ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

ជនដៃដល់ដែលសម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តP​RIUSយកទៅប្លុងចោ​ល​​ នៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង​ត្រូវបានសមត្ថកិច្ចនគរ​បា​ល​សហការឃាត់ខ្លួនបានហេីយ​នៅប្រទេសថៃ

ខេត្តបាត់ដំប÷ នៅថ្ងៃអាទិត្យ១៥រោចខែ​ភទ្របទឆ្នាំខាលចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០២២​ សម​​ត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ដែលមានលោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាត​ ជា​ស្នងការ​ បានជម្រុញនិងដឹកនាំបញ្ជាដល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការ​ងារនគរបាល​ព្រ​ហ្មទ័ណ្ឌ​  និងក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាននាយកដ្ឋាននគរបាល​ព្រ​ហ្មទ័ណ្ឌ​ នៃអគ្គស្នងការដ្ឋាននគរបា​ល​ជាតិ​ និងសមត្ថកិច្ចនគរ​បាល​ អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង​ ស្រុកកំរៀង​ រួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ​ និងដោ​យ​មានការសម្របសម្រួលលេីនីតិវិធី​ ពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃអយ្យ​ការ​អមសាលាដំបូងខេត្តបា​ត់​ដំបងផងនោះ​ បានធ្វេីការឃាត់​ខ្លួនបុរសម្នាក់ដែលជាជនសង័្សយក្នុងករណី​ សម្លា.ប់​ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូសPRIUSមួយគ្រឿងយកមកប្លុងចោលនៅក្រោយផ្សារភូពុយ​ស្ថិតនៅសង្កាត់អូរ​ចារ​ ក្រុង​បាត់ដំបង​ដែលបានប្រទះឃេី​ញ​​កាលពីថ្ងៃទី១៤​ ខែ​ កញ្ញាឆ្នាំ​២០​២២។

បុរសម្នាក់នោះឈ្មោះ​មាស​ ពេជ្របូរមីភេទប្រុស​ អា​យុ​២៨ឆ្នាំ​ បច្ចុប្បន្នរស់​នៅ​ភូមិភ្នំពេញថ្មី​ សង្កាត់ភ្នំពេញថ្មីខ័ណ្ឌសែនសុខ​  រាជធានីភ្នំពេញ​ មាន​មុខ​របរមិនពិត​ប្រាកដ។

សូមជម្រាបជូ​នថា​កាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២​០២២ មាន​រឿងហេតុភ្ញាក់ផ្អេីលមួយដោយសារគេបានប្រទះ​ឃើញស្ត្រីម្នាក់បានស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស PRIUS ព៌ណទឹក ប្រាក់ ពាក់ស្លាក​លេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាង​ក្រោយបរិវេណផ្សារទំនើបភូពុ​យ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង។

តាមរយៈការស្រាវជ្រាវដែលបានធ្វេីឡេីងនៅថ្ងៃបន្ទាប់បានឱ្យដឹងថា​ ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីម សោ​ភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង។

ស្រ្តីរូបនេះបានចាកចញពីផ្ទះជាមួយរថយន្តខាងលេី​ កាលពីថ្ងៃកាន់បិណ្ឌ​ទី១ គឺអំឡុងថ្ងៃ១១ខែ​កញ្ញា​ ឆ្នាំ​២០​២២​ ហេីយបាត់ការ​ទាក់ទងតាម​ទូរ​ស័ព្ទចាប់ពីថ្ងៃទី​១២ ខែ​ កញ្ញា​ឆ្នាំ​២០២២​ រហូតដល់ពេលប្រទះឃេីញរថយន្តនិងសាកសពតែ​ម្តង។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់រូប​នេះបានសារភាពថា​ រូបគេពិតជាបានសម្លា.ប់ស្រ្តីជាជនរងគ្រោះខាងលេីប្រាកដមែន​ ដែលការ​សម្លា.ប់នេះប្រព្រឹត្តនៅក្នុងរថយន្ត​  បន្ទាប់ពីរូបគេនិងជនរងគ្រោះកេីតជម្លោះពាក្យសំដីជាមួយគ្នាក្នុងពេលរួមធ្វេីដំណេីរ​ដោយរថយន្ត​ ហេីយចំ​ណុ​ច​ប្រព្រឹត្តិនេះធ្វេីឡេីងនៅឯជាយរាជធានីភ្នំពេញ​ រួចបេីករថយន្តដឹកសពស្រ្តីរូប​នោះយកមកប្លុងចោលនៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង​នាអំ​ឡុ​ង​​ថ្ងៃទី១២​ ខែ​ កញ្ញា​ឆ្នាំ​២០២២​ រួចគេចខ្លួនបាត់​ រហូតដល់រសៀលថ្ងៃទី១៤​ ខែ​កញ្ញា​ឆ្នាំ​២០២២​ ទេីបគេប្រទះឃេីញសាកសពនៅក្នុងរថយន្តបន្ទាប់ពីមា​ន​ក្លិនស្អុយភាយចេញពីក្នុងរថ​យន្តនោះ។

ទោះជាយ៉ាងនេះក្តីជនសង័្សយខាងលេី​ បានត្រឹមតែឆ្លេីយប្រាប់សម្ថកិច្ចថា​រូបគេជ្រុលដៃរហូតធ្វេីឱ្យស្រ្តីរូប នេះស្លា.ប់ ក្នុងពេលដែលរូបគេប្រេី ហិង្សាទៅ​លេីស្ត្រីរូបនេះ​ ក្នុងខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា។

ពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តធ្វេីការស្រាវជ្រាវបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅអនុ​វត្តទោសតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com