ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ចាប់បានហើយ ជនដៃដល់ម្នាក់ ពិតជា កាចសាហាវ ឃោរឃៅ ស្មើក្រុមជើងខ្លាំង អ្នកក្លាហានបែបជនកំណាច ដូចរឿងចិន ដែលអាងខ្លួនជាកងកម្លាំងប្រដាប់អាវុធ មានតួនាទី ភារកិច្ច ជាអ្នកយល់ច្បាប់ អនុវត្តច្បាប់ ការពារប្រជាពលរដ្ឋ ផ្ទុយទៅវិញ….

ខេត្តតាកែវ: ជនដៃដល់ម្នាក់ ពិតជា កាចសាហាវ ឃោរឃៅ ស្មើក្រុមជើងខ្លាំង អ្នកក្លាហានបែបជនកំណាច ដូចរឿងចិន ដែលអាងខ្លួនជាកងកម្លាំងប្រដាប់អាវុធ មានតួនាទី ភារកិច្ច ជាអ្នកយល់ច្បាប់ អនុវត្តច្បាប់ ការពារប្រជាពលរដ្ឋ ផ្ទុយទៅវិញ ជាជនទំនើងដែលសង្គមស្អប់ខ្ពើមបំផុត និងសំណូមពរអោយសមត្ថកិច្ចកសាងសំណុំតាមនីតិវិធី ចាត់ការបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស ។

សូមបញ្ជាក់ថា បើតាមសំដីខាងភាគីរងគ្រោះ បានបញ្ជាក់អោយដឹងថា, ជនដៃដល់ ធ្វើសកម្មភាពបើកឡានស្ទាក់ចាក់ ប្រហារ ពលរដ្ឋ៣នាក់ ម្នាក់ធ្លាយពោះវៀន។ តាមរយៈសកម្មភាពនៃបទល្មើសជាក់ស្តែង ឈានដល់សមត្ថកិច្ចឃាត់ខ្លួន បានហើយនៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ។

ការឃាត់ខ្លួនជនបង្កនេះគឺឃាត់នៅក្នុងទីបញ្ជាការដ្ឋាន ក្នុងក្រុងតាខ្មៅបន្ទាប់ពីកម្លាំងនគរបាលខេត្តតាកែវស្នើសុំ ជនបង្កយកមកសាកសួរតាមនីតិវិធី ។ ក្រោយពីនគរបាលជំនាញបើកការស៊ើបអង្កេតដឹងថាជនដៃដល់ធ្វើសកម្មភាពចាក់ពលរដ្ឋមិនខ្លាចសំណាញ់ច្បាប់ប្រព្រឹត្តកាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវលំស្ងាត់មួយកន្លែងស្ថិតក្នុងភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។

ក្រោយពីធ្វើសកម្មភាពជនដៃដល់បានរត់ចោលឡានកាមរី ពណ៌ស ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ AV -7891 មួយគ្រឿងក៏រកឃើញបណ្ណសម្គាល់ខ្លួនទើបដឹងថាជនដៃដល់ជាកងកម្លាំងប្រដាប់អាវុធ។
ប្រភពច្បាស់ការពីនគរបាលខេត្តតាកែវបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននៅក្នុងបន្ទាយម្នាក់នោះឈ្មោះសំ វុទ្ធី មានឋាននន្តរសក្តិវរសេនីយ៍ទោ។ នគរបាលខេត្តតាកែវបានបញ្ជាក់ថាជនសង្ស័យរូបនេះខាងប្រធានអង្គភាពរបស់គេមិនទាន់ប្រគល់អោយនៅឡើយទេរងចាំអង្គភាពគេសាកសួរនិងបំពេញឯកសាររួចរាល់សិនទើបប្រគល់ខ្លួនជនប្រព្រឹត្តបទល្មើសអោយនគរបាលជំនាញចាត់ការតាមនិតិវិធីច្បាប់។

ពលរដ្ឋខេត្តតាកែវសង្ឃឹមថា ប្រធានអង្គភាពរបស់ជនដៃឆៅអាងខ្លួនជាកងកម្លាំង ស្ទាក់ចាក់ប្រហារ ពលរដ្ឋបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរចំនួន៣នាក់មិនអោយរួចផុតពីសំណាញ់ច្បាប់បានឡើយនិងប្រគល់ជនល្មើសអោយនគរបាលខេត្តតាកែវចាត់ការតាមច្បាប់កុំអោយខូចឈ្មោះអង្គភាពកងកម្លាំងប្រដាប់អាវុធ។

គួររំលឹកថា កាលពីយប់ថ្ងៃកើតហេតុនេះ ជនរងគ្រោះ បានចេញពីហូបការអ្នកស្រុកនៅក្នុងឃុំកើតហេតុនោះខណះពេលដើរជិតដល់រថយន្តខ្លួនស្រាប់តែមានភ្ញៀវដែលចេញពីហូបការដែលនោះបើកឡានហាយឡិនដ័រពណ៌ក្រហមទៅមុខថយក្រោយបត់មិនរួចទំនងជាស្រវឹងស្រាខ្លាំងទើបគ្នីគ្នាខាងរងគ្រោះម្នាក់ថា (តាមមើលគាត់ទើបរៀនបើកឡាន) ! ជាហេតុធ្វើអោយអ្នកបើកឡានរូបនោះច្រឡោតខឹងនិងបានស្រែកគំរាមថា(ពួកអ្ហែងចង់សុីគ្រាប់សំណរមែន?ពួកអ្ហែងអត់ដឹងថាអញជានគរណាទេអី?)គំរាមរួចតៃកុងឡានចិត្តឆើតដៃឆៅរូបនោះក៏បានតេទូរស័ព្ទហៅបក្សពួករបស់គេមក។

ភ្លាមនោះដោយខ្លាចមានរឿងភាគីរងគ្រោះបានបបួលគ្នាបើកឡានចេញដែលមានគ្នា៥នាក់។ខណះពេលបើកមកដល់ចំណុចផ្លូវស្ងាត់ក៏ស្រាប់តែមានរថយន្ត១គ្រឿងបើកវ៉ាមកបត់ឈប់មុខឡានខ្លូននិងមានរថយន្ត១គ្រឿងទៀតឈប់បិតគូទពីក្រោយជាហេតុធ្វើអោយរថយន្តភាគីរងគ្រោះទៅមុខ និងថយក្រោយមិនរួច ទើបភាគីរងគ្រោះចំនួន២នាក់បើកទ្វារចេញមកសួរក៏ត្រូវជនដៃដល់យកដំបងដែករលាស់មកវាយក្បាលជនរងគ្រោះបែកក្បាលហូរឈាមភ្លាមនោះអ្នកជិះក្នុងរថយន្តជនរងគ្រោះចេញមកមើលក៏បានប្រតាយប្រតប់គ្នាក៏ត្រូវជនដៃឆៅរូបនោះយកកាំបិតចុចមកចាក់ប្រហារបណ្តាលអោយជនរងគ្រោះម្នាក់រងរបួសសុះខ្លួននិងធ្លាយពោះវៀនចេញក្រៅ រីឯ២នាក់ទៀតរងរបួសធ្ងន់។

ភ្លាមនោះក៏មានសាច់ញាតិជនរងគ្រោះនិងនគរបាលមូលដ្ឋានមកដល់ទើបជនដៃដល់រត់ចោលឡាន១គ្រឿងនៅកន្លែងកើតហេតុ។សមត្ថកិច្ចក៏បានយករថយន្តនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង។ រីឯជនរងគ្រោះត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យនេសាទីរួមខេត្តតាកែវ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com