ទាន់ហេតុការណ៍
ស្ងាត់ៗលួចចាក់ខ្សាច់ចូលទន្លេជិតមួយរយម៉ែត្រនៅក្រុងតាខ្មៅនេះបើយោងតាមប្រភពពីប្រជាពលរដ្ - ច្បាស់ការហើយរឿងផ្ទះមួយមានប្លង់២គម្រោងសាងសង់ផ្ទះល្វែង​ក្រុមហ៊ុន ធី សុភ័ក្រ របស់លោកស្រី​ ​គង់ យ៉ាងធី មេភូមិដំណាក់ត្រយឹង បានផ្តិតមេដៃបញ្ជាក់ថារកពុំឃើញផ្ទះលេខ​ C13​ នោះទេ - កាលដែរយំស្រែករកភាពយុត្តិធម៌នៅមិនទាន់មានសង្ឃឹមនោះទេ - អារម្មណ៍​ដ៏សោកសៅរបស់លោកគ្រូបង្រៀនសិស្សានុសិស្សគឺលោកគ្រូឈ្មោះ ឡាង លីកូ បានសសេរសំណេរយ៉ាងក្តុកក្តួល​រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកគ្រូទទួលរងនូវរឿងអយុត្តិធម៌ លោកគ្រូបានទិញផ្ទះមួយល្វែងពីលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់ផ្ទះល្វែងលក់នៅក្នុងបុរីសន្តិភាព២ សូមស្តាប់សំណេរទាំងស្រុងរបស់លោកគ្រូ ឡាង លីកូ ដូចខាងក្រោម។​ - បណ្តឹងអន្តរាគមន៍រឿងផ្ទះមួយមានប្លង់២របស់លោក​ឡាង លីកូ អជ្ញាធរខណ្ឌពោធិ៍សែនជ័យដោះស្រាយដែរប៉ន្តែហាក់គ្មានលទ្ធផលផ្លែផ្កាឡើយ - តើវាសនា​ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ និងទៅជាយ៉ាងណាបន្ទាប់ពីអតិថិជនបានបង្ហាញផ្ទះមួយមានប្លង់២ត្រួតគ្នាជាបន្តរបន្ទាប់ - រុយកាន់តែរោមហើយបន្ទាប់ពីធំក្លិនស្អុយសាយភាយចេញពីក្រុមហ៊ុនសាងសង់ផ្ទះល្វែង ធី សុភក្រ័ - ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងរៀបចំដែនដី ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក - ភេសជ្ជះប៊ូសស្ត្រងមិនត្រឹមតែប៉ូវកម្លាំងនោះទេថែមទាំងត្រូវរថយន្តស៊េរីទំនេីបខ្លាញ់គោទៀតផង - ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ២,៥០០នាក់ ចូលរួមហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃដំបូង នៅខេត្តត្បូងឃ្មុំ
0

យុវជនវ័យ31ឆ្នាំ​ម្នាក់ ត្រូវបានថៅកែហាងផឹកស៊ី[ពន្លឺជាប់ចិត្ត]​ វ៉ៃ​ ច្របាច់ក​ និងគំរាមបាញ់សម្លាប់ចោល

តាខ្មៅ​ ៖​ ម្ចាស់ហាង​ ពន្លឺជាប់ចិត្ត​ ត្រូវបានជនរងគ្រោះអះអាងថា​ បានប្រេីអំពេីហិង្សា​លេីរូបរាងកាយ បង្ករបួសស្នាម​ ប្រមាថគំរាមអាយុជីវិតដោយប្រេីប្រាស់អាវុធភ្ជង់ក្បាល​គំរាមថានឹងបាញ់សម្លាប់ចោល។ អំពេីព្រៃផ្សៃរបស់ម្ចាស់ហាង​ ពន្លឺជាប់ចិត្ត​ កេីតហេតុនៅវេលាម៉ោង​ 08:00នាទីយប់​ ថ្ងៃទី​ 17​ ខែ​ មករា​ ឆ្នាំ​ 2023​ នៅភូមិ​ថ្មី2​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល។

