ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

ជម្លោះដីកេរ្តិ៍រមរតកវាងបងប្អូនបង្កើតរហូតធ្វើឲ្យប្អូនប្រុសឈឺចិត្តដល់ស្លាប់

ខេត្តកណ្តាល៖ លោក ធុល ធារិទ្ធ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានទាំងអួលដើមកថា បញ្ហាទំនាស់ដីធ្លីដែលជាដីកេរ្តិ៍២កន្លែង ដែលស្ថិតនៅភូមិ ព្រែករុន ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដែលម្តាយបានបែងចែកផ្ទាល់មាត់ចែកកូនៗដោយបានចង្អុលបង្ហាញទីតាំងច្បាស់ៗកាលម្តាយនៅរស់ តែជាអកុសលបន្ទាប់ពីឱពុកម្តាយទទួលមរណៈភាព ឈ្មោះ ឡុង ហ៊ុន ជាបងស្រីបង្កើតបានកេងប្រវ័ញយកតែម្នាក់ឯង ហើយចោទថាប្អូនប្រុសឈ្មោះ ឡុង វ៉ូច មានជំងឺឆ្កួតរួចលួចទៅធ្វើប្លង់កម្មសិទ្ធដាក់ឈ្មោះយកតែម្នាក់ឯង។

លោក ធុល ធារិទ្ធ បន្តថាក្រោយលោក ឡុង វ៉ូច បានដឹងពីភាពលោភលន់របស់បងស្រីឈ្មោះ ឡុង ហ៊ុន គាត់ក៍បានទៅដាក់ពាក្យបណ្តឹងនៅសាលាឃុំ ព្រែកគយ សុំឲ្យលោកមេឃុំជួយអន្តរាគមន៍ ។

ក្រោយដោះស្រាយនិងសម្របសម្រួលដោយយកគោលនយោបាយឈ្នះឈ្នះពីសម្តេចតេជោ លោក ឈាង តាង មេឃុំ ព្រែកគយ បានផ្សះជារ នៅវេលាម៉ោង ១០៖០០នាទីព្រឹក ថ្ងៃអង្គារ៍ ខែមេសា ឆ្នាំ២០២០ រវាងបងប្អូនបង្កើតលោកស្រី ឡុង ហ៊ុន  បានឯកភាពផ្តល់ដីចំនួនទទឹង ១៥ម៉ែត្រ បណ្តោយ ២០០ម៉ែត្រ នៅចំណុចបឹងត្រកៀតក្នុងភូមិ ព្រែករុន ឃុំ ព្រែកគយ ដែលមានប្លង់លេខ ៥៥៨ ស្មើនឹង ៤៦១៤ម៉ែត្រការ៉េ ទៅឲ្យឈ្មោះ ឡុង វ៉ួច ដែលត្រូវជាប្អូនបង្កើត និងសុំកាត់ឈ្មោះបំបែកក្បាលដីជា២។

បន្ទាប់ពីដីឡើងថ្លៃលោកស្រី ឡុង  ហ៊ុន ក៍បានប្រែក្រឡាស់ចិត្តមិនព្រមប្រគល់ដីឲ្យទៅប្អូនប្រុសបង្កើតរបស់ខ្លួនតាមកិច្ចសន្យាដែលបានឯកភាពនិងផ្តិតមេដៃលើកំណត់ហេតុធ្វើកិច្ចសន្យានៅមុខមេឃុំនោះទេ ក្រោយមានការសម្របសម្រួលពីលោក ឈាង តាង មេឃុំព្រែកគយ ជាច្រើនលើកលោកស្រី ឡុង ហ៊ុន ក៍ព្រមឯកភាពម្តងទៀតដោយព្រមប្រគល់ដីឲ្យទៅប្អូនបង្កើត ត្រឹមចំនួនទទឹង ១១.៥០ ម៉ែត្រ ។

