ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ទីតាំងបើកថ្មីល្បែងខុសច្បាប់នៅអាគារផ្លាហ្សាជាន់ទី៤មិនរំខានដល់អាជ្ញាធរមូលដ្ឋានសោះឡេីយ

រាជធានីភ្នំពេញ÷  ល្បែងសុីសងនៅក្នុងផ្សារបឹងត្របែកផ្លាហ្សារជាន់ទី 4 ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឥឡូវបានបើកដំណើរការឡេីងវិញហេីយ ធ្វេីអោយអ្នកដែលចូលចិត្តលេងលេងល្បែងសុីសងចេញចូលឥតល្ហែ។

ពលរដ្ឋបានលេីកឡេីងថា  អាជ្ញាធរខណ្ឌចំការមនទាំងមូលពិតជាបានដឹងច្បាស់ណាស់ថាទីនេះគឺជាកន្លែងអ្វីហើយ? គួរតែមានវិធានការបោសសម្អាតអោយអស់១០០%ទៅ  ហេតុអ្វីចុះបង្ក្រាបបានមួយដង្ហេីមចង្រិតរួច លួចបេីកមកវិញយ៉ាងដូច្នេះ?

យោងតាមប្រសាសន៍ម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់រហូតគម្រាមដកតំណែងចៅហ្វាយខេត្ត ចៅហ្វាយស្រុក ស្នងការ  ខេត្តអធិការស្រុកណាដែលបណ្តែតបណ្តោយអោយកេីតមានទីតាំងបេីកល្បែងសុីងសងហេីយមិនចាត់វិធានការបង្ក្រាបនោះទេ ត្រូវតែដកចេញពីតំណែងភ្លាម។

ប៉ុន្តែបេីក្រឡេកទៅមេីលរដ្ឋបាលខណ្ឌចំការមនដែលដឹកនាំដោយលោក  គៀង លក្ស័  អភិបាលនៃគណះអភិបាលខណ្ឌចំការមន  នឹងលោក យិនសាន  អធិការខណ្ឌចំការមន  មិនមានសកម្មភាពចុះបង្រា្កបទីតាំងល្បែងសុីងគ្រប់ប្រភេទអោយមានប្រសិទ្ធិភាពខ្ពស់នោះទេ  ហាក់បីដូចជាផ្គេីនទៅនឹងប្រសាសសម្តេចតេជោ។

គួរកត់សម្គាល់ផងដែរថាអោយតែមានល្បែងសុីសងកេីតមានឡេីងនៅទីណា  មុខជាកេីតមាន  ចោរលួច ចោរឆក់  ចោរប្លន់ ចោរគាស់ផ្ទះជាក់ជាមិនខានឡេីយ

ដោយមានការភ័យខ្លាចពីសុវត្តិភាពសន្តិសុខ ពលរដ្ឋបានស្នេីរសុំដល់ឯកឧត្តម ឃួងស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញមេត្តាជួយចាត់កម្លាំងចុះបង្ក្រាបទីតាំងល្បែងសុីនៅផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤នេះផង

បេីពឹងលេីរដ្ឋបាលខណ្ឌចំការមនហាក់បីដូចជាពឹងផ្កាយនៅលេីមេឃអញ្ចឹង សង្ស័យតែជាឆ្នាំងបាយរបស់អាជ្ញាធរមូលដ្ឋានហេីយមេីលទាំងទៅ? ឬក៏ម្ចាស់ទីតាំងល្បែងសុីសងនេះមានខ្នងបង្អែកធំជាងអាជ្ញាធរថ្នាក់មូលដ្ឋាន  បានជាអាជ្ញាធរថ្នាក់មូលដ្ឋានមិនហ៊ានប៉ះពាល់នឹងមិនមានចំណាត់ការបង្ក្រាប?

ការលេីកឡេីងរបស់ប្រជាពលរដ្ឋនេះអង្គភាពសារព័ត៌មានCRN News យេីងខ្ញុំចាំធ្វេីការបកស្រាយរៀងរាល់ម៉ោងធ្វេីការ៕ពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com