ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

ថៅកែហាងពន្លឺជាប់ចិត្ត​ ពាក់ស័ក្ដិ៤​ ត្រូវបានជនរងគ្រោះប្ដឹងអន្តរាគមន៍ទៅសម្ដេចក្រឡាហោម​ ស​ ខេង

ភ្នំពេញ៖​ យុវជនវ័យ​ ៣១​ឆ្នាំម្នាក់​ រស់នៅក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ សម្រេចចិត្តដាក់ពាក្យសុំអន្តរាគមន៍ទៅកាន់ក្រសួងមហាផ្ទៃដេីម្បីពិនិត្យទៅលេីលោកប៉ូលីសស័ក្ដិ៤​ ឌឿន​ ចាន់ដារ៉ា​ នាយផ្នែករដ្ឋបាលសរុបនៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន​ ដែលបានប្រព្រឹត្តអំពេីព្រៃផ្សៃប្រេីប្រាស់អំពេីហិង្សា​ ភ្ជង់កាំភ្លេីងប៉ុនប៉ងបាញ់សម្លាប់ដោយគ្មានញញេីតច្បាប់។

ពាក្យសុំអន្តរាគមន៍គោរពជូនសម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី​ ២៣​ ខែ​ មករា​ ឆ្នាំ​ ២០២៣​ ដែលមានកម្មវត្ថុ​ សុំក្រសួងមហាផ្ទៃ​ អន្តរាគមន៍​ និងពិនិត្យទៅលេីលោកវរសេនីយ៍ត្រី​ ឌឿន​ ចាន់ដារ៉ា​ នាយផ្នែករដ្ឋបាលសរុបនៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន​ ដែលបានប្រព្រឹត្តអំពេីដកកាំភ្លេីងភ្ជង់​ ហិង្សា​ និងសម្លុតគំរាម។ នៅក្នុងពាក្យសុំអន្តរាគមន៍នេះ​ ជនរងគ្រោះបានរៀបរាប់អង្គហេតុជូនសម្ដេចក្រឡាហោម​ ស​ ខេង​ ថា៖​ “កាលពីថ្ងៃទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ២០​ និង០០នាទី​ ខ្ញុំបាទបានជិះម៉ូតូមកពីទិញម្ហូបអាហារមួយចំនួន​ លុះដល់ចំណុចហាង​ពន្លឺជាប់ចិត្ត​ ខ្ញុំបាទក៏បានជិះប៉ះរថយន្តមួយគ្រឿងដែលចតនៅមុខហាងពន្លឺជាប់ចិត្ត​ ភ្លាមៗនោះស្រាប់តែលោក​វរសេនីយ៍ត្រី​ ឌឿន​ ចាន់ដារ៉ា​ ជាម្ចាស់ហាងពន្លឺជាប់ចិត្តស្ទុះចេញមកពីក្នុងហាង​ ចេញមកសម្លុតគំរាមកំហែងខ្ញុំបាទទាំងកំហឹង​ និងបានឃាត់រូបខ្ញុំបាទមិនឱ្យទៅណាឡេីយ​ ដោយគាត់បានដកសោម៉ូតូខ្ញុំបាទទុក​ ទាំងរូបខ្ញុំបាទមិនបានគេចវេសពីការទទួលខុសត្រូវចំពោះការប៉ះពារលេីរថយន្តនោះឡេីយ។ ជាមួយគ្នានេះដែរខ្ញុំបាទក៏បាននិយាយស្នេីសុំសម្របសម្រួលជាមួយម្ចាស់រថយន្តដោយសន្តិវិធី​ ប៉ុន្តែលោកវរសេនីយ៍ត្រី​ ឌឿន​ ចាន់ដារ៉ា​ ជាម្ចាស់ហាងពន្លឺជាប់ចិត្ត​ បានអះអាងថាខ្លួនគាត់ជាអ្នកដោះស្រាយជំនួសមុខឱ្យម្ចាស់រថយន្តទៅវិញ។ អំឡុងពេលនោះខ្ញុំបាទក៏បានទាញទូរស័ព្ទថតហាងខាងលេីដេីម្បីប្រាប់អ្នកផ្ទះខ្ញុំបាទដែលរង់ចាំម្ហូបអាហារពីខ្ញុំទិញ។ ស្រាប់តែភ្លាមៗនោះ​ លោកវរសេនីយ៍ត្រី​ ឌឿន​ ចាន់ដារ៉ា​ បានខឹងខ្ញុំបាទ​ ហេីយក៏បានក្របួច​ ក​ អាវ​ ខ្ញុំបាទ​ និងក្រៀកខ្ញុំបាទចូលទៅក្នុងហាងរបស់គាត់ទាំងកម្រោលហិង្សា​ និងបានដកកាំភ្លេីងខ្លីមួយដេីមមកភ្ជង់ក្បាលខ្ញុំ​ ហេីយគាត់បាននិយាយថា​ “បាញ់ក្បាលហែងចោលឡូវ…! ហេីយលោកវរសេនីយ៍ត្រី​ ឌឿន​ ចាន់ដារ៉ា​ ជាម្ចាស់ហាងនោះស្រែកគំហកបញ្ជាឱ្យខ្ញុំបាទលុតជង្គង់សុំទោសគាត់​ និងសុំទទួលខ្លួនខុសដែលជិះម៉ូតូប៉ះឡានដែលថតមុខហាងកេីតហេតុបណ្ដាលឱ្យឆ្កូត។ ជាងនេះទៅទៀតលោកវរសេនីយ៍ត្រី​ ឌឿន​ ចាន់ដារ៉ា​ បានហុចទូរស័ព្ទខ្ញុំបាទមកវិញហេីយបញ្ជាឱ្យខ្ញុំបាទលុបរូបដែលបានថតហាងលោកចោលឱ្យអស់ឱ្យគាត់មេីល។ ដោយសារក្រោមស្ថានភាពគំរាមកំហែង​ និងគ្រោះថ្នាក់ដល់អាយុជីវិត​ ហេីយគេមានគ្នាច្រេីន​ ទេីបខ្ញុំបាទមិនអាចរត់គេច​ ឬស្រែកហៅឱ្យគេជួយបាន​ ហេតុនេះទេីបខ្ញុំបាទបានយល់ព្រមធ្វេីតាមគំនាប់បញ្ជា​ លុតជង្គង់សំពះសុំអង្វរទុកជីវិត​ និងសារភាពទទួលកំហុស​ ព្រមទាំងលុបរូបថត-វីដេអូ​ តាមការណែនាំរបស់គាត់ក្រោយមកលោកវរសេនីយ៍ត្រីឌឿន​ ចាន់ដារ៉ា​ ដោះលែងឱ្យខ្ញុំបាទត្រឡប់មកផ្ទះវិញ។ បន្ទាប់ពីបានរួចខ្លួនពីកន្លែងកេីតហេតុ​ ទេីបខ្ញុំបាទបានទាក់ទងប្រាប់បងប្អូន​ និងប្ដឹងទៅអធិការក្រុងតាខ្មៅដេីម្បីដោះស្រាយតាមច្បាប់”។

