ទាន់ហេតុការណ៍
ទំនប់មេទឹកអង្គុំត្រូវអ្នកមានអំណាចម្នាក់បានយកអេស្កាវេទ័រទៅឈូសឆាយពុំបានជូនដំណឹងពលរដ្ឋ.. - មិនដល់កន្លះខែផងករណីគាស់ផ្ទះនឹងបន្ទប់ជួលយកម៉ូតូអស់ចំនួន8គ្រឿងនៅទឹកដីខណ្ឌសែនសុខ សម្ថកិច្ចចាប់បានតែជនរងគ្រោះ(មានវីដេអូ) - វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៧៦៦ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ០១ភូមិ គឺភូមិដីឥដ្ឋកោះផុស២ ស្រុកកៀនស្វាយ ខេត្តកណ្តាល - ថៅកែហាងពន្លឺជាប់ចិត្ត​ ពាក់ស័ក្ដិ៤​ ត្រូវបានជនរងគ្រោះប្ដឹងអន្តរាគមន៍ទៅសម្ដេចក្រឡាហោម​ ស​ ខេង - ហួសចិត្ត ! ម្ចាស់បំណុលធ្វើសេចក្តីជូនដំណឹងលើកទី២០ សំពះអង្វរលោក ខែម សារី និងលោក ស៊ុម សារឿន ឲ្យចូលខ្លួនសងលុយនៅតែគ្មានពន្លឺ - រដ្ឋបាលរាជធានីភ្នំពេញពង្រឹងការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពចំណីអាហារឱ្យកាន់តែល្អប្រសើរ - អាវុធហត្ថរាជធានីភ្នំពេញ គាំទ្រចក្ខុវិស័យ សាលាដូង លើកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ! - យុវជនវ័យ31ឆ្នាំ​ម្នាក់ ត្រូវបានថៅកែហាងផឹកស៊ី[ពន្លឺជាប់ចិត្ត]​ វ៉ៃ​ ច្របាច់ក​ និងគំរាមបាញ់សម្លាប់ចោល - ជម្លោះដីកេរ្តិ៍រមរតកវាងបងប្អូនបង្កើតរហូតធ្វើឲ្យប្អូនប្រុសឈឺចិត្តដល់ស្លាប់ - អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!
0

លោក ឡាក់ ម៉េងធី តំណាងលោក ឈឿន សុចិត្តប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន នាំយកថវិកាឧបត្ថម្ភដល់លោក ឈៀង អៀម

កណ្តាល៖ លោក ឡាក់ ម៉េងធី ប្រធានក្រុមការងារចុះជួយភូមិដើមគរ តំណាងដ៏ខ្ពង់ខ្ពស់លោក ឈឿន សុចិត្ត ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខ លោក ឈៀង អៀម ភេទ ប្រុសអាយុ ៧០ឆ្នាំ មុខរបររត់កង់បី មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពពីលោក ឡាក់ ម៉េងធី បានឲ្យ The Mirror News ដឹងថា លោក ឈៀង អៀម បានរងគ្រោះដោយជនមិនស្គាល់អត្ដសញ្ញាណ បានលួចដុតម៉ូតូកង់បីគាត់បណ្ដាលឱ្យឆេះខូចខាត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០០និង៣០នាទី ។

លោកបន្តថា ក្នុងហេតុការណ៍ខាងលើនេះ ជនរងគ្រោះបានទុកកង់បីនៅមុខផ្ទះហើយក៏បានសម្រាកនៅលើកង់បីដូចរាល់ដង លុះពេលដែលគាត់សម្រាកលង់លក់ក៏មានជនមិនស្គាល់អត្តសញ្ញាណមកលួចដុតម៉ូតូកង់បីរបស់គាត់បណ្ដាលឱ្យឆេះខូចខាត។

ជាមួយគ្នានោះ លោក ឡាក់ ម៉េងធី តំណាងលោក ឈឿន សុចិត្តប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន បាននាំយកថវិកាឧបត្ថម្ភដល់ជនរងគ្រោះ ឈ្មោះ ឈៀង អៀម ចំនួន៤០០,០០០រៀល ដើម្បីជួយសម្រួលដល់ការលំបាក៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com