ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

ការពិតនៅពីក្រោយនៃការចាក់ដីចូលប្រឡាយទឹកអមផ្លូវរថភ្លើងក្នុងភូមិជង្រុកចាប់ផ្តើមលាតត្រដាងការពិតហើយ

  ខណ្ឌពោធិ៍សែនជ័យ៖ តើលោក ចាន់ នន់វិទ្យា គឺជានណារ បានជាមានសិទ្ធសម្រេចចង្អុលបង្ហាញកំណត់ព្រំដីដែលកំពុងតែមានវិវាទដោះស្រាយគ្នាមិនទាន់ចប់ ហេតុការណ៍នេះបានកើតឡើងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង០៩ៈ៣០នាទីព្រឹក ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២២។

ការចាក់ដីចាក់ថ្មចូលប្រឡាយទឹកអមផ្លូវរថភ្លើងខាងលើជាច្រើនលើកច្រើនសារ  ហើយក៍មានពលរដ្ឋផ្ទុះការតវ៉ារហូតហេតុការណ៍មួយនេះ បានជ្រាបដល់លោក ហែម ដារិទ្ធ អតីតអភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជារឲ្យជំនាញចុះមកចាប់យកគ្រឿងចក្រកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០ បន្ទាប់មកនាព្រឹកថ្ងៃទី១៣ខែឆ្នាំដដែល លោក ហែម ដារិទ្ធ ក៍បានដឹកនាំកម្លាំងជំនាញខណ្ឌចុះមកដល់ទីតាំងផ្ទាល់បញ្ជារឲ្យកាយយកអាចម៌ដីដែលចាក់ចូលប្រឡាយត្រូវតែកាយចេញវិញ ហើយលោកបានពន្យល់ប្រាប់ដល់អ្នកសារព័ត៌មាននឹងប្រជាពលរដ្ឋរស់នៅទីតាំងខាងលើថា ដីប្រឡាយទឹកអមផ្លូវរថភ្លើងគឺជាសម្បត្តិរបស់រដ្ឋ។

រឿងរ៉ាវនៃវិវាទខាងលើហាក់ដូចជាមានអាកំបាំងអ្វីមួយនៅពីខាងក្រោយវាំងននខ្មៅ ដែលមហាជននឹងអ្នកសារព័ត៌មានចង់ដឹងនឹងចង់ស្រាយចម្ងល់ឲ្យអស់ដើម្បី លាតត្រដាងការពិតថា តើដីប្រឡាយទឹកអមផ្លូវរថភ្លើងខាងលើនេះពិតជាមានម្ចាស់កាន់កាប់ស្របច្បាប់ឬយ៉ាងណា? បានជាលោក ហែម ដារិទ្ធ អតីតអភិបាលខណ្ឌ ឆ្លើយត្រឡប់ត្រលិនបែបនេះ ម្តងថាជាដីប្រឡាយសម្បត្តិរបស់រដ្ឋ ក្រោយមកចុះហត្ថលេខាឯកភាពនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២ ឲ្យគេចាក់អាចម៌ដីចូលប្រឡាយទៅវិញ?

បញ្ហាវិវាទដោះស្រាយមិនចប់រហូតបានផ្លាស់ប្តូរចៅហ្វាយខណ្ឌថ្មីកាលពីថ្ងៃទី១៩ខែសីហាឆ្នាំ២០២២ លោក សក់ ច័ន្ទកញ្ញារិទ្ធ ក៍បានផ្ទេរភារកិច្ចមកកាន់ជាអភិបាលខណ្ឌពោធិ៍សែនជ័យ ហើយរឿងវិវាទនេះលោក សក់ ច័ន្ទកញ្ញារិទ្ធ បន្តរឲ្យលោក ប៉ាង លីដា អភិបាលរងខណ្ឌ ជាអ្នកសម្របសម្រួលដោះស្រាយដដែល។

លោក សុឹម សាវុធ និងប្រជាពលរដ្ឋដែលរស់នៅភូមិជង្រុក បានទៅសាលាខណ្ឌតាមលិខិតអញ្ចើញដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាដោះស្រាយរឿងខាងលើជាច្រើនលើកច្រើនសារតែមិនមានលទ្ធផលវិជ្ជមាននោះទេ។

