ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ច្បាស់ការហើយរឿងផ្ទះមួយមានប្លង់២គម្រោងសាងសង់ផ្ទះល្វែង​ក្រុមហ៊ុន ធី សុភ័ក្រ របស់លោកស្រី​ ​គង់ យ៉ាងធី មេភូមិដំណាក់ត្រយឹង បានផ្តិតមេដៃបញ្ជាក់ថារកពុំឃើញផ្ទះលេខ​ C13​ នោះទេ

ខណ្ឌពោធិ៍សែនជ័យ៖ រឿងរាវដែលកំពុងក្តៅជាងភ្នំភ្លើងផ្ទុះនោះ គឺរឿងអតិថិជនទិញផ្ទះនៅគម្រោងសាងសង់ផ្ទះល្វែងលក់របស់ក្រុមហ៊ុន ធី សុភ័ក្រ ថៅកែឈ្មោះ គង់ យ៉ាងធី នឹងប្តីឈ្មោះ​ ជា​ សុភ័ក្រ​ ដែលបានសាងសង់ផ្ទះល្វែងលក់នៅក្នុងបុរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​

លោកស្រី សេក ម៉ាលី ធ្លាប់បានយំរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនជាអតីតៈប្រធានទីផ្សារលក់ អចលនទ្រព្យ​ឲ្យក្រុមហ៊ុន ធី សុភ័ក្រ ដែលមានលោកស្រី គង់ យ៉ាងធី ជាថៅកែ និង ប្តីឈ្មោះ ជា សុភ័ក្រ​លោកស្រី សេក ម៉ាលី បានរៀបរាប់ទាំងទឹកភ្នែកទឹកសំបោរថាខ្លួនបានខិតខំស្វែងរកអតិថិជនមកទិញផ្ទះបាន៧ទៅ៨ល្វែងក្នុងមួយខែដែលបានរកប្រាក់ចំណូលឲ្យលោកស្រី គង់ យ៉ាងធី ដែលជាថៅកែក្រុមហ៊ុន ចំណេញប្រាក់រាប់មុឺនដុល្លាក្នុងមួយខែៗ។​
លោកស្រី សេក ម៉ាលី បានបន្តរថា ដោយមានការទុក្ខចិត្តលើលោកស្រី  គង់ យ៉ាងធី និង ប្តីឈ្មោះ ជា សុភ័ក្ត្រ ហើយខ្លួនមានមុខដំណែងជាប្រធានទីផ្សារផងនោះក៍បានបបួលបងប្រុសបង្កើតឈ្មោះ ឈាង សុគុណ ឲ្យខ្ចីបុលធនាគារមកទិញផ្ទះលេខ 13C នៅក្នុងគម្រោងសាងសង់ផ្ទះល្វែងលក់របស់ក្រុមហ៊ុន ធី សុភ័ក្រ ហើយប្តីលោកស្រី គង់ យ៉ាងធី គឺលោក ជា សុភ័ក្រ ជាអ្នកលក់និងធ្វើលិខិតផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីលេខ ១៨១៩/២១ ចុះនៅថ្ងៃទី1ខែតុលាឆ្នាំ២០២១។​
បន្ទាប់ពីធ្វើលិខិតផ្ទេរសិទ្ធរួចរាល់ហើយនោះលោក ឈាង សុគុណ បានបើកមុខរបរលក់ដូរបន្តិចបន្ទួចនៅផ្ទះមិនបានប៉ុន្មានផង ស្រាប់តែលេចមុខស្ត្រីចំណាស់មួយនាក់ដើរចូលមកក្នុងផ្ទះលោក ឈាង សុគុណ  ហើយអះអាងថាខ្លួនជាម្តាយឈ្មោះ គឹម​ ជង់ហៀង ដែលជាម្ចាស់ផ្ទះយ៉ាងពិតប្រាកដ ផ្ទះនេះមានប្លង់2ជាន់គ្នា
ខ្ញុំដឹងយូហើយតែខ្ញុំមិននិយាយ ផ្ទះនេះធ្វើអីអត់បានទេបើសិនជា​ម្ចាស់ផ្ទះនឹងអត់បង់គឺខ្ញុំបង់តវិញ ផ្ទះនឹងគឺផ្ទះខ្ញុំដដែលព្រោះអីឈ្មោះនឹងជាឈ្មោះរបស់ខ្ញុំហើយមានក្រដាស់ស្នាមត្រឹមត្រូវ​ ធ្វើកិច្ចសន្យាហើយទៀត​ ផ្ទះនឹងមិនអាចលក់ដូរបានទេ ក្រៅពីឈ្មោះខ្ញុំផ្ទេរឲ្យអ្នកក្រោយ​ បើសិនជាឈ្មោះខ្ញុំមិនផ្ទេរឲ្យអ្នកក្រោយគឺអ្នកក្រោយគ្មានសិទ្ធលក់ទាំងអស់។​

