ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ចាស់ជរាគ្មានទីពឹងម្នាក់ ទទួលបានអំណោយពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកសម្ភារៈ ថវិកា ដែលជាជំនួយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទៅប្រគល់ជូនដល់លោកយាយ ឡុង សាវុន អាយុ៦៧ឆ្នាំ ជាស្រ្តីមេម៉ាយ កូនបោះបង់ចោល រស់នៅដោយរបររើសអេតចាយ ស្នាក់អាស្រ័យលើដីអ្នកជិតខាង ដែលចិត្តល្អ យល់ព្រមឱ្យគាត់ធ្វើខ្ទមជាប់របងផ្ទះគេជាបណ្តោះអាសន្ន ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អំណោយដែលបានយកប្រគល់ជូនដល់លោកយាយ រួមមាន ថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករចំនួន ៥០គីឡូក្រាម, មី២កេស, ត្រីខ០១យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈ០២កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, មុង០១, ភួយ០១,កន្សែង០១ និងសម្ភារមួយចំនួនទៀត ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com