ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

លោក ឈុន សារឿន ត្រូវបានដៃគូភាគហ៊ុនរកស៊ីដាក់ពាក្យបណ្ដឹងរឿងស៊ីដាច់លុយចំនួន​[ ១៦០,០០០$]

(ភ្នំពេញ)៖ កាលពីទី២០ ខែមេសា ឆ្នាំ២០២២​ លោក ប៊ុន សុផាត បានដាក់ពាក្យបណ្ដឹងលោក ឈុន សារឿង (អតីតPMខេត្តកំពត) មានអាសយដ្ឋានស្ថិតនៅភូមិទ្វីខាងត្បូង ឃុំអណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពតទៅកាន់តុលការខេត្តកំពត រឿងស៊ីដាច់លុយចំនួន១៦០,០០០$(ដប់ប្រាំមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក)ហើយគេចវេសអស់រយៈពេលជាច្រើនខែពុំព្រមចូលខ្លួនមកដោះស្រាយ។

បើយោងតាមពាក្យបណ្ដឹងបានឲ្យដឹងថា​,កំឡុងឆ្នាំ២០១៨ លោក ប៊ុន សុផាត​ និងលោក ឈុន សារឿន​បានព្រមព្រៀងចូលហ៊ុនគ្នាដើម្បីទិញដីមួយកន្លែងស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងឈូក ស្រុកទឹកឈូ ខេត្តកំពត ដែលមានទំហំ ៤៧,១៥១ ម៉ែត្រការ៉េ ក្នុងតម្លៃទឹកប្រាក់ប្រមាណ​ ២៨២,៩០៦$(ម្ភៃប្រាំបីម៉ឺនពីរពាន់ប្រាំបួនរយប្រាំមួយដុល្លារសហរដ្ឋអាមេរិក) លុះដល់ថ្ងៃត្រូវប្រគល់លុយឲ្យម្ចាស់ដី ស្រាប់តែលោក ឈុន សារឿង​ បានប្រាប់ថា«គាត់ពុំទាន់មានប្រាក់ទេ ដោយសុំឲ្យលោក ប៊ុន សុផាត ចេញសិនទៅ»។

ដោយសារយោគយល់មនោសញ្ចេតនាមិត្តភក្ដអ្នករកស៊ីជាមួយគ្នាផងនោះ លោក ប៊ុន សុផាត បានយល់ព្រមបង់ថ្លៃទិញដីជំនួសក្នុងដំណាក់កាលទី១.ចំនួន​ ៨៤,៩០៦$(ប្រាំបីម៉ឺនបួនពាន់ប្រាំបួនរយប្រាំមួយដុល្លារសហរដ្ឋអាមេរិក)​ និងលើកទី២.​ បង់ផ្ដាច់ចំនួន​ ១៩៨,០០០$(ដប់ប្រាំបួនម៉ឺនប្រាំបីពាន់ដុល្លារសហរដ្ឋអាមេរិក)តាមរយៈប្រតិបត្តិការធនាគារអេស៊ីលីដា។

លោក ប៊ុន សុផាត​ បានឲ្យដឹងថា«ក្រោយមកលោក ឈុន សារឿន​ និងលោកស្រី សៀង សារ៉ន (ប្រពន្ធ) បានពឹងរូបលោកជួយចូលរួមខ្ចីលុយចំនួន​ ៥០,០​ ០០$(ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក)​ ដើម្បីដាក់ចូលហ៊ុនទិញដី ហើយភាគហ៊ុនដែលគាត់បានចូលបានត្រឹមតែ​ ៤០,០០០$(បួនម៉ឺនដុល្លារសហរដ្ឋអាមេរិក)​ ប៉ុណ្ណោះ»។