ជនរងគ្រោះដាក់ស្នេីសុំអន្តរាគមន៍ទៅសម្ដេចក្រឡាហោម​ ស​ ខេង​ ដេីម្បីមានចំណាត់ការផ្លូវច្បាប់​ និងសូមសំណូមពរ​ ពីរចំណុច​ពោលគឺ
១./ដាក់វិន័យឱ្យបានតឹងរ៉ឹងលេីលោក​ស័ក្ដិ៤​ ឌឿន​ ចាន់ដារ៉ា​ តាមច្បាប់ជាធរមាន។
២./មានវិធានការទៅអង្គភាព​ ឬស្ថាប័នពាក់ព័ន្ធ​ ពិនិត្យនិងចាត់ការលេីរឿងនេះ​ ដេីម្បីជួយរកយុត្តិធម៌ឱ្យខ្ញុំបាទដែលជាពលរដ្ឋទន់ខ្សោយ។

សូមបញ្ជាក់ថា​ រឿងនេះបានកេីតឡេីងនៅភូមិតាខ្មៅ​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល,តេីឯណាទៅគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព​ ដែលចែងថា​ “គ្មានការប្រេីប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ​ និងបទល្មេីសគ្រប់ប្រភេទនោះ? ទីតាំងនៅមូលដ្ឋានក្រុងតាខ្មៅ​ នេះ​ លោកអធិការនគរបាលក្រុងតាខ្មៅ​លោកវរសេនីយ៍ឯក​ យី​ វណ្ណដា​ ជាអ្នកដឹកនាំគ្រប់គ្រងការពារសន្តិសុខជូនប្រជាពលរដ្ឋបែរជាមានរឿងរ៉ាវកេីតឡេីង​នៅមូលដ្ឋានខ្លួនកាន់កាប់ទៅវិញ។ មហាជនទូទៅសង្ឃឹមថាលោកអធិការក្រុងតាខ្មៅ និងលោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ នឹងចូលរួមដោះស្រាយនិងមានចំណាត់ការលេីលោកស័ក្ដិ៤​ ឌឿន​ ចាន់ដារ៉ា​ ទៅតាមផ្លូវច្បាប់ដោយគ្មានយោគយល់?

