ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

នាយឧត្តមសេនីយ៍ មុឹងសំផន  រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាក្រសួងការពារជាតិបានអញ្ជើញសួរសុខទុក្ខនាយទាហានពលទាហានដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

រាជធានីភ្នំពេញ÷  នៅព្រឹកថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ២០២៣នេះ​ គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង​ សំផន រដ្ឋមន្ត្រី​ប្រតិភូ​អមនាយកមន្ត្រី​ និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ បុគ្គលិក​ពេទ្យនិងយោធិនដែលកំពុងសម្រកព្យាលបាលជម្ងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ​ បញ្ចស័ក​ ពុទ្ធសករាជ២៥៦៧​ និងឈានមកដល់នាពេលខាងមុខនេះ។

ថ្លែងនៅក្នុងពិធីសំណេះសំណាលនាឱកាសនោះ​ នាយឧត្តមសេនីយ៍​ មុឹង​ សំផន​ បានលេីកឡេីងថា​ស

ម្តេចតេជោ​ បានខិតខំដឹកនាំប្រទេសជាតិអោយមានសុខសន្តិភាព​និងបញ្ជៀសបាននូវសង្គ្រាម​ ជូនប្រទេសជាតិ​ ព្រោះថាសង្គ្រាម​ បេីកេីតឡេីងហេីយ​គឺំបំផ្លាញអ្វីៗទាំងអស់និងបង្កអោយមនុស្សរបួស​ ពិការ​ ស្លាប់​ ដែលធ្វេីអោយមន្ទីពេទ្យជួបការលំបាកក្នុងការព្យាបាល​ ដូច្នេះហេីយទេីបសម្តេចតេជោបានខិតខំប្រឹងប្រែងណាស់ក្នុងការ​ ការពារសន្តិភាព​ កុំអោយមានសង្គ្រាមកេីតឡេីង។ ជាងនេះទៅទៀត​នៅក្នុងអំឡុងពេលជម្ងឺកូវីដ-១៩​ កុំឆ្លងរាតត្បាតទូរទាំងសកលលោក​ សម្តេចតេជោ​ បានខិតខំស្វែងរកវ៉ាក់សាំងការពារជម្ងឺឆ្លងកូវីដ-១៩​ ចាក់ជូនកងទ័ព​ គ្រួសារកងទ័ព​និងប្រជាជន​ ដេីម្បីអោយមានសុខភាពល្អជៀសផុតពីការឆ្លងនិងកាត់បន្ថយអត្រាអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩​នាពេលកន្លងមក។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានកោតសរសើរចំពោះក្រុមគ្រូពេទ្យយោធាដែលមានការនឿយហត់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងការរីករាលដាលកូវីដ-១៩ ពិសេសចូលរួមក្នុងសកម្មភាពការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កងយោធពលខេមរភូមិន្ទយើងទូរទាំងប្រទេស​ ឆ្លៀតក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍ មុឹង​ សំផន​ ក៏បានជូនពរដល់ក្រុមគ្រូពេទ្យ បុគ្គលិកទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខសូមមានសុខភាពល្អ និងត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់កុំឱ្យមានការឆ្លងកូវីដ-១៩ ដោយត្រូវរក្សាគម្លាតសុវត្ថិភាព និង អនុវត្ត ៣កុំ ៣ការពារ ឱ្យបានគ្រប់ៗគ្នា។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានផ្តល់នូវសម្ភារៈ ថវិកាដែលជាអំណោយរបស់​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​និងលោកជំទាវទៅចែកជូនដល់បុគ្គលិកមន្ទីរពេទ្យ និងអ្នកជំងឺជាកងទ័ពដែលកំពុងសម្រាកព្យាបាលក្នុងឱកាសនោះផងដែរ ៕ពូឃ្លោក

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com