ទាន់ហេតុការណ៍
ទីតាំងបើកថ្មីល្បែងខុសច្បាប់នៅអាគារផ្លាហ្សាជាន់ទី៤មិនរំខានដល់អាជ្ញាធរមូលដ្ឋានសោះឡេីយ - #ពិធីផ្សព្វផ្សាយកម្មវិធីសម្បទានដីធ្លីសង្គមកិច្ច ថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED lll) ឃុំពង្រ ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។ - សម្ថកិច្ចឃាត់ខ្លួនឈ្មោះ ប៉ម ស៊ីថា នាយកក្រុមហ៊ុន គោកមនវីឡាហ្គោ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទ ចេញសែកគ្មានទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ - ទីតាំងសង្វៀនជល់មាន់នឹងបាញ់អាប៉ោងមួយកន្លែងនៅចំណុចចំការកៅស៊ូភូមិដីក្រហមស្រុកត្រពាំងប្រាសាទកំពុងតែផ្គេីនទៅនឹងអនុសាសន៏សម្តេចតេជោ - លោកយាយ អែម ថៃ អាយុ៧៨ឆ្នាំ មានជំងឺប្រចាំកាយនិងកូនៗសូមគោរពអរគុណសម្ដេចតេជោ ហ៊ុន សែន, សាលាដំបូងខេត្តកណ្ដាល, តុលាការកំពូល ក្រោយទទួលបានយុត្តិធម៌ - ល្បែងអាប៉ោងជើងខ្លាំងប្រចាំ ផ្លូវចូលផ្សារគុត្តសត ភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មួយកន្លែង លោកមេប៉ុស្តិ៍ គ្មានចំណាត់ការចុះបង្ក្រាប !!! - ល្បែងសុីសងភ្នាល់តាមប្រពន្ធ័អនឡាញកំពុងបេីកដំណេីរយ៉ាងរលូននៅទឹកដីខណ្ឌចំការមន - ស្ត្រីមេម៉ាយចិញ្ចឹមកូនសរសៃប្រសាទសុំកិច្ចអន្តរាគមន៍ពីសម្ដេចតេជោខណៈដីគាត់ចំនួន១ហិចតាត្រូវបានគេដកហូត...! - តេីលោក(គានិងលោករ៉ន)ជានណាទេីបបេីកលេង​ អាប៉ោង​ មិនខ្លាចសមត្ថកិច្ចពេលសារព័ត៌មានផ្សាយបំភ្លឺថារូបចាស់គេឈប់លេង​រាប់ឆ្នាំហេីយ​ ម្ដងនេះលែងថារូបចាស់ទៀត​ សមត្ថកិច្ចចុះទៅបង្ក្រាប​ តែ​ចាប់​បានតែខ្យល់​ ប្រមូលមែកឈេី​ គ្រែចាស់និងស្លឹកឫស្សីយកដុតធ្វេីភស្ភុតាង - បុរសវ័យ68ឆ្នាំម្នាក់ជាអនិកជនសម្លាប់ប្រពន្ធច្រកក្នុងវ៉ាលីសង្ស័យភ្លេីងប្រចណ្ឌ័
0

មិនដល់កន្លះខែផងករណីគាស់ផ្ទះនឹងបន្ទប់ជួលយកម៉ូតូអស់ចំនួន8គ្រឿងនៅទឹកដីខណ្ឌសែនសុខ សម្ថកិច្ចចាប់បានតែជនរងគ្រោះ(មានវីដេអូ)

រាជធានីភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះជួលមួយកន្លែង តាមផ្លូវលំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជារៀងរាល់ថ្ងៃក្នុងបន្ទប់ដែលសំរាប់ដាក់ម៉ូតូនោះ គឺមានម៉ូតូជិត១០គ្រឿងទុកនៅក្នុងនោះ កន្លងមកក៏មិនធ្លាប់មានបញ្ហាអ្វីនោះទេ។ នៅយប់ថ្ងៃកើតហេតុ គឺមានម្ចាស់បន្ទប់ជួលបានយកម៉ូតូទៅចតនៅក្នុងបន្ទប់នោះ រួចក៏បិទទ្វារចាក់សោពីខាងក្នុង។ លុះដល់វេលាកើតហេតុ ក៏មានបុរសម្នាក់ដែលជាអ្នកស្នាក់នៅក្នុងបន្ទប់ជួលខាងលើ ទើបតែចេញពីធ្វើការបានជិះម៉ូតូបំរុងយកទុកនៅក្នុងបន្ទប់ដាក់ម៉ូតូនោះ តែខណៈពេលនោះក៏ស្រាប់តែឃើញទ្វារបន្ទប់នោះចំហ និងឃើញមានបំណែកសោធ្លាក់រាយប៉ាយពេញដី ក៏បានឡើងទៅប្រាប់ម្ចាស់បន្ទប់នីមួយៗអោយចុះមកមើលថាតើមាននរណាបាត់បង់ម៉ូតូឬអត់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះកើតហេតុទើបតែសាងសង់បានរយៈពេលប្រមាណជាពីរខែប៉ុណ្ណោះ។ ដោយសាងសង់ជាបន្ទប់ជួលចំនួន៣ជាន់ និងមានបន្ទប់មួយនៅជាន់ផ្ទាល់ដី ដែលជាបន្ទប់សំរាប់ដាក់ម៉ូតូរបស់អ្នកជួលបន្ទប់ ហើយម្ចាស់បន្ទប់ជួលដែលមានម៉ូតូគឺម្ចាស់ផ្ទះចែកកូនសោបន្ទប់ដែលសំរាប់ដាក់ម៉ូតូនោះម្នាក់មួយ ដើម្បីចាក់សោដោយខ្លួនឯងពេលដែលទៅដាក់នៅក្នុងបន្ទប់នោះ។
បន្ទាប់ពីម្ចាស់បន្ទប់នីមួយៗបានចុះមកមើលទើបដឹងថាបាត់ម៉ូតូអស់ចំនួន៣គ្រឿង ហើយម៉ូតូដែលបានបាត់មានរួមមាន ១-ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DQ-3118 ២-ម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1P-5289 និង៣-ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1HQ-9589 ។

ពលរដ្ឋបានលេីកឡេីងថាទឹកដីខណ្ឌសែនសុខដែលដឹកនាំដោយលោកម៉ូវម៉ានិតជាអភិបាលខណ្ឌនឹងលោកវរសេនីយ៍ឯកហួរម៉េងវ៉ាង ជាអធិការនគរបាលខណ្ឌសែនសុខតែងតែកេីតមានករណីចោរគាស់ផ្ទះគាស់បន្ទប់ជួលរបស់កម្មករ ជាដេីមករណីស្រដៀងនេះដែរបានកេីតឡេីងកាលពីវេលាម៉ោង3.30នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ខែមករាឆ្នាំ២០២៣ស្ថិតនៅភូមិត្រពាំងឈូកសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខាងក្រោយផ្សារមិតថោនផ្លូវ2004 ត្រូវបានជនសង្ស័យគាស់ជួលយកម៉ូតអស់ចំនួន5គ្រឿងទៅដោយសុវត្តិភាពមិនរំខានសម្ថកិច្ចប៉ុស្តិ៍អូរបែកបន្តិចណាសោះឡេីយ ពួកគាត់បានបន្ថែមទៀតថាសែនសុខតាឈ្មោះទេបេីនិយាយអំពីសន្តិសុខសង្គមវិញពលរស់នៅក្នុងភាពភ័យខ្លាចបំផុត ប្រជាពលរដ្ឋស្នេីរសុំដល់សម្ថកិច្ចធ្វេីយ៉ាងការពារសុខសវត្តិភាពរបស់ពួកគាត់ឲ្យសាកសមទៅនឹងឈ្មោះខណ្ឌផង

ពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចមូលដ្ឋានធ្វើការអន្តរាគមន៍ សេុីបអង្កេតស្រាវជ្រាវរុករកមុខសញ្ញាដែលតែងតែធ្វេីសម្មភាពគាស់ផ្ទះនៅពេលយប់យកមកផ្តន្ទាទោសទៅតាមផ្លូវដេីម្បីភូមិឃុំមានសុវត្តិភាពជួនប្រជាពលរដ្ឋស្លូតត្រង់៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com