ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

ជនរងគ្រោះមួយគ្រួសារ នៅឃុំឈ្វាំង ស្រុកពញាឮ ទទួចស្នើសុំ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជួយរកយុត្តិធម៌ រឿងអំពើហិង្សាដែលបានកើតឡើងមកលើគ្រួសាររបស់គាត់..

ខេត្តកណ្តាល.​ ជនរងគ្រោះមួយគ្រួសារ នៅឃុំឈ្វាំង ស្រុកពញាឮ ទទួចស្នើសុំ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជួយរកយុត្តិធម៌រឿងអំពើហិង្សាដែលបានកើតឡើងមកលើគ្រួសាររបស់គាត់ កាលពីវេលាម៉ោងប្រហែល១២យប់ថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២៣ មានអំពើហិង្សាមួយបានកើតឡើង នៅចំណុចភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល បណ្ដាលឲ្យជនរងគ្រោះម្នាក់បាន រងរបួសស្ទើរដាច់ខ្យល់ស្លា.ប់នៅនឹងកន្លែងកើតហេតុ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សុភា សារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល មុខរបរជាកម្មកររោងចក្រ បានរងរបួសធ្ងន់ ដោយសារជនសង្ស័យបានវាយមកលើជនរងគ្រោះបណ្ដាលឲ្យរបួស ចំ ទី១ក្បាលផ្នែកខាងក្រោយ​ ទី២ អញ្ចឹងក ទី៣កំភួនដៃ ទី៤ខ្នងប្រអប់ដៃ ថែមទាំងបានទាត់ធាក់រាងកាយជនរងគ្រោះជាច្រើនទៀត។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានទៅមេីលល្ខោនបាសាក់មួយនៅក្នុងភូមិស្រែ អំពិល ឃុំឈ្វាំង ស្រុកពញាឮឮ ខេត្តកណ្ដាល ពេលដែលកំពុងទស្សនានៅកម្មវិធីល្ខោនបាសាក់នៅទីនោះ បន្ទាប់មក ជនរងគ្រោះបានជិះម៉ូតូម៉ាឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងជាមួយនារីម្នាក់ បំណងជូននារីនោះទៅបទជើងតូច ចេញពីកម្មវិធីល្ខោន
បាសាក់ចម្ងាយប្រមាណជា ៥០ ម៉ែត្រ នារីរួមដំណើរជាមួយក៏បានចុះពីលើម៉ូតូទៅធ្វើការបត់ជើងតូច ជនរងគ្រោះក៏បានអង្គុយចាំនៅលើម៉ូតូ ។

ស្រាប់តែនៅពេលនោះមានជនសង្ស័យបានជិះម៉ូតូមានគ្នាចំនួន០៣នាក់ មកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានសម្លុតជនរងគ្រោះឲ្យចុះពីលើម៉ូតូ រួចហើយជនសង្ស័យបានវាយជនរងគ្រោះនិងដំបង ខ្សែក្រវ៉ាត់ បណ្ដាលឱ្យជនរងគ្រោះស៊ីសឺងងឹតមុខធ្លាក់ពីលើម៉ូតូភ្លាមៗ។ បន្ទាប់មកនារីរួមដំណើរខាងលើបានរត់ទៅហៅបងប្អូន និងប្រជាការពារភូមិដែលនៅឈរការពារក្នុងកម្មវិធីសម្តែងល្ខោនបាសាក់ ដើម្បីឲ្យជួយ ស្រាប់តែនៅពេលដែលបងប្អូនជនរងគ្រោះនិងប្រជាការពារភូមិបានមកដល់កន្លែងកើតហេតុជនល្មើសទាំង០៣នាក់បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