យុវជនវ័យ​ 31ឆ្នាំមួយរូបរស់នៅក្រុងតាខ្មៅបានថ្លែងប្រាប់អ្នកសារព័ត៌មានពីដំណេីរហេតុដែលឈានដល់ការប្រេីអំពេីហឹង្សា​ និងប្រមាថអាយុជីវិត​ យ៉ាងដូច្នេះថា​ “កេីតឡេីងនៅម៉ោង​ 8:០០នាទីយប់,ខ្ញុំបាទបានជិះម៉ូតូមកដល់ចំណុចហាង​”ពន្លឺជាប់ចិត្ត”ក៏បានប៉ះរថយន្តមួយគ្រឿងនៅមុខហាង”ពន្លឺជាប់ចិត្ត”បណ្ដាលឱ្យមានស្នាមឆ្កូតរថយន្តមួយគ្រឿងដែលគេទុកចតចោលនៅមុខហាង”ពន្លឺជាប់ចិត្ត”​ ពេលនោះស្រាប់តែមានម្ចាស់ហាង”ពន្លឺជាប់ចិត្ត”គាត់ក៏ចេញមកសំឡុតគំរាមកំហែងខ្ញុំ​ ដកសោម៉ូតូខ្ញុំ​ និងមិនឱ្យខ្ញុំទៅណាទេ​ ពេលនោះខ្ញុំសុំជួបម្ចាស់រថយន្ត​ ប៉ុន្តែម្ចាស់ហាងមិនឱ្យខ្ញុំជួប​ ការដោះស្រាយនោះទេ​,គឺគាត់ជាអ្នកអះអាងទទួលខុសត្រូវ​ ពេលនោះដែរខ្ញុំក៏ទាញទូរស័ព្ទថតហាងរបស់គាត់​ ហេីយបានខឹងខ្ញុំ​ ហេីយបានក្រៀក​ ក​ ខ្ញុំចូលក្នុងហាងរបស់គាត់​ រួចបានយកកាំភ្លេីងខ្លីមកភ្ជង់ក្បាលខ្ញុំ​ រួចនិយាយថា”​បាញ់ហ្អែងចោលឥលូវ,នៅពេលនោះខ្ញុំបានភ័យក៏សំពះសុំអង្វរគាត់លុតជង្គង់ជាមួយគាត់​ សុំទទួលខ្លួនខុសដែលជិះម៉ូតូបណ្ដាលឱ្យប៉ះពាល់រថយន្តនោះ,ពេលនោះដែរ​ ម្ចាស់ហាង​ ពន្លឺជាប់ចិត្ត​ នោះ​ ឱ្យខ្ញុំយកទូរស័ព្ទលុបវីដេអូដែលខ្ញុំបានថត​ ខ្ញុំក៏យល់ព្រមលុបខ្សែវីដេអូនោះទេីបម្ចាស់ហាងនោះអនុញ្ញាតឱ្យខ្ញុំបាទចាកចេញតែម្ដង។”

តាមការបញ្ជាក់ពីប្រភពដ៏គួរឱ្យជឿជាក់បានប្រាប់ថា​,ថៅកែហាង​ “ពន្លឺជាប់ចិត្ត”មានឈ្មោះ​ ឌឿន​ ចាន់ដារ៉ា​ មានតួនាទីជាប៉ូលីសស័ក្ដិ4​ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ ឋានៈនាយផ្នែករដ្ឋបាលសរុបនៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន​ និងមានលោកវរសេនីយ៍ឯក​ ស៊ឹម​ ប៊ុតបណ្ឌិត​ នាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន​ ជាមេកេីយ។

ដោយមានតួនាទីជាប៉ូលីសលោកស័ក្ដិ4​,ឌឿន​ ចាន់ដារ៉ា ប្រេីប្រាស់កាំភ្លេីងភ្ជង់ក្បាលជនស្លូតត្រង់​ និងគំរាមបាញ់សម្លាប់មនុស្សចោលដោយគ្មានញញេីត​ និងប្រេីប្រាស់តួនាទីជាមន្ត្រីរាជការកាងមុខជំនួញបេីកហាងផឹកស៊ី​ ដែលផ្ទុយនឹងច្បាប់ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។

មិនមែនជាលេីកទី1​នោះទេ ដែលហាង​ “ពន្លឺជាប់ចិត្ត”​ មានរឿងអាស្រូវក្នុងប៉ុន្មានឆ្នាំមុននេះ, ផ្ទះសំណាក់​ ពន្លឺជាប់ចិត្ត​ ត្រូវបានសារព័ត៌មានចុះផ្សាយការចុះបង្ក្រាបករណីជួញដូរផ្លូវភេទ​ និងបានឃាត់ខ្លួនម៉ែយ៉ែម​ និងរំដោះនារីរងគ្រោះបានជាច្រេីននាក់ក្រោមការដឹកនាំដោយតំណាងអយ្យការ​ និងមន្ត្រីនគរបាលផងដែរ។

ងាកមកពាក់ព័ន្ធករណីផ្លូវច្បាប់ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា​,នៅក្នុង​ មាត្រា​31​ ចែងថា​ ៖

មន្រ្តីនគរបាលកម្ពុជាត្រូវហាមឃាត់ជាដាច់ខាត:

១.យកម៉ោងរដ្ឋបាលទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងៗទៀត។
២.យកឥទ្ធិពល​ និងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រេីដេីម្បីទាញយកផលប្រយោជន៍អ្វីមួយ​ ឬដេីម្បីសំឡុតគំរាមកំហែងបំពានសិទ្ធិពលរដ្ឋ។
៣.ប្រកបមុខរបរណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស​ និងសេចក្ដីថ្លៃថ្នូររបស់នគរបាលជាតិកម្ពុជា។
៤.ចូលជាសមាជិកនៃ​ក្រុមប្រឹក្សាភិបាល​ ឬគ្រប់គ្រងក្រុមហ៊ុនឯកជនដោយផ្ទាល់​ ឬដោយប្រយោល​។
​ ចំពោះមុខរបរណាដែលត្រូវបានអនុញ្ញាតិ​ និង​ មុខរបរណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស​ និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិកម្ពុជា​ ហេីយដែលត្រូវបានហាមឃាត់នោះ​ នឹងត្រូវកំណត់ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ។

ក្នុងករណីដែលលោកប៉ូលីសស័ក្ដិ4,ឌឿន​ ចាន់ដារ៉ា​ ដែលបានបង្កអំពេីហិង្សា​,គំរាមកំហែង​, បង្ខាំងមនុស្ស​ ,ភ្ជង់កាំភ្លេីងដាក់ក្បាលថានឹងបាញ់សម្លាប់ចោល,តេីលោក​ឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ ចាត់ការរបៀបណាចំពោះមន្ត្រីក្រោមឱវាទរូបនេះ?

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com