ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

រដ្ឋបាលរាជធានីភ្នំពេញពង្រឹងការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពចំណីអាហារឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ​៖​ រដ្ឋបាលរាជធានីភ្នំពេញបានពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារដែលធានាបានសុខុមាលភាពជូនប្រជាពលរដ្ឋអ្នកបរិភោគ។

លោក ហួត ហៃ អភិបារងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយវិស័យឯកជន ដើម្បីពង្រឹង សុវត្ថិភាពចំណីអាហារ នៅតាមមូលដ្ឋានអាជីវកម្ម ភោជនីយដា្ឋន អាហារដា្ឋន និងទីផ្សារកសិផលកសិកម្ម នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមមន្ទីរ អង្គភាព អង្គការ ផ្សាររដ្ឋឯកជន សហគ្រាស សិប្បកម្ម អាជីវកម្មដ្ឋាននានាទូទាំងរាជធានីភ្នំពេញ។កម្មវិធីនេះ មានសារសំខាន់ជាខ្លាំងក្នុងការបញ្ជ្រាបការយល់ដឹងជាសាធារណៈ ជូនដល់ អង្គការ-សមាគម វិស័យឯកជន និងម្ចាស់សហគ្រាស អាជីវកម្ម សេវាកម្មជាដៃគូ ដើម្បីរួមគ្នាលើកកម្ពស់អាហារូបត្ថម្ភ គុណភាពចំណីអាហារ និងសេវាកម្ម នៅតាម មូលដ្ឋានអាជីវកម្មវិស័យទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរឡើង ថែមទៀត។

លោកបានបញ្ជាក់ថា  បញ្ហាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺ ជាការងារអាទិភាពមួយដែលគណៈអភិបាលរាជធានីភ្នំពេញ បាននឹងកំពុងផ្ដោត ការយកចិត្តទុកដាក់ខ្ពស់ ព្រោះថា តាមរយៈកត្តាប្រជាសាស្ត្រ ការវិនិយោគ កំណើនភ្ញៀវទេសចរណ៍ និងការកើនឡើងនូវចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានធ្វើឱ្យមានតម្រូវការផ្នែកស្បៀងអាហារមានការកើនឡើង និងកាន់តែសម្បូរបែប ដែលទាមទារបង្កើនការគ្រប់គ្រងគុណភាពសុវត្ថិភាណឱ្យបានជាប់ជាប្រចាំ។

ការលើកឡើងដូច្នេះខណៈដែរ  តម្រូវការម្ហូបអាហារបានកើនឡើងខ្ពស់ ហើយបានរកឃើញនូវវត្តមានស្បៀងអាហារមួយចំនួនតូច ដែលគ្មានប្រភពច្បាស់លាស់ ពុំមានជីវជាតិសមស្រប ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញក្លែងក្លាយនិងផលិតផលមានផ្ទុកសារធាតុគីមីខ្ពស់ ជាដើម ។

តាមរយៈនេះរដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវរួមគ្នា កែលម្អខ្សែចង្វាក់ផលិតកម្មស្បៀងអាហារ និងត្រូវពង្រឹងសុវត្ថិភាពស្បៀងអាហារ ដើម្បីជួយការងារសុខភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកប្រើប្រាស់ ទាំងឡាយ និងដើម្បីកាត់បន្ថយការនាំចូលផលិតផលពិខាងក្រៅប្រទេស ស្របតាមគោលការណ៍ច្បាប់ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោហ៊ុនសែនននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគកម្ពុជា និង ជាប្រធានសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជាបានមានប្រសាសន៍ថា ក្នុងគោលបំណងចូលរួមថែក្សាសុខភាព សន្សំសំចៃថវិកា បង្កើនជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរសមាគមនឹងបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីអនាម័យ សុវត្ថិភាពចំណីអាហារឱ្យបានទូលំទូលាយនិងស៉ីជម្រៅដល់ក្រុមអាជីវករ អាហារដ្ឋាន ភោជនីយដ្ឋានចាដើម។ផលិតផល និងចំណីអាហារមួយចំនួនមិនគោរពតាមស្តង់ដា, នៅប្រើប្រាស់សារធាតុគីមីលើសការ អនុញ្ញាតិ ដែលនាំឱ្យប៉ះពាល់សុខភាពប្រជាជន ព្រោះជំងឺភាគច្រើនបណ្តាលមកពីរបបអាហារ មានបន្លែ ផ្លែឈើ ត្រី និងសាច់នេះឯង។ ដូចពាក្យចាស់ពោលថា “ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី” ។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ បរិមាណស្បៀងអាហារជាច្រើនសន្ធឹកសន្ធាប់រួមមាន៖ អង្ករ បន្លែ ផ្លែឈើ ត្រី សាច់ និងគ្រាប់ធញ្ញជាតិនានា ត្រូវបាននាំយកពីកន្លែងផ្សេងៗ មកផ្គត់ផ្គង់នៅក្នុងរាជធានីភ្នំពេញ ដោយមួយចំនួនត្រូវបាននាំចូលពីប្រទេស ជិតខាង និងមួយចំនួនទៀតនាំមកពីកសិដ្ឋាន ដែលស្ថិតនៅជាយរាជធានីភ្នំពេញ ឬកសិដ្ឋានតាមបណ្តាខេត្តនានា។

ជាមួយគ្នានេះ អាស្រ័យដោយរាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលប្រមូល ផ្តុំរោងចក្រ សហគ្រាស ភោជនីយដ្ឋាន អាហារដ្ឋានចម្រុះគ្រប់ប្រភេទ និងជា តំបន់ទេចរណ៍ ក៏ជាកត្តាមួយធ្វើឱ្យតម្រូវការប្រើប្រាស់ ស្បៀងអាហារ មានការ កើនឡើងខ្ពស់ផងដែរ សម្រាប់បម្រើដល់ខ្សែចង្វាក់ផលិតកម្ម និងសេវាកម្ម ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងការផលិត ការកែច្នៃ និងការផ្គត់ផ្គង់ក្នុងទីផ្សារ។

ជាទីបញ្ចប់ក្នុងវេទិកាលោកអភិបាលរងរាជធានីភ្នំពេញបានធ្វើពិធីប្រគល់បណ្ណសរសើរនិងលិខិតថ្លែងអំណរគុណដល់ សមាគមសហព័ន្ធវិនិយោគកម្ពុជា និងសមាគមមួយចំនួនថែមទាំងបានចុះមកត្រួតពិនិត្យពិសោធន៍ទៅលើបន្លែធម្មជាតិគ្មានជាតិគីមី របស់ ក្រុមហ៊ុនcareall ដែលស្តង់ដាសុវត្ថិភាពចំណីអាហារលើពិភពលោក៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com