ក្នុងបណ្ដឹងដដែលបន្ថែមទៀតថា,រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ប៊ុន សុផាត និងលោក ឈុន សារឿង​ បានព្រមព្រៀងគ្នាលក់ដីស្ថិតនៅទីតាំងខាងលើ ដោយមានភាគីអ្នកទិញឈ្មោះ ទូច សាមេត ហើយភាគីសងខាងបានព្រមព្រៀងគ្នាទិញ-លក់ក្នុងតម្លៃ ៥១៨,៧០០$(ហាសិបមួយម៉ឺនប្រាំបីពាន់ប្រាំពីររយដុល្លារសហរដ្ឋអាមេរិក) ចំពោះប្រាក់ថ្លៃដីលោក ប៊ុន សុផាត និងលោក ឈុន សារឿន​ បានទទួលលើកទី១.ចំនួន​ ១៥០,០០០$(ដប់ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក) ហើយបានធ្វើការបែងចែកឲ្យលោក ឈុន សារឿន ចំនួន​ ៧៥,០០០$(ប្រាំពីរម៉ឺនប្រាំពាន់ដុល្លារសហរដ្ឋអាមេរិក) ,លើកទី២.ចំនួន​ ១៣០,០០០$(ដប់បីម៉ឺនដុល្លារសហរដ្ឋអាមេរិក)​ឈ្មោះ ទូច សាមេតបានបាញ់ចូលកុងលោក ប៊ុន សុផាត ក្រោយមកលោកបានដកលុយសុទ្ធចំនួន ៦៥,០០០$(ប្រាំមួយមុឺនប្រាំពាន់)ទៅឲ្យ លោក ឈុន សារឿន ,ដូច្នេះប្រាក់ទាំងពីរលេីកនេះលោក​ ប៊ុន​ សុផាត​ និងលោក​ ឈុន​ សារឿន​ ទទួលបានចំណែកស្មេីគ្នា។

យោងតាមប្រសាសន៍លោក ប៊ុន សុផាត​ បានបន្ថែមថា«ក្រោយមកទៀតលោក ឈុន សារឿន បានទៅធ្វើការលួចដកលុយដោយមានការឃុបឃិតគ្នាជាមួយភាគីអ្នកទិញឈ្មោះ ទូច សាមេត ដោយរូបលោកពុំបានចូលរួមឡើយ ស្រាប់តែក្រោយមកលោកត្រូវការលុយដើម្បីធ្វើការប្រើប្រាស់បានទាក់ទងទៅឈ្មោះ ទូច សាមេត បានប្រាប់ថាលុយគឺលោក ឈុន សារឿន បានដកអស់ហើយនិងបានបាញ់លិខិតប្រគល់ទទួលប្រាក់មកឲ្យរូបលោកមើលដោយមានតែឈ្មោះ ឈុន សារឿន​ ប៉ុណ្ណោះ»។

លោកបានបន្ថែមទៀតថា«ប្រាក់ដែលលោកបានធ្វើការដកចុងក្រោយមានចំនួន​ ៦០,០០០$(ប្រាំមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក)ចំណែកប្រាក់នៅសេសសល់លោក ឈុន សារឿន​ បានឃុបឃិតគ្នាជាមួយឈ្មោះ ទូច សាមេត សរុបចំនួន​ ១៦០,០០០$(ដប់ប្រាំមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក) ក្រោយពីបានដឹងភ្លាមលោកបានព្យាយាមធ្វើការទំនាក់ទំនងទៅលោក ឈុន សារឿន ដើម្បីសួរនាំរឿងដកលុយ ប៉ុន្តែលោក ឈុន សារឿន​ បានធ្វើការគេចវេស មិនព្រមជួបជាពិសេសទំនាក់ទំនងទូរស័ព្ទមិនបានរហូតដល់បច្ចុប្បន្ន»។

ក្រោយពីមានធុំក្លិនមិនល្អឬរោគសញ្ញាឆបោករបស់លោក ឈុន សារឿន (អតីតPMខេត្តកំពត)រូបនេះ  លោកបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងចូលទៅកាន់តុលាការខេត្តកំពតជួយរកយុត្តធម៌និងធ្វើការទាមទារប្រាក់យកមកវិញ ប៉ុន្តែក្ដីសង្ឃឹមរបស់លោកហាក់បីខុសគ្នាឆ្ងាយមិនដូចការរំពឹងទុកពោលគឺមាន​ភស្តុតាង ឯកសារគ្រប់គ្រាន់ បែរជាត្រូវតុលាកាខេត្តកំពតបានសម្រេចតម្កល់សំណុំរឿងនេះទុកឥតចាត់ការពុំទទួលបានយុត្តិធម៌ឡើយ។

លុះក្រោយមកស្រាប់តែរូបលោកបានទទួលដំណឹងថា, លោក ឈុន សារឿន (អតីតPMខេត្តកំពត) បានប្ដឹងលោកមកកាន់តុលាការភ្នំពេញទៅវិញរឿងលុយចំនួន ១៣០,០០០$(ដបបីម៉ឺនដុល្លារសហរដ្ឋអាមេរិក) ថែមទាំងមានចំណាត់ការនីតិវិធីយ៉ាងលឿនរហ័ស ខណៈដែលរូបលោកបានទទួលប្រាក់ពីឈ្មោះ ទូច សាមេត ហើយមានលិខិតប្រគល់ទទួលប្រាក់ជាមួយលោក ឈុន សារឿន​ និងបានធ្វើការបែងចែកឲ្យលោក ឈុន សារឿន​ រួចទៅហើយ។

