ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

សម្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនបាន3នាក់

ខេត្តកណ្តាល. សម្ថកិច្ចនគរបាលសង្កាត់ស្វាយរលំសហកា​រណ៍កម្លាំងជំនាញអធិការក្រុងតាខ្មៅបានចុះចាប់ឃាត់ខ្លួន

ជនសង្ស័យ3នាក់ពាក់ពន្ធរក្សាទុកម្សៅក្រាមពណ៍ស​ សង្ស័យគ្រឿងញៀន

ការចុះបង្រ្កាបនេះធ្វេីឡេីងកាលពីថ្ងៃទី២៤ខែ វិច្ឆិកា ឆ្នាំ២០២២វេលាម៉ោង ២១:០៥នាទីនៅចំណុចភូមិលេខ៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនសង្ស័យដែលសម្ថកិច្ចឃាត់ខ្លួនមានចំនួន3នាក់

១_ឈ្មោះ អ៉ិត បូរិន ហៅ ខ្មៅ ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្ដាល
មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)

២_ឈ្មោះ រឿន ថារ៉ូ ហៅ រ៉ូ ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)

៣_ឈ្មោះ​ លី រិទ្ធី ភេទប្រុសអាយុ ១៧ឆ្នាំរស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)

​ សម្ថកិច្ចដកហូតវត្ថុតាងរួមមាន:
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៥ កញ្ចប់ និងឧបករណ៍វិចខ្ចប់មួយចំនួន។

បេីយោងតាមរបាយការណ៍សម្ថកិច្ចបានបញ្ជាក់ថានៅមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំបានចេញល្បាតដល់ចំណុចកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់កម្លាំងយើងថា នៅបន្ទប់ជួលរបស់ឈ្មោះ ប៊ុត សម្បត្តិ ស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានការជួញដូរគ្រឿងញៀន កម្លាំងយើងក៏បានចុះទៅដល់ចំណុចក្នុងបន្ទប់ជួលនោះ ហើយបានធ្វើការហៅឈ្មោះអ៉ិន បូរិន សួរនាំ ធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌ សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៥ កញ្ចប់ដែលជនសង្ស័យបានលាក់ទុកនៅក្នុងប៉ាវជី ដែលដាក់ក្នុងកំប៉ុងអេតចាយ ។

លោកមេប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការរួចនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំសារធាតុញៀនចំនួន០៥ កញ្ចប់នេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ដែលបានទិញពីឈ្មោះ គូ ភេទស្រី អាយុប្រហែលជាង ៤០ឆ្នាំ មានទីលំនៅក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាលតម្លៃ៥០-០០០រៀល(ប្រាំម៉ឺនរៀល)ពិតប្រាកដមែន លោកមេប៉ុស្តិ៍សុំគោលការលោកអធិការស្វែងរកឈ្មោះគូ បន្ត ពេលទៅដល់ផ្ទះរបស់ឈ្មោះ គូ ស្រាប់តែឃើញឈ្មោះ រឿង ថារ៉ូ និងឈ្មោះ លី រិទ្ធី កំពុងនៅទីនោះ កម្លាំងយើងក៏ឆែករកឃើញ ម្សៅក្រាមពណ៌ សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១០ កញ្ចប់នៅក្នុងហោប៉ៅខាងឆ្វេង របស់ឈ្មោះ លី រិទ្ធី ។

ឈ្មោះ​ លី រិទ្ធីបានសារភាពថាថ្នាំញៀនទាំង ១0 កញ្ចប់នេះជារបស់ឈ្មោះ រឿង ថារ៉ូ បានផ្ញើទុកឲ្យលក់បន្ត។

​ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រឿង ថារ៉ូ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ១០កញ្ចប់នេះ ដែលខ្លួនទិញពីម្តាយឈ្មោះ គូ អោយទៅឈ្មោះ លី រិទ្ធី ដើម្បីយកទៅលក់បន្ត ពិតប្រាកដមែន ។

ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com