ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

ម្ចាស់ទីតាំងល្បែងសុីសងប្រភេទខ្នាតកាសុីណូមិនដឹងខ្សែរខ្នងប៉ុណ្ណាទេបានជាហ៊ានផ្គេីននឹងបញ្ជាសម្តេចតេជោសែន

(ភ្នំពេញ)៖ ល្បែង​ស៊ីសង​ខុសច្បាប់តាមអនឡាញខ្នាតកាស៊ីណូ កំពុងបើកលេងយ៉ាងគឃ្លើន​ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ទីតាំងនេះស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលហ៊ានផ្គើន​បទបញ្ជា​សម្ដេច​តេជោ​ ហ៊ុន សែន​ ព្រមទាំងផ្គើនស្មារតីអង្គប្រជុំរបស់គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ។

គេបានឱ្យដឹងថាទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញនេះប្រៀបបានខ្នាតកាស៊ីណូនេះ និងមានជនជាតិចិនជាថៅកែ ហើយគេសង្ស័យថា មានអ្នកធំ ឬអ្នកមានអំណាចនៅពីក្រោយខ្នងទើបទីតាំងនេះដំណើរការបាន? ព្រោះមិនឃើញអាជ្ញាធរមូលដ្ឋានក៌ដូចសមត្ថកិច្ចពាក់ព័ន្ធចុះទៅបង្ក្រាប? គេឃើញតែអ្នកញៀនល្បែងចូលទៅលេងយ៉ាងពពាក់ពពូន។

សូមបញ្ជាក់ថា តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ គឺសម្តេចតេជោ បានដាក់បញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៌ដូចអាជ្ញាធរមូលដ្ឋាន ត្រូវ​បង្ក្រាបឱ្យអស់នូវល្បែងសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនជាមួយនិងព្រមានដកដំណែងថែមទៀតផង។ ដូចនេះប្រជាពលរដ្ឋរង់ចាំមើលថា តើទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ខ្នាតកាស៊ីណូនេះ នឹងទៅជាយ៉ាងណា? តើសមត្ថកិច្ចពាក់ព័ន្ធក៌ដូចអាជ្ញាធរមូលដ្ឋានហ៊ានប្រឆាំងនិងបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នឹងហ៊ានផ្គើនស្មារតីអង្គប្រជុំដែរឫទេ?

ពាក់ព័ន្ធទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ខ្នាតកាស៊ីណូ ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤នេះ  មិនអាចសុំការបំភ្លឺពីលោក កៀង ល័ក្ស អភិបាល នៃគណ:អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមនបានទេ៕

 

 

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com