ទាន់ហេតុការណ៍
ខុនដូ មុីឡាន កុងគ័នមួយកន្លែងស្ថិតក្នុង ខណ្ឌសែនសុខ បើកល្បែងស៊ីសងខុសច្បាប់ - ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ - ក្រុមអាជីវកររកសុីដឹកទំនិញប្រមាណជា៥០នាក់មកធ្វើតវ៉ាស្នើរសុំជាថ្មីម្តងទៀតជាមួយប្រធានទីស្នាក់ការគយនិងរដ្ធាករប្រចាំនៅមាត់ច្រកអន្តរជាតិជាំសាងុាំពាក់ព័ន្ធទៅនឹងការដំឡើងបន្ថែមថ្លៃពន្ធបង់ក្បាលឡាន - មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនកងកម្លាំង ។ - ពិតជាមិនធម្មតា !  ចៅក្រមស៊ើបសួរបានសម្រេចមិនឃុំខ្លួនស្ត្រីស្រស់​ស្អាតឈ្មោះ ញឹម សុខឡេង អ្នកលក់ផលិតផលតាមអនឡាញ - ផ្លូវបេតុងប្រវែង២៨៥ម៉ែត្រ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមជំនួយឧបត្ថម្ភពីគណៈបញ្ជាការយោធាខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ - ឯកឧត្តម ជា ចាន់តូ បំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន២.១០៥នាក់ - លោក អុឹងយូឡាយអធិការងតំណាងលោក យីវណ្ណដា ដឹកនាំកងកម្លាំងចុះសាកសួរសុខទុកលោក សេងវុទ្ធី នាយប៉ុស្តិ៍នគរបាលសង្កាត់ដេីមមៀនកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ - ពលរដ្ឋម្នាក់បានប្តឹងលោកវ៉េងកុសល​ អធិការងស្រុកកៀនស្វាយ​ ពីបទប្រេីប្រាស់ហឹង្សា - ដោះលែងស្ងាត់ៗមេជួញដូរគ្រឿងញៀនធំ៤ខេត្ត ដែលជាកូនប្រុសបង្កើតលោកផ្កាយ២ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ ឈ្មោះ ឃីម ចំរើនកូរ៉ា នៅក្រៅគុគយ៉ាងសង្ហា ថែមទាំងកាន់តំណែងដដែលទៀត !!!
0

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ខេត្តកំពង់ធំ. នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន នៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមា គមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ជាមួយនោះដែរសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានសូមផ្ដាំផ្ញើជូនពរដល់បងប្អូនអតីតយុទ្ធជនរបស់យើង សូមឱ្យមានសេចក្តីសុខ សេចក្តីម្រើន និងសុខភាពល្អ ដើម្បីមើលឃើញពីការអភិវឌ្ឍន៍រីកចម្រើនរុងរឿងថ្មីៗទៀតរបស់ព្រះរាជាណាចក្រកម្ពុជាយើង ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការដឹងគុណ ចំពោះវិរភាពដ៏ថ្លៃថ្លារបស់បងប្អូនអតីតយុទ្ធជនយើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការចូលរួមចំណែកជាមួយសម្តេចតេជោហ៊ុន សែន ក្នុងការអនុវត្តន៍នូវគោលនយោបាយឈ្នះ ឈ្នះ ដែលធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចបច្ចុប្បន្ននេះ និងបានអំពាវនាវដល់អតីតយើងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន១យួរ ដោយឡែកបងប្អូនអតីតយុទ្ធជន ចំនួន នាក់៧០នាក់ផ្សេងទៀត ដែលបានចូលរួមក្នុងពិធីនេះក៏បានទទួលថវិកាមួយចំនួនផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com