ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ស្ត្រីមេម៉ាយចិញ្ចឹមកូនសរសៃប្រសាទសុំកិច្ចអន្តរាគមន៍ពីសម្ដេចតេជោខណៈដីគាត់ចំនួន១ហិចតាត្រូវបានគេដកហូត…!

(ខេត្តបន្ទាយមានជ័យ) : គួរឲ្យអាណិតណាស់ស្ត្រីមេម៉ាយ ម្នាក់ រស់នៅជាមួយកូនដែលមានជម្ងឺ សរសៃប្រាសាទ កំពុងទទួច ស្នើរសុំកិច្ច

អន្តរាគមន៍ ពីអាជ្ញាធរខេត្ត បន្ទាយមានជ័យ
និងសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន ខណៈ ដែលដីស្រែរបស់គាត់ ចំនួន១០០០០ម៉ែត្រការ៉េ(១ហិតា) ដែលធ្លាប់អាស្រ័យផលហើយត្រូវបាន គេដកហូត បញ្ឈប់ លែងអោយធ្វើស្រែ បន្តទៀត ដោយសង្ស័យថាគេ គ្រោងកាយយកអាចម៌ដីលក់។

អ្នកស្រី ព្រឹម សុំ អាយុ ៦២ឆ្នាំ រស់នៅ
ភូមិជើងចាប ឃុំគោកបល្ល័ង ស្រុក មង្គលបូរីខេត្ត បន្ទាយមានជ័យ ដែល ជាស្ត្រីមេម៉ាយ
មានកូន៤នាក់ ប្រុស៣នាក់ស្រី១នាក់
បច្ចុប្បន្នរស់នៅជាមួយនឹងកូនប្រុសពៅដែលមានជំងឺសរសៃប្រាសាទ(ស្កន់) ។

គាត់បានត្អូញត្អែរ ប្រាប់អ្នកសារព័ត៌មាន យើងអោយដឹងថា ប្តីរបស់អ្នកស្រីមាន ឈ្មោះ
ជួន បួ ជាយោធាបំរើជាតិជាកូនចៅលោកកុយដោក និងជា នារសា លោកប៉ុកសា លុយ ជាអតីតអភិបាលស្រុកមង្គលបូរី ផង ដែរ។
អ្នកស្រីបន្តឲ្យដឹងទៀតថាគ្រួសារអ្នកស្រីបានរស់នៅ ក្នុងភូមិជើងចាប ឃុំគោកបល្លង្គ័
ស្រុក មង្គលបូរី និងបានចាប់ដីស្រែបានចំនួន១ហិតាដោយអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ម្លេះ! ដោយដីមានទំហំ១០០០០ម៉ែត្រការ៉េ ទទឹង៨០និងបណ្តោយ១២៥ម៉ែត្រដែលមានព្រំប្រទល់ខាងជើងទល់នឹងឈ្មោះ វ៉ាន់ថា ខាងត្បូងទល់នឹងអូរ ខាងកើតទល់នឹងឈ្មោះដួងធី ខាងលិចទល់នឹងឈ្មោះចូច ដែលមានការបញ្ជាក់ប្រវត្តិដីនេះពីអាជ្ញាធរឃុំគោកបល្លង្គ័ក្នុងឆ្នាំ២០១៥ជំនាន់ លោកឃុំ មាឃដុំ តែអ្វីដែលគួរឲ្យហួសចិត្តនោះគឺក្រោយពីប្តីរបស់គាត់បាន ស្លាប់បានរយៈពេល5ឆ្នាំស្រាប់តែដីធ្លីរបស់គាត់មានបញ្ហាតែម្តង។ដោយមានខាងសូរិយោដីបានបាញ់GPS ដើម្បីកាយប្រឡាយ ទឹកធ្វើអោយបាត់បង់ដីរបស់គាត់យ៉ាងច្រើន នឹងបានហាមប្រាមមិនអោយគាត់ធ្វើស្រែទៀតផង។

អ្នកស្រីបានបន្តអោយទៀតថា÷កាលពីពេលថ្មីៗនេះអ្នកស្រីបានទៅប្តឹងអាជ្ញាធរឃុំគោក
បល្ល័ង្គដើម្បីឲ្យជួយអន្តរាគមន៍ឲ្យគ្រួសារគាត់បានដីខ្លះដែលសេសសល់ពីការកាយប្រឡាយមកធ្វើស្រែវិញតែអាជ្ញាធរឃុំបានឆ្លើយនិងគណៈកម្មការវាស់វែងដីធីនោះឆ្លើយថាលិខិតបញ្ជាក់ប្រវត្តិដីនេះមានភាពមិនប្រក្រតីហើយថាដីត្រូវបានក្រសួងដកហូតមិន
អនុញាតិអោយអ្នកស្រីអាស្រ័យផលទៀតឡើយ។