លោក សុឹម សាវុធ បានប្រាប់អ្នកសារព័ត៌មានថាឱពុករបស់លោក អតីតជាមេឃុំ ត្រពាំងក្រសាំង ហើយលោកក៍បានធំធាត់នៅភូមិឃុំខាងលើដែរ លោក មិនដែលស្គាល់ឈ្មោះ វួន ម៉េងយូ នោះទេ ស្រាប់តែស្ងាត់ៗលិចឈ្មោះ វួន ម៉េងយូ ដែលមាន វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុលេខ ១២០៩១៣០៧-០៤០៣ ថាជាម្ចាស់ដីនៅលើប្រឡាយអមផ្លូវរថភ្លើងដែលជាហេតុនាំឲ្យមានវិវាទក្តៅក្រហាយដល់ប្រជាពលរដ្ឋក្នុងភូមិនាពេលបច្ចុប្បន្ន។

ចំណែកមេធាវីលោក វួន ម៉េងយូ បានកាន់ឯកសារនឹងដឹកនាំកម្លាំងជាងសំណង់មកទីតាំងត្រៀមធ្វើរបងនៅលើទីតាំងទំនាស់ជាច្រើនលើកច្រើនសារតែមិនបានសម្រេចដោយសារតែប្រជាពលរដ្ឋមិនព្រមសូមឲ្យរងចាំការដោះស្រាយចប់សព្វគ្រប់សិន។

អ្វីដែរប្រជាពលរដ្ឋទទឹងរងចាំមូលហេតុនៃដើមចមបញ្ហាខាងលើក៍ចាប់ផ្តើមលាតត្រដាងមកបណ្តើរៗហើយក្រោយពីការសម្របសម្រួលនៅសាលាខណ្ឌមិនចុះសម្រុងនឹងគ្នា ក៍មានវត្តមានលោក ចាន់ នន់វិទ្យា នាវេលាម៉ោង០៩ៈ៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី ១០ ខែកញ្ញា ឆ្នាំ២០២២ ចុះមកទីតាំងខាងលើស្របពេលជាមួយមេធាវីរបស់លោក វួន ម៉េងយូ  ហើយ លោក ចាន់ នន់វិទ្យា បានតាំងខ្លួនជាអជ្ញារកណ្តាលមកចង្អុលបង្ហាញកំណត់ព្រំដីរបស់លោក សុឹម សាវុធ ហើយស្រែកបញ្ជារឲ្យវាស់វែងព្យាយាមធ្វើរបងកំពស់២ម៉ែត្រដើម្បីបញ្ចប់រឿង   តែលោក សុឹម សាវុធ មិនព្រមក៍ចាប់ផ្តើមបែកធ្លាយថា លោក សុឹម សាវុធ មានដីហើយចាប់ដៃគូរសហការរកសុីសាងសង់ផ្ទះល្វែងប្រវាស់ជាមួយលោក ចាន់ នន់វិទ្យា ដោយលោក សុឹម សាវុធ គឺជាម្ចាស់សំណង់ផ្ទះល្វែង ភឺន វិរៈជោគជ័យ

  តែលោក ចាន់ នន់វិទ្យា បែជាតាំងខ្លួនជាម្ចាស់សំណង់ ភឺន វិរៈជោគជ័យ ហើយលួចទៅធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទជាមួយលោក វួន សុផល និង លោក វួន ម៉េងយូ  កាលពីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ ដោយលោក ចាន់ នន់វិទ្យា ទទួលស្គាល់ថាខ្លួនបានសាងសង់ផ្ទះល្វែងជាន់ព្រំដីរបស់លោក វួន សុផល និង លោក វួន ម៉េងយូ
ហើយក៍បានផ្តិតមេដៃទាំងសងខាងដោយមានទាំង ហត្ថលេខា និង ត្រា មេធាវី ជ្រា ដាលីយា នៅថ្ងៃខែឆ្នាំដដែល។

លោក សុឹម សាវុធ បានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំងចំពោះលិខិតនៃ កិច្ចព្រមព្រៀងបញ្ចប់វិវាទដែលលោក ចាន់ នន់វិទ្យា បានតាំងខ្លួនជាម្ចាស់សំណង់ ភឺន វិរៈជោគជ័យ ទាំងបំពានដែលលោកមិនបានដឹងទាល់តែសោះ នេះហើយជាហេតុដែលនាំឲ្យវិវាទដោះស្រាយមិនចប់ ហើយលោកនឹងសិក្សាជាមួយអ្នកច្បាប់ទៅលើឯកសារមួយចំនួនដែលមិនប្រកតីទៅតាមនិតិវិធីច្បាប់។
អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការស្រាយបំភ្លឺពីភាគគីដែលពាក់ព័ន្ធរឿងរាវខាងលើរៀងរាល់ម៉ោងធ្វើការសុំអរគុណ។  អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com