លុះព្រឹកឡើងជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំឈ្វាំង បន្ទាប់មកសមត្ថកិច្ចឃុំឈ្វាំងក៏បានធ្វើការកំណត់មុខសញ្ញាបានជនដៃដល់១នាក់ មកធ្វើការសាកសួរនៅរដ្ឋបាលប៉ុស្តិ៍ នូវចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌និងជនរងគ្រោះ។ ជនល្មើសក៏បានឆ្លើយសារភាពនៅចំពោះមុខមន្ត្រីនគរបាលធម៌ និងជនរងគ្រោះថា ខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះយ៉ាងពិតប្រាកដមែន រីឯជនសង្ស័យចំនួនពីរនាក់ទៀតដែលបានរត់គេចខ្លួន រូបគេជាអ្នករាប់រងដោះស្រាយទាំងអស់ នេះបើយោងតាមការដកស្រង់សម្ដី ជនសង្ស័យដែលបានចូលសារភាព ។

បើយោងតាមប្រភពព័ត៌មានពីរលោកជា សារ៉េត មេប៉ុស្តិ៍ ឃុំឈ្វាំង បានបផ្ដល់ព័ត៌មានមកអង្គភាពយើងថា នៅយប់ថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២៣ មានកម្មវិធីសម្ដែងល្ខោនបាសាក់មួយស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញ្ញាឮខេត្តកណ្ដាល មុនការកើតហេតុឈានដល់អំពើហិង្សានេះ មានរឿងកើតឡើងនៅក្នុងវង់ការសំដែងល្ខោនបាសាក់ ដោយមានការគប់កំប៉ុងស្រាបៀរទៅវិញទៅមក ទើបឈានចូលដល់ការកុំគួនប្រើអំពើហិង្សាបែបនេះទៅវិញ។

បើយោងតាមសម្ដីជនរងគ្រោះ បានលើកឡើងថា ការបកស្រាយរបស់លោក ជា រ៉េត មេប៉ុស្តិ៍ដូចជាមិនត្រឹមត្រូវទាល់តែសោះ មុនពេលកើតហេតុជនរងគ្រោះដូចជាមិនមានរឿងការគប់កំប៉ុងស្រាបៀរដាក់គ្នានោះទេ ។

យោងតាមសម្ដីរបស់លោកលីន នាយរងប៉ុស្តិ៍ឃុំឈ្វាំងបានឱ្យដឹងថា ជុំវិញករណីរឿងខាងលើគឺលោកបានបញ្ជូនសំណុំរឿងរបស់ជនរងគ្រោះទៅអធិការដ្ឋាននគរបាលស្រុកពញាឮហើយ នៅព្រឹកថ្ងៃទី ០៥ខែឧសភាឆ្នាំ ២០២៣ រង់ចាំតែថ្នាក់លើ ចេញលិខិតធ្វើការកោះហៅជនសង្ស័យទាំង០៣នាក់នោះ មកដោះស្រាយតាមនីតិវិធីច្បាប់។

ក្នុងនាមប្រជាពលរដ្ឋដែលជាជនរងគ្រោះខាងលើសំណូមពរទទូចទៅដល់ ឧត្តមសេនីយ៍ទោ ឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាល ជួយរកយុត្តិធម៌ជូនដល់ពួកគាត់ដែលជាជនរងគ្រោះ ដែលពុំទាន់បានទទួលនូវយុត្តិធម៌អស់រយៈពេលជាច្រើនថ្ងៃមកហើយ រីឯចំណែកជនសង្ស័យចំនួន០៣នាក់ ក៏មិនទាន់សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានដែរ។

បើពុំដូច្នោះទេពួកគាត់ពិតជាមានការភ័យខ្លាចក្នុងការរស់នៅជារៀងរាល់ថ្ងៃជាក់ជាមិនខានឡើយ ដើម្បីចូលរួមអនុវត្តិអោយបាននូវភូមិឃុំមានសុវត្តិភាពទាំង៧ចំណុច

ពីព្រោះថា ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃក្រោមដំបូលសុខសន្តិភាពរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាពក្នុងគោលនយោបាយ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍនិងសុខសន្តិភាពពិត៕អត្ថបទ.Roby

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com