធភាព និងអនុលោមតាមស្មារតីនៃអនុក្រឹត្យលេ១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។

៣/ត្រូវបន្តពង្រឹងនូវរបបប្រជុំ ឱ្យបានទៀងទាត់ ជាពិសេសគឺកិច្ចប្រជុំគណៈអភិបាល និងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីធ្វើត្រួតពិនិត្យ តាមដាន និងធ្វើការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។

៤/បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេស បញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ៧យ៉ាង របស់រាជរដ្ឋាភិបាល ឱ្យបានល្អប្រសើរ។

៥/បន្ដទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញលិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

៦/បន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍បីជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយត្រូវគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។

៧/បន្តយកចិត្តទុកដាក់អនុវត្តនូវសកម្មភាពនានា ដែលបានកំណត់ នៅក្នុងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ១០ ឆ្នាំ ដំណាក់កាលទី២ (២០២១-២០៣០) ឱ្យសម្រេចបានតាមគោលដៅ សូចនាករ និងលទ្ធផលរំពឹងទុក ដែលបានកំណត់។

៨/បន្តខិតខំប្រមូលផ្តុំព័ត៌មានស្តីពីតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋតាមរយៈការរៀបចំធ្វើវេទិកាសាធារណៈ ការចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ។

៩/បន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីឱ្យស្របទៅតាមការវិវត្តន៍នៃសភាពការណ៍ប្រទេសជាតិ និងទំហំការ ងារ ព្រមទាំងត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់ជាតិ។

១០/ត្រូវធានាឱ្យបាននូវឯកភាព សាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលក្រុង ជាពិសេសរវាង ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ។

១១/ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងគ្រប់ប្រភេទ ជាពិសេសគឺ Covid-19 និងជំងឺអុតស្វា(Monkey Pox)។

១២/បន្តយកចិត្តទុកដាក់លើកកម្ពស់សោភ័ណ្ឌភាពរដ្ឋបាលក្រុង សំណល់រឹង រាវ ដោយត្រូវមានយន្តការច្បាស់លាស់ក្នុងការគ្រប់គ្រង និងអនុវត្ត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com