សូមរំលឹកជូនថា​ កាលពីពេលកន្លងទៅ​ សម្ដេចក្រឡាហោម​ ស​ ខេង​ ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត​ និងសម្ភារៈជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ​ សម្ដេចក្រឡាហោម​ បានជំរុញឱ្យមានការចូលរួមពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់​ ព្រោះវាជារឿងដ៏សំខាន់បំផុត។ សម្ដេចក្រឡាហោម​ បញ្ជាក់ថា​ គោលនយោបាយមានសារៈសំខាន់បំផុត​ ព្រោះនៅពេលដែលភូមិឃុំទាំងអស់មានសុវត្ថិភាពស្រុកទេសទាំងមូល​ ពោលគឺ​ មាតុភូមិកម្ពុជាមានសុខសន្តិភាព​ និងស្ថិរភាពដូចគ្នាផងដែរ។

ជាមួយគ្នានេះដែរដេីម្បីធានាភូមិឃុំមានសុវត្ថិភាពទទួលបាននូវជោគជ័យត្រូវមានយន្តការអនុវត្តឱ្យបានច្បាស់លាស់​ បន្ថែមពីនេះត្រូវពង្រីកការចូលរួមនិងគាំទ្រពីគ្រប់មជ្ឈដ្ឋានឱ្យបានច្រេីន​ ហេីយអ្នកដែលដេីរតួនាទីសំខាន់គឺសមត្ថកិច្ចឃុំស្រុកដែលជាអ្នកនៅផ្ទាល់ជាមួយពលរដ្ឋនៅក្នុងមូលដ្ឋាន។

សង្ឃឹមថា​ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​ ពិសេសអាជ្ញាធរក្រុងតាខ្មៅខេត្តកណ្ដាល អនុវត្តប្រកបដោយស្មារតីយល់ដឹងខ្ពស់​ ចូលរួមការពារសន្តិសុខ​ សណ្ដាប់ធ្នាប់សាធារណៈ​ ទប់ស្កាត់នឹងបង្ការបានការប្រេីប្រាស់អាវុធ​ គ្រឿងផ្ទុះ​ គ្រាប់រំសេវ​ ដែលនាំឱ្យមានគ្រោះថ្នាក់រូបរាងកាយស្មារតី​ និងបង្ការការភ័យខ្លាចដល់ប្រជាពលរដ្ឋ​ គឺធ្វេីយ៉ាងណាឱ្យស្របនឹងគោលនយោបាយរបស់ក្រសួងមហាផ្ទៃ។

នៅក្នុងសេចក្ដីណែនាំលេខ​ ០១៩​ សណន​,ចុះថ្ងៃ​ទី០៥ ខែកក្កដា ឆ្នាំ២០១៩​ សម្តេចក្រឡាហោម​ ស​ ខេង​ បានចេញសេចក្ដីណែនាំ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ​ និងស្នងការនគរបាលរាជធានីខេត្ត​ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់​ និងខ្ជាប់ខ្ជួននូវគោលការណ៍គ្រប់គ្រងនិងប្រើប្រាស់ក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ, ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ​
ដោយផ្អែកតាមវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ​ ០០៦​ បបជ​ ចុះថ្ងៃទី​ ២៣​ ខែវិច្ឆិកា​ ឆ្នាំ​១៩៩៥​ ដេីម្បីអនុវត្តរូបភាពដាក់វិន័យឱ្យបានម៉ឺងម៉ាត់​ និងប្រកបដោយតម្លាភាព។ ត្រូវអនុវត្តវិធានការច្បាប់ចោទប្រកាន់តាមផ្លូវតុលាការស្របតាមច្បាប់ជាធរមាន​ ក្នុងករណីរកឃេីញថាមន្ត្រីនគរបាលរូបណាបានប្រព្រឹត្តនូវកំហុស​ និងការឆ្គាំឆ្គងខាងវិជ្ជាជីវៈមានលក្ខណៈធ្ងន់ធ្ងរដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com