ទាន់ហេតុការណ៍
អារម្មណ៍​ដ៏សោកសៅរបស់លោកគ្រូបង្រៀនសិស្សានុសិស្សគឺលោកគ្រូឈ្មោះ ឡាង លីកូ បានសសេរសំណេរយ៉ាងក្តុកក្តួល​រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកគ្រូទទួលរងនូវរឿងអយុត្តិធម៌ លោកគ្រូបានទិញផ្ទះមួយល្វែងពីលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់ផ្ទះល្វែងលក់នៅក្នុងបុរីសន្តិភាព២ សូមស្តាប់សំណេរទាំងស្រុងរបស់លោកគ្រូ ឡាង លីកូ ដូចខាងក្រោម។​ - បណ្តឹងអន្តរាគមន៍រឿងផ្ទះមួយមានប្លង់២របស់លោក​ឡាង លីកូ អជ្ញាធរខណ្ឌពោធិ៍សែនជ័យដោះស្រាយដែរប៉ន្តែហាក់គ្មានលទ្ធផលផ្លែផ្កាឡើយ - តើវាសនា​ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ និងទៅជាយ៉ាងណាបន្ទាប់ពីអតិថិជនបានបង្ហាញផ្ទះមួយមានប្លង់២ត្រួតគ្នាជាបន្តរបន្ទាប់ - រុយកាន់តែរោមហើយបន្ទាប់ពីធំក្លិនស្អុយសាយភាយចេញពីក្រុមហ៊ុនសាងសង់ផ្ទះល្វែង ធី សុភក្រ័ - ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងរៀបចំដែនដី ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក - ភេសជ្ជះប៊ូសស្ត្រងមិនត្រឹមតែប៉ូវកម្លាំងនោះទេថែមទាំងត្រូវរថយន្តស៊េរីទំនេីបខ្លាញ់គោទៀតផង - ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ២,៥០០នាក់ ចូលរួមហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃដំបូង នៅខេត្តត្បូងឃ្មុំ - ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហាររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពិការ នៅស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ។ - ទីតាំងហ្គេមបាញ់ត្រី ផ្សារស្ទឹងមានជ័យថ្មីជាន់ក្រោមដី មានខ្នងបង្អែកអ្វី បានជាបង្ក្រាបហើយ ដាក់វិញបាន ហ៊ានបើលេងភ្គើន និង អនុសាសរបស់សម្ដេចតេជោ ហ៊ុន សែន - ថៅកែហាងលក់មាសពេជ្រ ថុង រស្មីហៅមនោរម្យនៅក្រុងប៉ោយប៉ែត នាំភរិយាវេចបង្វេចលាម្ចាស់បំណុលទាំងអស់គ្នាគេចខ្លួនបាត់ ស្រមោលជាមួយលុយប្រហែល៦០លានដុល្លារ
0

អាវុធហត្ថរាជធានីភ្នំពេញ ចោរលួច ០៣នាក់ ទៅតុលាការ!

នៅរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ។

-ជនសង្ស័យទី០១ ឈ្មោះ ហង់ យូ ភេទប្រុស អាយុ៣០ មុខរបរសំណង់ ស្នាក់បន្ទប់ជួលភូមិដើមចាន់ សង្កាត់ច្បារអំពៅ  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន កាលពីវេលាម៉ោងប្រហែល ១៩:៥០នាទី ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នៅចំណុចភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពាក់ព័ន្ធករណី លួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ ដោយដកហូតវត្ថុតាងរួមមាន៖ ទ្វារដែកចំនួន ០១, និងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួនទៀត។

-ជនសង្ស័យទី០២ ឈ្មោះ ហ្យេត សុខគី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ នេសាទត្រី មានទីលំនៅ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង ជនសង្ស័យទី៣ ឈ្មោះ ឈិន វាសនា ហៅអួច ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនេសាទត្រី មានទីលំនៅ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ត្រូវបានកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចច្រាំងទន្លេរ ស្ថិតក្នុង ភូមិពីរ និងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋ លួចយកម៉ូតូចំនួន០៤គ្រឿង កាលពីវេលាម៉ោង ០៣:១០នាទី ទាបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយមានគ្នាធ្វើសកម្មភាពចំនួន០៦នាក់។ ចំណែកបក្ខពួកជនសង្ស័យទាំង០៤នាក់ ដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបន្ត៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com