ទាន់ហេតុការណ៍
ស្ងាត់ៗលួចចាក់ខ្សាច់ចូលទន្លេជិតមួយរយម៉ែត្រនៅក្រុងតាខ្មៅនេះបើយោងតាមប្រភពពីប្រជាពលរដ្ - ច្បាស់ការហើយរឿងផ្ទះមួយមានប្លង់២គម្រោងសាងសង់ផ្ទះល្វែង​ក្រុមហ៊ុន ធី សុភ័ក្រ របស់លោកស្រី​ ​គង់ យ៉ាងធី មេភូមិដំណាក់ត្រយឹង បានផ្តិតមេដៃបញ្ជាក់ថារកពុំឃើញផ្ទះលេខ​ C13​ នោះទេ - កាលដែរយំស្រែករកភាពយុត្តិធម៌នៅមិនទាន់មានសង្ឃឹមនោះទេ - អារម្មណ៍​ដ៏សោកសៅរបស់លោកគ្រូបង្រៀនសិស្សានុសិស្សគឺលោកគ្រូឈ្មោះ ឡាង លីកូ បានសសេរសំណេរយ៉ាងក្តុកក្តួល​រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកគ្រូទទួលរងនូវរឿងអយុត្តិធម៌ លោកគ្រូបានទិញផ្ទះមួយល្វែងពីលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់ផ្ទះល្វែងលក់នៅក្នុងបុរីសន្តិភាព២ សូមស្តាប់សំណេរទាំងស្រុងរបស់លោកគ្រូ ឡាង លីកូ ដូចខាងក្រោម។​ - បណ្តឹងអន្តរាគមន៍រឿងផ្ទះមួយមានប្លង់២របស់លោក​ឡាង លីកូ អជ្ញាធរខណ្ឌពោធិ៍សែនជ័យដោះស្រាយដែរប៉ន្តែហាក់គ្មានលទ្ធផលផ្លែផ្កាឡើយ - តើវាសនា​ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ និងទៅជាយ៉ាងណាបន្ទាប់ពីអតិថិជនបានបង្ហាញផ្ទះមួយមានប្លង់២ត្រួតគ្នាជាបន្តរបន្ទាប់ - រុយកាន់តែរោមហើយបន្ទាប់ពីធំក្លិនស្អុយសាយភាយចេញពីក្រុមហ៊ុនសាងសង់ផ្ទះល្វែង ធី សុភក្រ័ - ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងរៀបចំដែនដី ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក - ភេសជ្ជះប៊ូសស្ត្រងមិនត្រឹមតែប៉ូវកម្លាំងនោះទេថែមទាំងត្រូវរថយន្តស៊េរីទំនេីបខ្លាញ់គោទៀតផង - ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ២,៥០០នាក់ ចូលរួមហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃដំបូង នៅខេត្តត្បូងឃ្មុំ
0

ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ២,៥០០នាក់ ចូលរួមហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃដំបូង នៅខេត្តត្បូងឃ្មុំ

អូររាំងឪ ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន ២,៥០០នាក់ បានបើកយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តត្បូងឃ្មុំ និងបានបន្តមកឃុំទាំង០៧ ក្នុងស្រុកអូររាំងឪ ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិពណ៌ សន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
ដោយឡែកនៅខេត្តត្បូងឃ្មុំ បានរៀបចំហែក្បួនបើកយុទ្ធនាការឃោសនា តាមកាលកំណត់របស់ គជប ទូទាំងខេត្ត មកពី៧ស្រុក ដែលមានសមាជិក សមាជិកាគណបក្សមកពីគ្រប់ទិសទីទូទាំងខេត្តចំនួន ២១,៥០០នាក់ ។ 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com