លោក ឡុង វ៉ួច មិនព្រមដោយគាត់បានលើកឡើងថាកាលម្តាយនៅរស់គាត់បានបែងចែកដីចំការមាន២កន្លែង ដែលចែកឲ្យឈ្មោះ ឡុង ហ៊ុន ដែលត្រូវជាបងបង្កើតមួយកន្លែង និង មួយកន្លែងទៀតគឺចែកមកឲ្យខ្ញុំឈ្មោះ ឡុង វ៉ួច ត្រូវជាប្អូន ដែលទំហំក្បាលដីសរុប២៣ម៉ែត្រ បងស្រីយកដីមួយកន្លែងហើយមិនអស់ចិត្តមកលួចធ្វើប្លង់លើដីដែលម្តាយបានបែងចែកគ្នារួចហើយ  បង្កើតជាជម្លោះខ្ញុំគិតថាឱពុកម្តាយបាន ចែកឋានទៅហើយមិនចង់ឈ្លោះបងប្អូនបង្កើតក៍ព្រមទទួលយកដីដែលជាចំណែករបស់ខ្ញុំសុខចិត្តចែកជា២តាមការសម្រុះសម្រួលរបស់លោកមេឃុំតែបងស្រីរបស់ខ្ញុំ នៅតែមានចិត្តលោភលន់មិនស្កប់ស្កល់ ។

នៅវេលាម៉ោង ០៩៖០០ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក ជី គឹមហៃ អភិបាលស្រុកស្អាង បានសម្រុះសម្រួលលើកទី៦ លោកស្រី ឡុង ហ៊ុន បានលើកឡើងថាដើម្បីកុំឲ្យមានបញ្ហាវែងឆ្ងាយទៀតខ្ញុំសុខចិត្តទទួលយកការសម្រុះសម្រួលរបស់រដ្ឋបាលស្រុកដោយព្រមផ្តល់ដីជូនទទឹង១៥ម៉ែត្របណ្តោយជាង២០០ម៉ែត្រឲ្យទៅឈ្មោះឡុង វ៉ួច ដែលជាប្អូនបង្កើត ប៉ុន្តែការកាត់ឈ្មោះកម្មសិទ្ធដីបន្តត្រូវដាក់ឈ្មោះ ឡុង វ៉ួច និងអោយអ្នកតំណាងឈ្មោះ ឡុង វ៉ួច  លោក ធុល ធារិទ្ធ  ត្រូវមើលថែចិញ្ចឹម ឡុង វ៉ួច ឲ្យបានល្អ។

លោក ធុល ធារិទ្ធ តំណាង ឈ្មោះ ឡុង វ៉ួច បន្តថាក្រោយពីទទួលបានការសម្រុះសម្រួលពីលោក ជី គឹមហៃ អភិបាលស្រុកស្អាង លោក សាមិត ជាមន្ត្រីសូរិយោដីបានទទួលយកឯកសារពីលោកដើម្បីកាត់បំបែកក្បាលដីខាងលើ តែលោក សាមិត បែរជាទុកឯកសារខ្ញុំចោលមិនព្រមធ្វើ ខ្ញុំព្យាយាមទាក់ទងទូរសព្ទជាច្រើនលើកច្រើនសាររហូតខ្ញុំទៅជួបដល់ការិយាល័យស្រុកនៅថ្ងៃទី១២ខែ១០ឆ្នាំ២០២១ បែរជាលោក សាមិត មន្ត្រីសូរិយោដីប្រាប់ខ្ញុំថាឲ្យខ្ញុំទៅហៅឈ្មោះ ឡុង ហ៊ុន មកផ្តិតមេដៃ ខ្ញុំបានប្រាប់ទៅលោក សាមិត ថាខ្ញុំជាប្រជាពលរដ្ឋធម្មតាខ្ញុំទៅហៅ គេម៉េចមក លោក សាមិត ឆ្លើយថាបើគេមិនមកខ្ញុំអត់ដឹងធ្វើយ៉ាងម៉េចទេ?

លោក សាមិត  អ្នកទទួលការងារខ្ញុំយូហើយមិនព្រមប្រាប់រឿងទាំងអស់នេះមកខ្ញុំទេ
ទុករឿងនេះឡើងយូឆ្នាំធ្វើឲ្យពូខ្ញុំ ឡុង វ៉ួច ដេកឈឺចិត្តរហូតដល់គាត់ស្លាប់ នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ ។

ដូច្នេះខ្ញុំកើតទុកមិនសុខចិត្ត ខ្ញុំនិងរៀបឯកសារប្តឹងលោក សាមិត មន្ត្រីសូរិយោដីស្រុកស្អាងខេត្តកណ្តាល

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com