ទាន់ហេតុការណ៍
ខុនដូ មុីឡាន កុងគ័នមួយកន្លែងស្ថិតក្នុង ខណ្ឌសែនសុខ បើកល្បែងស៊ីសងខុសច្បាប់ - ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ - ក្រុមអាជីវកររកសុីដឹកទំនិញប្រមាណជា៥០នាក់មកធ្វើតវ៉ាស្នើរសុំជាថ្មីម្តងទៀតជាមួយប្រធានទីស្នាក់ការគយនិងរដ្ធាករប្រចាំនៅមាត់ច្រកអន្តរជាតិជាំសាងុាំពាក់ព័ន្ធទៅនឹងការដំឡើងបន្ថែមថ្លៃពន្ធបង់ក្បាលឡាន - មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនកងកម្លាំង ។ - ពិតជាមិនធម្មតា !  ចៅក្រមស៊ើបសួរបានសម្រេចមិនឃុំខ្លួនស្ត្រីស្រស់​ស្អាតឈ្មោះ ញឹម សុខឡេង អ្នកលក់ផលិតផលតាមអនឡាញ - ផ្លូវបេតុងប្រវែង២៨៥ម៉ែត្រ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមជំនួយឧបត្ថម្ភពីគណៈបញ្ជាការយោធាខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ - ឯកឧត្តម ជា ចាន់តូ បំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន២.១០៥នាក់ - លោក អុឹងយូឡាយអធិការងតំណាងលោក យីវណ្ណដា ដឹកនាំកងកម្លាំងចុះសាកសួរសុខទុកលោក សេងវុទ្ធី នាយប៉ុស្តិ៍នគរបាលសង្កាត់ដេីមមៀនកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ - ពលរដ្ឋម្នាក់បានប្តឹងលោកវ៉េងកុសល​ អធិការងស្រុកកៀនស្វាយ​ ពីបទប្រេីប្រាស់ហឹង្សា - ដោះលែងស្ងាត់ៗមេជួញដូរគ្រឿងញៀនធំ៤ខេត្ត ដែលជាកូនប្រុសបង្កើតលោកផ្កាយ២ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ ឈ្មោះ ឃីម ចំរើនកូរ៉ា នៅក្រៅគុគយ៉ាងសង្ហា ថែមទាំងកាន់តំណែងដដែលទៀត !!!
0

ពលរដ្ឋម្នាក់បានប្តឹងលោកវ៉េងកុសល​ អធិការងស្រុកកៀនស្វាយ​ ពីបទប្រេីប្រាស់ហឹង្សា

កៀនស្វាយ.​ ពលរដ្ឋម្នាក់បានដាក់ពាក្យបណ្តឹងចូលមកលោកអធិការស្រុកកៀនស្វាយដោយសុំប្តឹងលោក​ វ៉េងកុសល​ មានតួនាទីជាអធិការងស្រុកកៀនស្វាយ​ទទួលផ្នែកព្រហ្មទណ្ឌ​ ថាបានប្រេីហឹង្សាមកលេីរូបខ្លួន។

យោងតាមពាក្យបណ្តឹងបានរៀបរាប់ថាខ្លួនមានឈ្មោះ​ សុឹមមាំង​ ភេទប្រុសអាយុ៥៣​ មុខរបរកសិករ​ ស្នាក់នៅភូមិកណ្តាល​ ឃុំបន្ទាយដែក​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាលកាលពីថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៣​
វេលាម៉ោង១២នឹង១០នាទី​ មានឈ្មោះវ៉េងកុសល​ ​ជាអធិការងស្រុកកៀនស្វាយ​ បាននាំបក្សពួកចូលមកផ្ទះរបស់ខ្លួន​ រូបគាត់បានសួរថា​សល​ ឯងមកធ្វេីអ្វី? ស្រាប់តែឈ្មោះវ៉េងកុសល​ បានប្រាប់ថាមកចាប់អ្នកលេងជល់មាន់ដី​ រូបខ្ញុំបានប្រាប់ថាគ្មានទេ​ ស្រាប់តែឈ្មោះ​ វ៉េងកុសល​ ទះមករូបគាត់មួយដៃចំកញ្ចឹងកពីខាងក្រោយ​ បណ្តាលអោយរូបគាត់វិលមុខរកដូលទៅដី​ បន្ទាប់មកឈ្មោះ​ វ៉េងកុសល​ នឹងបក្សពួក​ បានមកឈរនៅមុខផ្ទះរបស់គាត់វិញ​ ចំណែករូបគាត់ត្រូវបានក្មួយបញ្ជួនមកកាន់មន្ទីពេទ្យព្រោះរូបគាត់មានជំងឺប្រចាំកាយផង។

ចំពោះការចោទប្រកាន់ពីសំណាក់​ លោក​ សុឹមមាំង​ ទៅលេីលោក​ វ៉េងកុសល​ មានតួនាទីជាអធិការងស្រុកកៀនស្វាយនេះអង្គភាពសារព័ត៌មានCRNNewsបានព្យាយាមទំនាក់ទំនងទៅលោក​ វ៉េងកុសល​ តាមរយះបណ្តាញសង្គម​ Telegream​ ចង់ដឹងព័ត៌មានបន្ថែមដែរ​ លោកចូលមេីលតែមិនបានឆ្លេីយតបនោះទេ។

ជនរងគ្រោះបានសំណួមពរដល់លោក​ ព្រំុសំណាង​ អធិការនគរបាលស្រុកកៀនស្វាយមេត្តាជួយស្វែងរកយុត្តិធម៌ដល់រូបគាត់ផង​ ជាពិសេសលោកឧត្តមសេនីយ៍ទោ​ ឈឿនសុចិត្ត​ ស្នងការនគបាល​ ខេត្តកណ្តាល

ជួយត្រួតពិនិត្យនឹងមានវិធានការទៅមន្ត្រីក្រោមឱវាទផងទាន​ មិនថាតែសម្ថកិច្ចឬក៏ប្រជាពលរដ្ឋធម្មតានោះទេគឺមានសិទ្ធិស្មេីៗភាពគ្នាចំពោះមុខច្បាប់​ ប្រសិនពលរដ្ឋបានប្រព្រឹត្តអ្វីខុសទៅនឹងផ្លូវច្បាប់​ សម្ថកិច្ចមានតួនាទីចាប់ខ្លួនក៏កសាងសុំណុំរឿងចាត់ការទៅតាមនិតិវិធីនៃច្បាប់​ មិនគួរណាអាងមានតួនាទីមានស្បែកខ្លាពាក់ហេីយចង់វ៉ៃធ្វេីបាបអ្នកណាតាមតែអំពេីចិត្តបាននោះទេ។ ពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com