ទាន់ហេតុការណ៍
ខុនដូ មុីឡាន កុងគ័នមួយកន្លែងស្ថិតក្នុង ខណ្ឌសែនសុខ បើកល្បែងស៊ីសងខុសច្បាប់ - ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ - ក្រុមអាជីវកររកសុីដឹកទំនិញប្រមាណជា៥០នាក់មកធ្វើតវ៉ាស្នើរសុំជាថ្មីម្តងទៀតជាមួយប្រធានទីស្នាក់ការគយនិងរដ្ធាករប្រចាំនៅមាត់ច្រកអន្តរជាតិជាំសាងុាំពាក់ព័ន្ធទៅនឹងការដំឡើងបន្ថែមថ្លៃពន្ធបង់ក្បាលឡាន - មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនកងកម្លាំង ។ - ពិតជាមិនធម្មតា !  ចៅក្រមស៊ើបសួរបានសម្រេចមិនឃុំខ្លួនស្ត្រីស្រស់​ស្អាតឈ្មោះ ញឹម សុខឡេង អ្នកលក់ផលិតផលតាមអនឡាញ - ផ្លូវបេតុងប្រវែង២៨៥ម៉ែត្រ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមជំនួយឧបត្ថម្ភពីគណៈបញ្ជាការយោធាខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ - ឯកឧត្តម ជា ចាន់តូ បំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន២.១០៥នាក់ - លោក អុឹងយូឡាយអធិការងតំណាងលោក យីវណ្ណដា ដឹកនាំកងកម្លាំងចុះសាកសួរសុខទុកលោក សេងវុទ្ធី នាយប៉ុស្តិ៍នគរបាលសង្កាត់ដេីមមៀនកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ - ពលរដ្ឋម្នាក់បានប្តឹងលោកវ៉េងកុសល​ អធិការងស្រុកកៀនស្វាយ​ ពីបទប្រេីប្រាស់ហឹង្សា - ដោះលែងស្ងាត់ៗមេជួញដូរគ្រឿងញៀនធំ៤ខេត្ត ដែលជាកូនប្រុសបង្កើតលោកផ្កាយ២ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ ឈ្មោះ ឃីម ចំរើនកូរ៉ា នៅក្រៅគុគយ៉ាងសង្ហា ថែមទាំងកាន់តំណែងដដែលទៀត !!!
0

បុរសវ័យ68ឆ្នាំម្នាក់ជាអនិកជនសម្លាប់ប្រពន្ធច្រកក្នុងវ៉ាលីសង្ស័យភ្លេីងប្រចណ្ឌ័

រាជធានីភ្នំពេញ៖ កាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បុរសអនិតិជនម្នាក់ធ្វេីដំណេីរមកពីប្រទេសបារាំងមកសម្លាប់ប្រពន្ធខ្លួននៅស្រុកខ្មែរដោយសារតែភ្លេីងប្រច័ណ្ឌត្រូវកូនស្រីតូចរត់ចេញពីក្នុងផ្ទះស្រែកឲ្យអ្នកជិតខាង នៅក្នុងបុរីKC ផ្ទះលេខA11 ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកជនដៃដល់បានគេចខ្លួនបាត់។

ជនរងគ្រោះឈ្មោះកែវ ស្រីមុំ អាយុ៣២8ឆ្នាំ មុខរបរសាឡន ស្នាក់នៅកន្លែងកេីតហេតុខាងលេី ចំណែកជនដៃដល់ជាប្តីឈ្មោះមូល ណេត អាយុ៦៣ឆ្នាំ ជាអនិតិជនខ្មែររស់នៅប្រទេសបារាំង។ នឹងមានកូនស្រីអាយុ៥ឆ្នាំជាចំណងដៃ។

សម្តីក្មេងស្រីជាកូនជនរងគ្រោះបានឲ្យដឹងថា ឪពុករបស់ខ្លួនរស់នៅឯប្រទេសបារាំង ហេីយក៏មិនដឹងថាមកស្រុកខ្មែរតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃកេីតហេតុវេលាម៉ោង៧និង៣០នាទីព្រឹកក៏ជិះម៉ូតូមកដល់ផ្ទះ ហេីយបានចាក់សោរខាងក្នុងឈ្លោះប្រកែកជាមួយម្តាយខ្លួននិងវាយរួចយកខ្សែភ្លេីងឆក់រហូតលែងដឹងខ្លួន ហេីយបានច្រកដាក់ចូលក្នុងវ៉ាលីតែម្តង មិនត្រឹមតែប៉ុណ្ណោះឪពុកក៏វាយធ្វេីបាបខ្លួនមិនឲ្យស្រែកប្រាប់នរណានោះទេ។ ដោយឃេីញដូចនេះក្មេងស្រីក៏លួចរត់ចេញមកក្រៅឲ្យអ្នកជិតខាងជួយដែរតែមិនមានអ្នកជួយទេីបខលហៅម៉ាក់អ៊ុំឲ្យមកជួយតែម្តង។

ប្រភពព័ត៌មានពីបងស្រីជនរងគ្រោះបានឲ្យដឹងថា ក្រោយពីក្មួយស្រីរបស់គាត់ដែលត្រូវជាកូនស្រីជនរងគ្រោះបានខលប្រាប់ថា ម៉ាក់អ៊ុំជួយផងប៉ាមកវាយម៉ាកបែកឈាមពេញខ្លួន ពេលនោះគាត់ក៏មកមេីលក៏ឃេីញប្តីកំពុងច្រកប្រពន្ធដាក់ក្នុងវ៉ាលីបាត់ទៅហេីយទេីបស្រែកហៅអ្នកជិតខាងឲ្យជួយនិងរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ តែភ្លាមៗនោះជនដៃដល់បានជិះម៉ូតូគេចខ្លួនបាត់ទៅហេីយ។ សមត្ថកិច្ចកំពុងពិនិត្យកោសល្យវិច្ចយលេីសពនិងកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com