ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

លោកគ្រូពេទ្យ(អេតចាយ) ចាក់ថ្នាំឲ្យអ្នកជំងឺមួយម្ជុលប្រកាច់ស្លាប់ភ្លាមៗ លោកគ្រូពេទ្យដាក់មេប្រូចបាត់ស្រមោល

ខេត្តកំពង់ស្ពឺ៖ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២២សាច់ញាតិនិងក្រុមគ្រួសារជនរងគ្រោះបានឲ្យអង្គភាពយើងដឹងថា ក្រោយពីរធ្វើបុណ្យសព ដែលបានស្លាប់ដោយសារតែ លោកគ្រូពេទ្យ(អេតចាយ)ម្នាក់បានចាក់ថ្នាំ០១ម្ជុលបណ្តាលឱ្យប្រកាច់ស្លាប់នោះ កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ស្ថិតនៅក្នុងផ្ទះរបស់លោកគ្រូពេទ្យម្នាក់ឈ្មោះសុវណ្ណារ៉ា ហៅពេទ្យ(អេតចាយ)ស្ថិតក្នុងផ្ទះជួលរបស់ក្រុមហ៊ុនរោងចក្រស្ករសរភ្នំពេញស៊ូហ្គើរ អាគារ MB-12 ស្ថិតនៅក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ សាច់ញាតិនិងក្រុមគ្រួសារដង្ហើយរកកិច្ចអន្តរាគមន៍ពីតុលាការនិងអភិបាលខេត្តកំពង់ស្ពឺជួយរកយុត្តិធម៌ ខណៈដែលលោកគ្រូពេទ្យ(អេតចាយ)រត់គេចខ្លួនមិនមានភាពទទួលខុសត្រូវបានតែរយះប៉ុន្មានម៉ោងតែប៉ុណ្ណោះក្រោយពីការស្លាប់នោះ បន្ទាប់មកមិនតែប៉ុណ្ណោះដោយមានការឡាយឌឺដងរយះពេល១៣នាទីក្នុងអាខោនហ្វេសប៊ុកមួយមានឈ្មោះ ((នីភក្តី))នៅវេលាម៉ោង៦និង២៤នាទីត្រូវថ្ងៃទី២៤ខែកញ្ញា ឆ្នាំ ២០២២គឺក្រោយពីរមានការភ្ញាក់ផ្អើលក្នុងផ្ទះរបស់ខ្លួនតែ៤ម៉ោងប៉ុណ្ណោះខណ:សមត្ថកិច្ចមិនទាន់បានសួរនាំឲ្យបានច្បាស់លាស់នៅឡើយផងនោះនិងបញ្ឈឺទៅលើក្រុមគ្រួសារសពដែលកំពុងធ្វើបុណ្យ និង ផ្តាំផ្ញើទៅអ្នកសារព័ត៌មានថាគាត់មិនបានរត់គេចនោះទេ ។ សូមស្តាប់វិដេអូក្នុងការឡាយ ………….ចាប់ពីរម៉ោងនោះរហូតឥឡូវនេះបើកលក់ថ្នាំវិញធម្មតា គឺស្ថិតលើសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនដើម្បីឲ្យប្រព័ន្ធតុលាការជាអ្នកអនុវត្តន៌ច្បាប់ក្រោយពីរទទួលពាក្យបណ្តឹងនៃក្រុមគ្រួសារនៃសពនោះ ។

យោងតាមការឱ្យដឹងពីឈ្មោះ សុន រ៉ុន ជាកូនប្រសាររបស់បុរសរងគ្រោះបានឲ្យអង្គភាពយើងដឹងថា ឪពុកក្មេករបស់លោកបានស្លាប់ដោយសារតែលោកគ្រូពេទ្យ(អេតចាយ)បានចាក់ថ្នាំ រហូតមកដល់ពេលនេះមានរយះពេល៤ថ្ងៃមកហើយនៅមិនទាន់ទទួលបាននូវយុត្តិធម៌នៅឡើយទេ គឺឃើញពេទ្យនោះនៅបើកលក់ថ្នាំដដែលគាត់មានការអស់សង្ឃឹមនិងខកចិត្តយ៉ាងខ្លាំងពេលឃើញសកម្មភាពបែបនេះ។

យោងតាម អ្នកស្រីសេង សូត្រ អាយុ៥៧ឆ្នាំ ជាប្រពន្ធបុរសរងគ្រោះ រស់នៅក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺបានឲ្យអង្គភាពយើងដឹងនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២២ដឹងថារហូតមកដល់ពេលនេះ រយះពេល០៤ថ្ងៃហើយ មិនមានសមត្ថកិច្ច ឬអាជ្ញាធរណាចុះមកជួយអន្តរាគមន៍ ដោះស្រាយរឿងប្តីរបស់គាត់ស្លាប់នោះទេ!។ គាត់ជាប្រពន្ធលើកម្រាមដៃ១០សំណូមពរដល់ តុលាការខេត្តកំពង់ស្ពឺ និងជាពិសេសសំណូមពរដល់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ លោក វុី សំណាង មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ជូនប្តីគាត់ដែលបានស្លាប់ទៅផង មានឈ្មោះ យឹម យឺន ភេទប្រុស អាយុ៥៨ឆ្នាំ បានស្លាប់ដោយសារតែលោកគ្រូពេទ្យ(អេតចាយ)បានចាក់ថ្នាំអស់មួយម្ជុលក្រោយពីបានចាក់អស់រយះពេល៣នាទីជនរងគ្រោះបានប្រកាច់បាត់បង់ស្មារតីលែងដឹងខ្លួនរស់នៅក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជុំវិញនិងការចុះផ្សាយនេះដែរ  អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក សុវណ្ណារ៉ា ហៅពេទ្យ(អេតចាយ)បាននោះទេ ដោយពុំមានលេខទូរសព្ទ័ទំនាក់ទំនងបាននោះឡើយ ។ អង្គភាពសារព័ត៌មានយើងរង់ចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com