ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

មនុស្សប្រុសស្រី12នាក់ត្រូវបានសម្ថកិច្ចចាប់ខ្លួនពាក់ពន្ធ័បក្សីកីឡា

ខេត្តកណ្តាល៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មាន់ជល់បានដោយជោគជ័យនិងឃាត់ខ្លួនបានអ្នកលេងល្បែងប្រុសស្រីចំនួន១២នាក់ រួមទាំងម៉ូតូចំនួន១២គ្រឿងផងដែរ។

ហេតុការណ៌បង្ក្រាបដ៏ក្តៅគគុកនេះធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ចំថ្ងៃបុណ្យណូអែល ត្រង់ចំណុចដីឡូត៍ចំការស្វាយមួយកន្លែងស្ថិតក្នុងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនញៀនល្បែងបានឃាត់ខ្លួនចំនួន១២នាក់រួមមាន៖

*ទី១ ឈ្មោះ ម៉ៅ ហូរ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរធ្វើចម្ការ។

*ទី២ ឈ្មោះ ហ៊ួរ ម៉េងហួត ភេទប្រុស អាយុ៣៦ឆ្មាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។

*ទី៣ ឈ្មោះ កាក់ ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកកម្មករ។

*ទី៤ ឈ្មោះ អ៉ឹម គឹមហឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ពោធីត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខររកម្មករ។

*ទី៥ ឈ្មោះ ម៉ឺន ចំណាប់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ក្បាល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរកម្មករ។

*ទី៦ ឈ្មោះ វុត្ថា ថាវណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរមើលក្ងាន។

*ទី៧ ឈ្មោះ ម៉ម ធិន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ។

*ទី៨ ឈ្មោះ លឹម ហ៊រ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរនៅផ្ទះ។

*ទី៩ ឈ្មោះ អេង វណ្ណះ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ពោធិខាងជើង ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្តាលមិចរបរនៅផ្ទះ។

*ទី១០ ឈ្មោះហេង គន្ធា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។

*ទី១១ ឈ្មោះមាស ថាវន្ត ភេទប្រុស អាយុ១៥ឆ្មាំ ជនជាតិខ្មែរមានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមើលក្វាន

*ទី១២ ឈ្មោះ ទេព សុវណ្ណរិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមើលក្ងាន។

បច្ចុប្បន្នជនញៀនល្បែងទាំង១២នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃអធិការក្រុងតាខ្មៅកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តកណ្តាលដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com