ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

ឧកញ៉ា ខ្នា និងថៅកែហាងផ្សេងៗទៀតលួចលេងល្បែងស៊ីសងខុសច្បាប់..!

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្រាប់តែមានការបែកធ្លាយរូបឧកញ៉ា ខ្នា និងចៅកែហាងផ្សេងៗទៀតជួបជុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ដោយផ្លាស់ទីមិនតិចជាង៥ទីតាំងនោះទេ ខណៈឧកញ៉ា ខ្នា ច្រានចោលថាជារឿងមិនពិត។ ចំពោះ ទីតាំងដែលឧកញ៉ា ខ្នា ចូលលេងមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះមានដូចជា៖ ភោជនីយដ្ឋាន ជីឡូវិឡា ,ក្លឹបកីឡាស្ទីមសោណាម៉ាស្សានៅក្បែរសាលាវិទ្យាល័យឥន្ទ្រៈទេវី ,អគារធីខេ ,អគារស្កាយ៣១ និងភោជនីដ្ឋានអូខេអិនជី ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើតាមប្រភពព័ត៌មានដែលភ្នាក់ងារព័ត៌មានទើបទទួលបាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ។

ប្រភពបន្តថា រូបភាពជាច្រើនសន្លឹកបានបង្ហាញរូបភាពឧកញ៉ា ខ្នា និងបក្ខពួកប្រុសស្រីជាច្រើននាក់ទៀតកំពុងជុំគ្នាលេងល្បែងស៊ីសងនៅជាន់ទី៨ បន្ទប់លេខ ១១០៨ នៃខុនដូធីខេ ក្បែរភោជនីយដ្ឋាន អូខេអិនជីស្ថិតនៅជាប់បណ្ដោយផ្លូវលេខ២៨៧ និងមហាវិថីម៉ៅស៉ីងទុង ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ហើយបន្ទាប់បែកធ្លាយនោះ ក្រុមអ្នកញៀនល្បែងស៉ីសងទាំងនេះក៏បានប្ដូរមកលេងនៅអាគារខុនដូ ស្កាយ៣១ជាន់ទី១២ បន្ទប់១២០១ភ្លាមៗ ដើម្បីបន្លំភ្នែក សមត្ថកិច្ច។

ប្រភពបន្តថា ក្រុមអ្នកញៀនល្បែងមានខ្លះឡើងមកពីតាមបណ្ដាខេត្ត ដោយមានមេខ្យល់ទាក់ទាញឱ្យមកលេងជាថ្នូរនឹងទទួលបានប្រាក់កម្រៃជើងសារពីម្ចាស់អ្នកបើកទីតាំងក្រោយប្រមូលតុងបាន។

ប្រភពបន្តទៀតថា ការបែកធ្លាយរូបមកខាងក្រៅនេះ ត្រូវបានគេខ្សឹបខ្សៀវមកថា៖ សង្ស័យមកពីឧកញ៉ាម្នាក់ ក្នុងចំណោមនោះទម្លាប់មានចរិតខែងរ៉ែងពូកែជេរអ្នកញៀនល្បែងដូចគ្នា ដែលមានជាស្ត្រីផងនិងមានងារជាឧកញ៉ាដូចគ្នាផងគ្រាដែលឈ្នះចាញ់រាប់ពាន់ទៅរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ មិនតែប៉ុណ្ណោះ ក៏មានអ្នកចាំទទួលបញ្ជាំរថយន្ត គ្រឿង អលង្ការ និងក្រុមអ្នកចងការប្រាក់ បន្ថែមទៀត ដែលផ្ទុយពីច្បាប់ ផ្គេីន និង អនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។

ក្រោយបែកធ្លាយទីតាំងខាងលើពួកគេក៏បានប្ដូរទៅលេងនៅអគារខុនស្កាយ ៣១ ជាន់ទី១២ បន្ទប់លេខ១២០១ និងភោជនីយដ្ឋានអូខេ នៅក្បែរៗនឹងទីតាំងបែកធ្លាយ។ ហើយប្រពន្ធអ្នកបើកភោជនីយដ្ឋាននេះ ក៏ជាអ្នកធ្វើអាហារលក់ឱ្យក្រុមអ្នកលេងល្បែង និងចេះរៀបចំតម្រូវការឱ្យមេកើយរបស់ខ្លួនដូចជាបន្ទប់ស្ទីម។

ជុំវិញការបែកធ្លាយរូបភាពរបស់ឧកញ៉ា ខ្នា កំពុងអង្គុយលេងល្បែងស៉ីសងនេះដែរ កាលពីថ្ងៃទី០៦ ឧសភា ឆ្នាំ២០២៣ លោកឧកញ៉ា ខ្នា បានបញ្ជាក់ថា៖ លោកមិនបានលេងល្បែងដូចការដែលគេលើកឡើងនិងចុះផ្សាយទេ រូបភាពនោះជារូបកាត់ត។ ហើយភោជនីយដ្ឋានអូខេអិនជី ដែលល្បីថា លេងល្បែងក៏គ្មានដែរ។

ចំណែកលោក សែម វិបុត្រ ដែលអះអាងជាម្ចាស់ភោជនីយដ្ឋាន អូខេអិនជី បានឱ្យដឹងថា គ្មានការលេងល្បែងទេ ទៅលេងឯណាមិនដឹងទេ តែបើសម្រាប់ហាងលោកគឺគ្មានទេ។ដោយឡែកលោក ជា ពិសី អភិបាលខណ្ឌទួលគោក បានឱ្យដឹងថា អាជ្ញាធរនឹងធ្វើការស្រាវជ្រាវហើយចាត់ចែងបង្ក្រាប។ រីឯបុគ្គផ្នែកលក់នៅអាគារខុនដូស្កាយ៣១ បានឱ្យដឹងថា ក៏នឹងតាមពិនិត្យមើលសកម្មនេះផងដែរ។

គួររម្លឹកដែរថា លោកឧកញ៉ា ខ្នា ធ្លាប់ល្បីល្បាញកាលដើមឡើយលើជំនួញព្រៃឈើ បន្ទាប់មកឆ្នោត ឡូតូ រណ្ដៅដី និងចុងក្រោយនេះគឺបើកបនល្បែងលួចលាក់និងលេងខ្លួនឯងផង។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកមួយចំនួន តែទោះជាយ៉ាងលោកបញ្ជាក់ហើយថា មិនពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់នោះទេ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com