ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ស្ដ្រីម្ចាស់ហាង យីហោ​ សំណាងអាណេ​ ដែលកូនប្រុសអធិការក្រុងបាវិត បា​ញ់ប្រ​ហា​រ ពេលនេះបានស្លា​ប់ នៅមន្ទីរពេទ្យវៀតណាមហេីយ

ខេត្តស្វាយរៀង ៖ កូនលោក​ កែវ​ គង់​ អធិការនគរបាលក្រុងបាវិតបានបាញ់ម្ចាស់ហាងផឹកស៊ីយីហោ​សំណាងអាណេ​ ដែលមានទីតាំងស្ថិតនៅភូមិតាពៅ​ សង្កាត់បាវិត​ ក្រុងបាវិតខេត្តស្វាយរៀង​។

ស្ត្រីរងគ្រោះដោយកណ្តាប់ដៃកូនប្រុសលោកអធិការក្រុងបាវិតបាញ់ប្រហារមានឈ្មោះ សឿន​ ដាណេ​ មានវ័យ៣៨ឆ្នាំជាម្ចាស់ហាងឈ្មោះសំណាងអាណេ រស់នៅភូមក្រាំងអាត់​ ឃុំកំពង់សីលា ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ត្រូវបានជនសង្ស័យ​ កែវ​ ចិត្រា​ យ​កកាំ​ភ្លេី​ងខ្លីបាញ់ឱ្យរងរ​បួ​សធ្ង​ន់ ត្រូវ​ចំ​ក្បា​ល ជនសង្ស័យរូបនេះគឺជាកូនប្រុសបង្កេីតរបស់លោក​ កែវ​ គង់​ អធិការនគរបាលក្រុងបាវិត។

បន្ទាប់ពីកេីតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ប្រញ៉ាប់បញ្ជូនទៅសង្គ្រោះ​ប​ន្ទា​ន់ នៅមន្ទីរពេទ្យ ប្រទេសវៀតណាម។ រីជនស​ង្ស័​យឈ្មោះ​ កែវ​ ចិត្រា​ អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វារៀង ក្រោយពេលបង្ករហេតុបង្កេីតរឿងបាញ់បោះ យ៉ាងគ​គ្លេីនរួចមក ក៏បានចូលទៅសារភាពនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដេីម្បីទទួលទោសកំហុសដែលខ្លួនបានប្រព្រឹត្ត ។

សូមបញ្ជាក់ថា​ ហេតុការណ៍ដ៏គួរឱ្យរ​ន្ធត់នេះកេីតឡេីង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៨និង១០នាទី នៅត្រង់ចំនុចហាងផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង .

មកដល់វេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នេះ គេបានទទួលដំណឹងថា ដោយសារតែស្ថានភាពរ​បួសធ្ង​ន់ធ្ង​រពេក ស្ដ្រីម្ចាស់ហាងភោជនីយដ្ឋាន សំណាងអាណេ ដែលត្រូវកូនប្រុសអធិការក្រុងបាវិត បាញ់ប្រហារនោះ បាន​ស្លា​ប់បា​ត់ប​ង់ជី​វិត នៅមន្ទីរពេទ្យប្រទេសវៀតណាមហើយ។ នៅពេលនេះស​ព កំពុងត្រូវបានសាច់ញាតិបញ្ជូនត្រឡប់មកស្រុកកំណើតវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕crnnews

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com