ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

សម្ថកិច្ចមន្ទីគ្រឿងញៀននៅតែបង្កភាពអាណាធិបតេយ្យដេញចាប់មនុស្សផ្អេីលពេញភូមិទាំងយប់

ក្រុងតាខ្មៅ.​ នៅវេលាម៉ោង20.50នាទីយប់ថ្ងៃទី៣ខែមេសាឆ្នាំ២០២៣នេះ​ សម្ថកិច្ចមន្ទីគ្រឿងញៀនស្លៀកពាក់ឯកសណ្ឋាននឹងសុីវិលមានរថយន្តស្តារិចពីគ្រឿងព្រមទាំងម៉ូតូជា
ច្រេីនគ្រឿងទៀតបានដេញចាប់ផាប់ប្រផីងម៉ូតូជនសង្ស័យចំនួនពីគ្រឿងដែលពាក់ស្លាក
លេខ​ ភ្នំពេញ1JG 9423ដែលជិះគ្នាពីនាក់ចំណែកម៉ូតូ១គ្រឿងទៀតមិនចាំម៉ាកជិះដោយយុវជនម្នាក់បានជិះរត់គេចខ្លួនបាត់ស្រមោល។

យោងតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថានៅវេលាម៉ោងដូចខាងលេីគាត់លឺសម្លេងម៉ូតូជិះដេញគ្នាផ្អេីលពេញផ្លូវលំក្នុងភូមិ​ ពួកគាត់រត់ចេញពីក្នុងផ្ទះដេីម្បីចង់ដឹងតេីមានហេតការណ៍កេីតឡេីងនៅក្នុងមូលដ្ឋានរស់នៅរបស់គាត់ក៏ប្រទះឃេីញសម្ថកិច្ចជាច្រេីន​នាក់មានទាំងឯកសណ្ឋានមានទាំងសុីវិល​ ដេញតាមម៉ូតូជនសង្ស័យពីគ្រឿងមានគ្នាបីនាក់​ លុះមកដល់ផ្លូវលំទំនប់ភូមិដេីមគរ​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ជនសង្ស័យពីនាក់ក្នុងចំណោមបីនាក់បានរត់ចោលម៉ូតូ​ លោតចូលក្នុងស្រះឈូកទុកចោលមួយកន្លែងទេីបសម្ថកិច្ចចាប់ខ្លួនបានម្នាក់ចំណែកម្នាក់ទៀតសំងំនៅក្នុងស្រះឈូកនេះសម្ថកិច្ចរកមិនឃេីញ​ រីឯបក្សពួកម្នាក់ទៀតបានបន្ថែមល្បឿនម៉ូតូរត់ផាស់ក្រញុំាបាត់ទៅ។

ក្រោយពីកេីតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍សង្កាត់ដេីមមៀននឹងលោក​វរសេនីយ៍ឯក​ យីវណ្ណដា​ អធិការនគរបាលក្រុងតាខ្មៅ​ លោកអធិការចាត់អោយកម្លាំងប៉ុស្តិ៍នឹងកម្លាំងជំនាញនៃអធិការមកដល់កន្លែងកេីតហេតុការណ៍ភ្លាមៗ

នៅពេលសម្ថកិច្ចមូលដ្ឋានចុះមកសួរនាំទេីបដឹងថាកម្លាំងមន្ទីគ្រឿងញៀនចុះចាប់បង្ក្រាបមុខសញ្ញាមិនបានសហការណ៍ជាមួយសម្ថកិច្ចមូលដ្ឋានទាល់តែសោះ​ ទេីបលោកអធិការបញ្ជាកម្លាំងក្រោមឱវាទយកម៉ូតូជនសង្ស័យដែលបន្សល់ទុក​ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ ដេីម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ពលរដ្ឋបានលេីកឡេីងថាពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលខាងមន្ទីគ្រឿងញៀនចុះចាប់មុខសញ្ញាម្តងៗឆ្វេកឆ្វាកពេញផ្លូវមិនដឹងចំកូនអ្នកណាអ្នកណីខ្លះនោះទេ​ ប្រសិនបេីចំអ្នកដែលបានប្រព្រឹត្តខុស

ឬក៏អ្នកជួញដូរពិតប្រាកដមែនពួកគាត់អបអរសាទ​ខ្លាំងណាស់ព្រោះគ្រឿងញៀនបំផ្លាញគ្រួសារនឹងសង្គមជាតិយេីងទាំងមូល
តែបេីចាប់ចំប្រជាពលរដ្ឋស្លូតត្រង់ដេីម្បីយកទៅធ្វេីសុីវិញនោះ​ មិនដឹងថាក្រុមគ្រូសាររបស់ពួកគាត់ឈឺចាប់ដល់កម្រិតណានោះទេ?
មូលហេតុដោយតែខាងមន្ទីចុះចាប់មុខសញ្ញាម្តងៗ​ មិនដែលសហការណ៍ជាមួយអាជ្ញាធរដែនដីនោះទេ​ ពួកគាត់ក៏មិនដែលបានឃេីញ
ជំនាញមន្ទីគ្រឿងញៀនចាប់បានឧក្រិតជនគ្រឿង(មេក្លោង)យកមកផ្តន្ទាទោសនោះដែរ!

ប្រជាពលរដ្ឋបានស្នេីសុំសម្តេចក្រឡាហោម​ ស​ ខេង​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹង​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេតសាវឿន​ អគ្គស្នងការនគរបាលជាតិមេត្តាជួយពិនិត្យមេីលមន្ត្រីក្រោមឱវាទផងទាន​ ដេីម្បីកុំអោយខួចឈ្មោះដល់សម្ថកិច្ចដែលបានធ្វេីអំពៅល្អៗជួនប្រជាពលរដ្ឋ​។ អត្ថបទពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com