ទាន់ហេតុការណ៍
ទីតាំងបើកថ្មីល្បែងខុសច្បាប់នៅអាគារផ្លាហ្សាជាន់ទី៤មិនរំខានដល់អាជ្ញាធរមូលដ្ឋានសោះឡេីយ - #ពិធីផ្សព្វផ្សាយកម្មវិធីសម្បទានដីធ្លីសង្គមកិច្ច ថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED lll) ឃុំពង្រ ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។ - សម្ថកិច្ចឃាត់ខ្លួនឈ្មោះ ប៉ម ស៊ីថា នាយកក្រុមហ៊ុន គោកមនវីឡាហ្គោ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទ ចេញសែកគ្មានទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ - ទីតាំងសង្វៀនជល់មាន់នឹងបាញ់អាប៉ោងមួយកន្លែងនៅចំណុចចំការកៅស៊ូភូមិដីក្រហមស្រុកត្រពាំងប្រាសាទកំពុងតែផ្គេីនទៅនឹងអនុសាសន៏សម្តេចតេជោ - លោកយាយ អែម ថៃ អាយុ៧៨ឆ្នាំ មានជំងឺប្រចាំកាយនិងកូនៗសូមគោរពអរគុណសម្ដេចតេជោ ហ៊ុន សែន, សាលាដំបូងខេត្តកណ្ដាល, តុលាការកំពូល ក្រោយទទួលបានយុត្តិធម៌ - ល្បែងអាប៉ោងជើងខ្លាំងប្រចាំ ផ្លូវចូលផ្សារគុត្តសត ភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មួយកន្លែង លោកមេប៉ុស្តិ៍ គ្មានចំណាត់ការចុះបង្ក្រាប !!! - ល្បែងសុីសងភ្នាល់តាមប្រពន្ធ័អនឡាញកំពុងបេីកដំណេីរយ៉ាងរលូននៅទឹកដីខណ្ឌចំការមន - ស្ត្រីមេម៉ាយចិញ្ចឹមកូនសរសៃប្រសាទសុំកិច្ចអន្តរាគមន៍ពីសម្ដេចតេជោខណៈដីគាត់ចំនួន១ហិចតាត្រូវបានគេដកហូត...! - តេីលោក(គានិងលោករ៉ន)ជានណាទេីបបេីកលេង​ អាប៉ោង​ មិនខ្លាចសមត្ថកិច្ចពេលសារព័ត៌មានផ្សាយបំភ្លឺថារូបចាស់គេឈប់លេង​រាប់ឆ្នាំហេីយ​ ម្ដងនេះលែងថារូបចាស់ទៀត​ សមត្ថកិច្ចចុះទៅបង្ក្រាប​ តែ​ចាប់​បានតែខ្យល់​ ប្រមូលមែកឈេី​ គ្រែចាស់និងស្លឹកឫស្សីយកដុតធ្វេីភស្ភុតាង - បុរសវ័យ68ឆ្នាំម្នាក់ជាអនិកជនសម្លាប់ប្រពន្ធច្រកក្នុងវ៉ាលីសង្ស័យភ្លេីងប្រចណ្ឌ័
0

ឪពុកនិងកូន បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងអណ្តូងបូមទឹកស្រែប្រាំង (មូលហេតុដោយសារជ្រុះកូនសោ ចូលក្នុងអណ្តូង)

(ព្រៃវែង) ៖ ពិតជាអាសូរខ្លាំងណាស់បុរស ២នាក់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មក្នុងអណ្តូងបូមទឹកស្រែប្រាំង នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ក្នុងភូមិអង្គារ ដីឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

សពជនរងគ្រោះទាំងពីរនាក់ជាឪពុកនិងកូន៖ ទី១-ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវជាឪពុក និងទី២-ឈ្មោះ ពៅ ប៊ុនធឿន ប្រុសអាយុ ២៨ ឆ្នាំ ត្រូវជាកូន មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។ ករណីស្លាប់នេះ តាមការបញ្ជាក់ពីសមត្ថកិច្ចដោយសារចុះក្នុងអណ្តូងបូមទឹកប្រាំងវាលទំនប់វង់ មូលហេតុដោយសារជ្រុះកូនសោចូលក្នុងអណ្តូង រួចជនរងគ្រោះឪពុកកូនក៏ចុះទៅយកសោ ក៏ចៃដន្យជួបគ្រោះថ្នាក់រហូតដាច់ខ្យល់ស្លាប់ក្នុងអណ្ដូងតែម្តង ដោយអណ្តូងនេះមានជម្រៅ ១៤កង់លូ ហើយមួយលូមានប្រវែង ០.៥០ម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏កម្រៀមក្រុំនេះជាមួយក្រុមគ្រួសារនៃសពផងនិង សូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com