ហើយរឿងនេះផុតពីដៃរបស់លោកហើយបើចង់បានដីនេះមកធ្វើឡើងវិញអោយអ្នកស្រីទៅប្តឹងនៅសាលាស្រុកទៅ។
អ្នកស្រីបានបញ្ជាក់ថា ក្នុងពេលនោះដែរឈ្មោះ តាប់ជាសូរិយោដី ឈ្មោះជឿន និងមេភូមិថ្មីឈ្មោះចុចបានព្រឡូយពាក្យថាដីនេះគេមិនអាចប្រគល់អោយអ្នកស្រីវិញទេ គឺគេយកទាំងអស់សម្រាប់កាយលក់។

ដោយភាពអយុត្តិធម៌បែបនេះហើយទើបគាត់នឹងគ្រួសារបានធ្វើការសំណូមពរទៅដល់ក្រសួងមន្ទីរពាក់ព័ន្ធអភិបាលខេត្តបន្ទាយមានជ័យនិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន មេត្តាជួយធ្វេីកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាដីដែលសេសសល់ពីការកាយប្រឡាយឱ្យគាត់បានធ្វើស្រែដើម្បីចិញ្ចឹមកូនដែលមានជំងឺសរសៃប្រសាទនេះផងទាន។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក ម៉ៅ សំអុន មេឃុំគោកបល្ល័ង្គ បានច្រានចោលនូវការចោទប្រកាន់ មកលើអាជ្ញាធរឃុំថាមានបំណងចង់ស៊ីដាច់ដីរបស់អ្នកស្រី ព្រឹម សុំ ផ្ទុយទៅវិញក្នុងនាមអាជ្ញាធរ
គឺតែងតែគិតគួរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនឹងចង់អោយតែគាត់បានដីមកធ្វើស្រែទេ
លោកបញ្ជាក់បញ្ហាត្រង់ថាក្រសួងធន់ធាន
ទឹកបានចុះមកកាយប្រឡាយតាមផែនទីលើដីនោះរយៈពេល១ឆ្នាំមកហើយទើបគាត់មកដាក់ពាក្យតវ៉ានៅសាលាឃុំអោយជួយដោះស្រាយ ដោយកាន់លិខិតបញ្ជាក់ប្រវត្តិដីដែលមិនប្រក្រតីទៀតផងក្រោយពីពិនិត្យជាក់ស្ដែងទៅលើដីស្រែនោះគឺមានដីមិនគ្រប់១ហិតាដូចការបញ្ជាក់ទេពោលគឺមានតែ២ទៅ៣រ៉ៃប៉ុណ្ណោះហើយសំណូមពររបស់គាត់ទៀតគឺសុំឲ្យអាជ្ញាធរឃុំលុបប្រឡាយដែលក្រសួងបានកាយនោះទៀតផងទើបលោកពន្យល់ប្រាប់គាត់ថាមិនអាចទៅរួចនោះទេអាជ្ញាធរឃុំមិនមានសិទ្ធិគ្រប់គ្រាន់ទៅលុបប្រឡាយជីកដោយក្រសួងធន់ធានទឹកបាននោះទេ។ដោយលោកជំរុញឲ្យអ្នកស្រីព្រឹមសុំ គួរតែទៅដាក់ពាក្យបណ្ដឹងនៅសាលាស្រុកមង្គលបូរីដើម្បីស្នើរសុំដីនោះមកធ្វើស្រែរវិញព្រោះហួសសមត្ថភាពរបស់លោកហើយ។

ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថាគួរឱ្យអាណិតស្ត្រីមេម៉ាយម្នាក់នេះណាស់ដែលសព្វថ្ងៃមានជីវភាពក្រលំបាកលំបិននិងរស់នៅចិញ្ចឹមកូនប្រុសដែលមានជំងឺសរសៃប្រាសាទផងដែលត្រូវការដីសំរាប់ធ្វើស្រែរគួរតែអាជ្ញាធរស្រុកមង្គលបុរីប្រញាប់ប្រញ៉ាល់ដោះស្រាយបញ្ហានេះជូនដល់ជនរងគ្រោះឲ្យបានឆាប់ៗនេះផងទាន!៕អត្ថបទ.គង្គា78

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com