ទាន់ហេតុការណ៍
ខុនដូ មុីឡាន កុងគ័នមួយកន្លែងស្ថិតក្នុង ខណ្ឌសែនសុខ បើកល្បែងស៊ីសងខុសច្បាប់ - ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ - ក្រុមអាជីវកររកសុីដឹកទំនិញប្រមាណជា៥០នាក់មកធ្វើតវ៉ាស្នើរសុំជាថ្មីម្តងទៀតជាមួយប្រធានទីស្នាក់ការគយនិងរដ្ធាករប្រចាំនៅមាត់ច្រកអន្តរជាតិជាំសាងុាំពាក់ព័ន្ធទៅនឹងការដំឡើងបន្ថែមថ្លៃពន្ធបង់ក្បាលឡាន - មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនកងកម្លាំង ។ - ពិតជាមិនធម្មតា !  ចៅក្រមស៊ើបសួរបានសម្រេចមិនឃុំខ្លួនស្ត្រីស្រស់​ស្អាតឈ្មោះ ញឹម សុខឡេង អ្នកលក់ផលិតផលតាមអនឡាញ - ផ្លូវបេតុងប្រវែង២៨៥ម៉ែត្រ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមជំនួយឧបត្ថម្ភពីគណៈបញ្ជាការយោធាខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ - ឯកឧត្តម ជា ចាន់តូ បំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន២.១០៥នាក់ - លោក អុឹងយូឡាយអធិការងតំណាងលោក យីវណ្ណដា ដឹកនាំកងកម្លាំងចុះសាកសួរសុខទុកលោក សេងវុទ្ធី នាយប៉ុស្តិ៍នគរបាលសង្កាត់ដេីមមៀនកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ - ពលរដ្ឋម្នាក់បានប្តឹងលោកវ៉េងកុសល​ អធិការងស្រុកកៀនស្វាយ​ ពីបទប្រេីប្រាស់ហឹង្សា - ដោះលែងស្ងាត់ៗមេជួញដូរគ្រឿងញៀនធំ៤ខេត្ត ដែលជាកូនប្រុសបង្កើតលោកផ្កាយ២ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ ឈ្មោះ ឃីម ចំរើនកូរ៉ា នៅក្រៅគុគយ៉ាងសង្ហា ថែមទាំងកាន់តំណែងដដែលទៀត !!!
0

ទីតាំងសង្វៀនជល់មាន់នឹងបាញ់អាប៉ោងមួយកន្លែងនៅចំណុចចំការកៅស៊ូភូមិដីក្រហមស្រុកត្រពាំងប្រាសាទកំពុងតែផ្គេីនទៅនឹងអនុសាសន៏សម្តេចតេជោ

(ខេត្តឧត្តរមានជ័យ)៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីពលរដ្ឋមានទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់ និងបាញ់អាប៉ោងខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចក្នុងចំការកៅស៊ូឆ្លងកាត់តាមបណ្តោយផ្លូវមុខបន្ទាយកងពលលេខ(៦) ប្រហែលជា៣គីឡូម៉ែត្រ ក្នុងភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងបើកដំណើរការលេងល្បែងស៊ីសង ជល់មាន់និងបាញ់អាប៉ោងដោយភ្នាល់ដាក់លុយមួយគូៗរាប់លានរៀល និងបាញ់អាប៉ោងមួយគ្រាប់ៗ រាប់សិបម៉ឺនរៀល ព្រមទាំងស្រែកហ៊ោកញ្ច្រៀវទ្រហឹងអឺងកងតែគ្មានអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានណាមួយចុះធ្វើការទប់ស្កាត់បង្ក្រាបឡើយគឺហាក់ដូចជា បណ្ដែតបណ្ដោយឱ្យក្រុមអ្នកញៀនល្បែងបើកលេងដោយសេរីយ៉ាងអនាធិបតេយ្យជាទីបំផុត​។

គួររំលឹកផងដែរថា តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់​ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោបានដាក់បញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនហើយថែមទាំងបញ្ជាក់ទៀតថា បើខេត្ត ក្រុង ស្រុកណាមានល្បែងសុីសងកើតមាន ចៅហ្វាយខេត្តក្រុងស្រុកនោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង។

ដោយឡែកសមត្ថកិច្ចក្នុងមូលដ្ឋានហាក់ធ្វើព្រងើយមិនរវល់អើពើបង្ក្រាបទាល់តែសោះរីឯប្រជាពលរដ្ឋវិញកំពុងតែរង់ចាំមើល និងលើកជាសំនួរថា តើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធកំពុងបម្រើប្រជាពលរដ្ឋឬមួយបម្រើទីតាំងល្បែងសុីសង? តើអាជ្ញាធរក្នុងស្រុកត្រពាំងប្រាសាទបានគោរពនឹងបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែរឬទេ?

ចំណែកលោកអធិការស្រុកត្រពាំងប្រាសាទវិញបានថ្លែងថា កន្លងមករូបលោកក៏ធ្លាប់បញ្ជាកម្លាំងឱ្យចុះទៅបង្ក្រាបដែរប៉ុន្តែក្រុមនេះម្តងលេងកន្លែងនេះ ម្តងលេងកន្លែងនោះធ្វើឱ្យសមត្ថកិច្ចពិបាកនឹងរកទីតាំងពិតប្រាកដឃើញណាស់តែយ៉ាងណាក៏សូមអរគុណដល់អ្នកសារព័ត៌មានដែលបានជួយរាយការណ៍។

ប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនដែលរស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានសូមអំពាវនាវទៅដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ជាពិសេសឯកឧត្តម ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សូម ឯកឧត្តមជួយត្រួតពិនិត្យ និងដាក់បទបញ្ជាទៅលើអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទឱ្យធ្វើការចុះទប់ស្កាត់ និងបង្ក្រាបទៅលើទីតាំងសង្វៀនជល់មាន់ខាងលើនេះផងទានដើម្បីគោរពតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងស្របតាមគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុចរបស់ក្រសួងមហាផ្ទៃផងទាន៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com