ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ជនបរទេសម្នាក់ខឹងសម្បារយ៉ាងខ្លាំងទៅនឹងក្រុមហ៊ុនដឹកអ្នកដំណេីរ(វិបុល)អិចប្រេស ដោយដឹកគាត់មកទំលាក់ចោលមិនទទួលខុសត្រូវ!

ខេត្តបន្ទាយមានជ័យ.​ ជនជាតិបរទេសម្នាក់ខឹងសម្បារយ៉ាងខ្លាំងទៅនឹងក្រុមហ៊ុន(វិបុល)អិចប្រេស​ ដឹកអ្នកដំណេីរភ្នំពេញទៅសៀមរាបក្រោយពីរូបគាត់បានទិញសំបុត្រចំនួន$25ហេីយក្រុមហ៊ុនមួយនេះយករូបគាត់មកទំលាក់ចោលនៅស្វាយសុីសុផុនហេីយគេចខ្លួនបាត់ស្រមោលធ្វេីអោយរូបគាត់គ្មានគោលដៅជាក់លាក់នឹងច្បាស់លាស់ដោយសារតែរូបគាត់មិនស្គាល់ផ្លូវ។

សូមរំលឹកមកវិញថាកាលពីព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០២៣នេះ​ មានជនជាតិបរទេសម្នាក់ខឹងច្រឡោតទៅនឹងក្រុមហ៊ុនដឹកអ្នកដំណេីរ(វិបុល)​ អិចប្រេស​ ក្រោយពីរូបគាត់ទិញសំបុត្ររថយន្តមួយនេះពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបក្នុងតម្លៃ$25​ ដោយចេញដំណេីរនៅវេលាម៉ោង8យប់តម្រូវកៅអីលេខ8
លុះមកដល់ខេត្តសៀមរាបខាងរថយន្តមិនបានដាក់រូបគាត់ចុះនោះទេ​ ហេីយរថយន្តនោះបន្តដំណេីរទៅដល់ខេត្តបន្ទាយមានជ័យទេីបប្រាប់គាត់ហេីយថាដល់ខេត្តបន្ទាយមានជ័យហេីយអោយរូបគាត់ចុះ​ នឹងដាក់រូបគាត់ចោលមិនទទួលខុសត្រូវនោះឡេីយ។

ប្រជាពលរដ្ឋមួយចំនួនបានលេីកឡេីងមកថាមានភ្ញៀវជាតិនឹងភ្លៀវបរទេស
ច្រេីនណាស់ដែលត្រូវបានក្រុមហ៊ុនដឹកអ្នកដំណេីរមួយចំនួនមិនយកចិត្តទុកដាក់នឹងមេីលថែ
ភ្ញៀវរបស់ខ្លួន​ នឹងតែងតែទំលាក់ចោលនៅពាក់កណ្តាលទីមិនទទួលខុសត្រូវនោះឡេីយ។

ជាដេីមដូចភ្ញៀវបរទេសម្នាក់នេះមិនគួរណាក្រុមហ៊ុនដឹកដំណេីរ(វិបុល)អិចប្រេស​ ដឹករូបគាត់ពីរាជធានីភ្នំពេញឆ្ពោះខេត្តសៀមរាបបែរជាមកទំលាក់រូបគាត់ចោលនៅឯខេត្តបន្ទាយមានជ័យយ៉ាងដូច្នេះវិញ។

វាធ្វេីអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍នឹងមុខមាត់ប្រទេសជាតិយេីងខ្លាំងណាស់ដោយសារតែក្រុមហ៊ុនដឹកដំណេីរ(វិបុល)អិចប្រេសនេះ។

អង្គភាពសារព័ត៌មានCRN News live24រង់ចាំបកស្រាយបំភ្លឺពីភាគីខាងរថយន្តដឹកអ្នកដំណេីរ(វិបុល)អិចប្រេសរៀងរាល់ម៉ោងធ្វេីការ។ ឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com