ទាន់ហេតុការណ៍
ខុនដូ មុីឡាន កុងគ័នមួយកន្លែងស្ថិតក្នុង ខណ្ឌសែនសុខ បើកល្បែងស៊ីសងខុសច្បាប់ - ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ - ក្រុមអាជីវកររកសុីដឹកទំនិញប្រមាណជា៥០នាក់មកធ្វើតវ៉ាស្នើរសុំជាថ្មីម្តងទៀតជាមួយប្រធានទីស្នាក់ការគយនិងរដ្ធាករប្រចាំនៅមាត់ច្រកអន្តរជាតិជាំសាងុាំពាក់ព័ន្ធទៅនឹងការដំឡើងបន្ថែមថ្លៃពន្ធបង់ក្បាលឡាន - មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនកងកម្លាំង ។ - ពិតជាមិនធម្មតា !  ចៅក្រមស៊ើបសួរបានសម្រេចមិនឃុំខ្លួនស្ត្រីស្រស់​ស្អាតឈ្មោះ ញឹម សុខឡេង អ្នកលក់ផលិតផលតាមអនឡាញ - ផ្លូវបេតុងប្រវែង២៨៥ម៉ែត្រ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមជំនួយឧបត្ថម្ភពីគណៈបញ្ជាការយោធាខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ - ឯកឧត្តម ជា ចាន់តូ បំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន២.១០៥នាក់ - លោក អុឹងយូឡាយអធិការងតំណាងលោក យីវណ្ណដា ដឹកនាំកងកម្លាំងចុះសាកសួរសុខទុកលោក សេងវុទ្ធី នាយប៉ុស្តិ៍នគរបាលសង្កាត់ដេីមមៀនកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ - ពលរដ្ឋម្នាក់បានប្តឹងលោកវ៉េងកុសល​ អធិការងស្រុកកៀនស្វាយ​ ពីបទប្រេីប្រាស់ហឹង្សា - ដោះលែងស្ងាត់ៗមេជួញដូរគ្រឿងញៀនធំ៤ខេត្ត ដែលជាកូនប្រុសបង្កើតលោកផ្កាយ២ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ ឈ្មោះ ឃីម ចំរើនកូរ៉ា នៅក្រៅគុគយ៉ាងសង្ហា ថែមទាំងកាន់តំណែងដដែលទៀត !!!
0

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនកងកម្លាំង ។

ខេត្តកំពង់ធំ.  នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងប្រចាំសប្តាហ៍ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ថ្មីៗ ដែលកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនាពេលកន្លងមកថ្មីៗនេះគណៈរដ្ឋមន្ត្រីបានសម្រចលើកគម្រោងស្ថាបនាព្រែកជីក ជាប្រវត្តិសាស្ត្រតាំងពីសម័យហ្វូណន មកដល់សម័យតេជោ ដែលមានប្រវែងជាង១៨០ គីឡូម៉ែត្រ តភ្ជាប់ផ្លូវទឹកពីទន្លេរ ទៅកាន់សមុទ្ររបស់កម្ពុជា ដែលមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងការធ្វើចរាចរណ៍ផ្សេងៗ ដែលគ្រោងចំណាយថវិកាជាង១.៧០០លានដុល្លារ  ហើយត្រូវប្រើប្រាស់រយៈពេលបួនឆ្នាំ ក្នុងការស្ថាបនាព្រែកជីកនេះ ។

បន្ទាប់មកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដែលបានខិតខំបំពេញតួនាទីភារកិច្ចទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើបានប្រគល់ជូន និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងមានជាអាទិ៍ យោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាត ចំពោះជាតិសាសនានិងព្រះមហាក្សត្រ នឹងត្រូវត្រៀមខ្លួនព្រមទាំងមធ្យោបាយគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសុវត្ថិភាព  ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យទទួលបានជោគជ័យ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com