ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

បន្លំខ្លួនធ្វើជាជំទាវចូលរួមជាមួយថ្នាក់ដឹកនាំស្ទើរគ្រប់កម្មពិធីដោយគ្មានអ្នកដឹងនិងដើរបោកពលរដ្ឋរាប់សិបនាក់អស់ប្រាក់មិនចេះតិចមកបែកការត្រឹមអភិបាលខេត្តថ្មីចូលគុកបានសម្រេច

ពោធិ៍សាត់ះ ស្ត្រីម្នាក់ដែលគេតែងតែឃើញស្លៀកពាក់សមសួន បន្លំខ្លួនធ្វើជាជំទាវចូលរួមជាមួយនឹងថ្នាក់ដឹកនាំស្ទើរគ្រប់កម្មពិធីនិងដើបោកពលរដ្ឋនៅខេត្តពោធិ៍សាត់នោះឥឡូវត្រូវបានសមត្ថកិច្ចចាប់ញាត់គុករួចរាល់ហើយបន្ទាប់ពីបែកការត្រឹមអភិបាលខេត្តថ្មីឈ្លាសវៃមានការសង្ស័យ។

ការចាប់ខ្លួនជំទាវត្បែងអាយរូបនោះធ្វើឡើងនៅថ្ងៃទី 3 ខែឧសភាឆ្នាំ 2023 ក្នុងក្រុងពោធិ៍សាត់។
លោក ម៉ូលីដា ស្នងការរងទទួលផែនព្រហ្មទណ្ទ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជាប់ចោទ ឈ្មោះ ហុីមមុំ អាយុ 53 ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូលខេត្តកណ្ដាលនិងមានទីលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ 24 ផ្លូវលេខ 108 ភូមិ 18 សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោករាជធានីភ្នំពេញ។ ជននេះត្រូវបានលោកឡុញច័ន្ចចេតនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងសំណុំរឿងស៊ើបសួរលេខ 245 ចុះថ្ងៃទី 4 ខែឧសភាឆ្នាំ 2023 នេះពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិឯកភាព ឃុំថ្មដាស្រុកវាលវែងក្នុងអំឡុងខែកក្កដាឆ្នាំ 2021កន្លងទៅ។ ដោយបោកប្រាស់ជនរងគ្រោះម្នាក់ដែលបានមកដាក់ពាក្យបណ្ដឹងនៅតុលាការអស់ទឹកប្រាក់ចំនួន 17,700 ដុល្លារ ជាថ្នូរនិងរត់ការចូលក្របខ័ណ្ឌនគរបាល ហើយនិងមានពលរដ្ឋ ខ្លះទៀតអស់ចំនួន18,000 ដុល្លារ 15.000 ដុល្លារ ដែលនឹងត្រៀមដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទៀត និងពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវស្ត្រីខាងលើឆបោកតាមរូបភាពផ្សេងៗ អស់ប្រាក់ពី5ទៅ6លានរៀលផងដែរ។
បើតាមប្រភពពីអាជ្ញាធរសមត្ថកិច្ចក្នុងខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅរៀងរាល់កម្មពិធីផ្សេងៗរបស់ថ្នាក់ដឹកនាំ គេតែងតែសង្កេតឃើញវត្តមាន ស្ត្រីជាប់ឃុំខាងលើចូលរួមអង្គុយជាកិត្តិយសនិងថតរូបស្ទើរគ្រប់កម្មពិធីទាំងអស់ដោយហៅថាជាលោកជំទាវ ៗចាប់តាំងពីជំនន់ឯកឧត្តមម៉ៅធនីនជាចៅហ្វាយខេត្តពោធិ៍សាត់មកម្ល៉េះដែលគ្មាននណាម្នាក់បានដឹងថាជាជំទាវត្បែងអាយបន្លំខ្លួនដើម្បីបង្ហាញអោយគេឃើញថាខ្លួនអស្ចារ្យធ្វើឱ្យពលរដ្ឋមានទំនុកចិត្តចាញ់បោកលុយអស់រាប់សិបម៉ឺនដុល្លារ។ ទើបបែកការត្រឹមឯកឧត្តមខូយរីដាអភិបាលខេត្តថ្មីចាប់អារម្មណ៍ មានការសង្ស័យ ដាក់ផែនការឲ្យអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចស៊ើបអង្កេតលេចធ្លាយចេញជាករណីឆបោកប្រជាពលរដ្ឋនិងមានបណ្ដឹងចាប់ខ្លួនញាត់គុកតែម្ដង៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com