ករណីនេះមហាជនជាច្រើនមានចម្លល់ថា តើតុលាការភ្នំពេញទទួលសំណុំរឿងរវាងលោក ប៊ុន សុផាត និងលោក ឈុន សារឿង យកមកចាត់ការយ៉ាងលឿនរហ័សនេះ ត្រឹមត្រូវតាមដែនសមត្ថកិច្ចដែរឬទេ?ខណៈភាគីពាក់ព័ន្ធមានទីលំនៅស្ថិតនៅក្នុងទឹកដីខេត្តកំពត អង្គហេតុដែលបានកើតឡើងក៏នៅខេត្តកំពត?

ជុំវិញករណីនេះ ឣង្គភាពយើងបានហៅទូរសព្ទ័សម្ភាសន៍លោក ឈុន សារឿន បានប្រាប់ឣង្គភាពយើងថា”រឿងការដកសាច់ប្រាក១៦០,០០០$(ដបប្រាំមួយម៉ឺនដុល្លារ)គឺមានការព្រមព្រៀងគ្រប់ភាគី ហើយ លោក ប៊ុន សុផាតក៏បានយល់ព្រម ដើម្បីឲ្យលោកដកលុយយកទៅដកប្លក់ដីផ្ទះដែលដាក់ខ្ចីប្រាក់មករកសុីជាមួយគ្នា”។

លោក ឈុន សារឿន បានសង្កត់ធ្ងន់ទៀតថា “បើចង់ដឹងសាច់រឿងច្បាស់លាស់សូមឲ្យឣង្គភាពយើងខលទៅសម្ភាសន៍ភាគី លោក ទូច សាមេតដែលជាភាគីឣ្នកទិញ ថារឿងនេះពិតប្រាកដយ៉ាង”។

ដោយឡែកឣង្គភាពយើងពុំទាន់បានខលសម្ភាសន៍ភាគីឣ្នកទិញ លោក ទូច សាមេតនៅឡើយមូលហេតុពុំមានលេខទំនាក់ទំនងហើយឣង្គភាពយើងខ្ញុំរងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធទាំងឣស់រៀងរាល់ម៉ោងធ្វើការតាមរយ:ឣង្គភាពយើងខ្ញុំ។

យ៉ាងណាលោក ប៊ុន សុផាត បានបង្ហើបឲ្យអង្គភាពយើងដឹងថា«លោក ឈុន សារឿន  (អតីតPMខេត្តកំពត) មានទំនាក់ទំនងយ៉ាងស្និតស្នាលជាមួយព្រះរាជអាជ្ញាខេត្តកំពតទៀតផង ដែលជាហេតុធ្វើឲ្យលោក ឈុន សារឿន ផ្គើនគ្មានខ្លាចញញើតនិងច្បាប់ដោយអាងខ្នងខ្សែព្រះរាជអាជ្ញាដែលទើបផ្លាស់ប្តូរពីខេត្តតាកែវ ទៅកាន់នៅតុលាការខេត្តកំពតថ្មីៗនេះ ជាពិសេសចំពោះសំណុំរឿងដែលពាក់ព័ន្ធនិងរូបលោកតុលាការខេត្តកំពតតែងតែមិនអើពើទុកចោលឥតចាត់ការ​ ឬបង្ករឲ្យមានមានយឺតយ៉ាវរកនូវភាពអយុត្តិធម៌រហូត»។

ជុំវិញបញ្ហានេះ លោក ប៊ុន សុផាត​ បានបន្ថែមថា រូបលោកនឹងដាក់ពាក្យបណ្ដឹងអន្តរាគមន៍ស្នើទៅកាន់ក្រសួងយុត្តិធម៌ដើម្បូជួយសើរើសបង្វិលសំណុំរឿងរបស់លោកនិងលោក ឈុន សារឿន​ ទៅកាន់តុលាការខេត្តកំពត ក៏ដូចជាស្នើសុំឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តាធ្វើអធិបញ្ជាទៅតុលាការខេត្តកំពត​ ដើម្បីសើរើរសំណុំរឿងដែលលោកប្ដឹងឈ្មោះ ឈុន សារឿន ត្រូវបានតុលាការតម្កល់ទុកចោលឥតចាត់ការកន្លងមកផងដែរ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com