បន្ទាប់ពីបានឭសម្តីស្ត្រីចំណាស់រូបនេះលោក ឈាង សុគុណ ក៍បានកាន់ឯកសារទិញលក់ផ្ទះទៅរកអជ្ញាធរសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដាក់ពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជួយស្រាវជ្រាវនឹងស្វែងរកការពិតថាតើផ្ទះដែលលោកបានទិញពីលោក ជា សុភ័ក្រ នោះពិតជាមានប្លង់២ដូចស្ត្រីចំណាស់ខាងលើបានលើកឡើងមែនដែរឬទេ?​
លោក​ស្រី សេក ម៉ាលី បានឲ្យដឹងថាក្រោយអជ្ញាធរទទួលពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យក៍បានហៅគូរភាគគីទាំងសងខាងឲ្យទៅសាលាខណ្ឌពោធិ៍សែនជ័យ​ នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៣  វេលាម៉ោង  ១៤:១០​នាទី ដើម្បីសម្រុះសម្រួលនិងដោះស្រាយនៅសាលាខណ្ឌពោធិ៍សែនជ័យតែលោកស្រី គង់ យ៉ាងធី និង ប្តីឈ្មោះ ជា សុភ័ក្រ មិនបានមកតាមការអញ្ចើញនោះទេ ហើយក៍បោះពាក្យថាចាំទៅជួបគ្នានៅតុលាការ។​

អង្គភាពសារព័ត៌មាន​យើងខ្ញុំក៍ធ្លាប់បានហៅទូរសព្ទទៅលោក ជា សុភ័ក្រ ចូលតែគ្មានមនុស្សលើក  Telegram ក៍មិនបានឆ្លើយតបអ្វីទាំងអស់ ចំណែកលោកស្រី គង់ យ៉ាងធី បានលើកទូរសព្ទហើយបានព្យាយាមអង្វរអ្នកសារពត៌មានយើងខ្ញុំម្តងហើយម្តងទៀត​ សុំមិនឲ្យចុះផ្សាយជាថ្នូរក្នុងការជូនសាគុណចំនួន$500​ តែយើងខ្ញុំមិនទទួល ក្រោយមកលោកស្រី គង់ យ៉ាងធី ក៍បានបង្ហាញប្លង់ផ្ទះលេខ C13​ និង13Cដោយលើកលើងថាសុំមើលព្រំប្រទល់ផងគឺខុសគ្នា​ និង​ បង្ហាញឯកសារលេខ០៧៦/០២៣ ចុះថ្ងៃទី០៤ខែសីហាឆ្នាំ២០២៣ ដែលទទួលស្គាល់ពីលោក វ៉ាន់ ចាន់ថុន  មេភូមិដំណាក់ត្រយឹង និង លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ដោយបញ្ជាក់ថាផ្ទះលេខ C13និង13C ទាំងពីនេះពិតជាខុសគ្នាពិតប្រាកដមែន។​
ឯកសារទាំងអស់នេះហើយដែលលោកស្រី គង់ យ៉ាងធី បានយកទៅប្តឹងអតិថិជនរបស់ខ្លួនចំនួន៤នាក់បងប្អូន ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទ បរិហាបង្កាច់កេរ្តិ៍ និង ញុះញង់​ឲ្យមានការរើសអើង ។​

ក្រោយលោកស្រី គង់ យ៉ាងធី  ថៅកែក្រុមហ៊ុន ធី សុភ័ក្រ ប្តឹងឡេីងសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សេក ម៉ាលី ក៍បានស្វែងរក​ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក​ ឲ្យជួយផ្សាយរឿងខាងលើដើម្បីឲ្យបានដល់ថ្នាក់ដឹកនាំជួយស្វែងរកយុត្តិធម៌ជូនបងប្អូនខ្លួនទាំង៤នាក់ ក្រោយមកក៍មានមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃបានសួរនាំនឹងចុះមកស្រាវជ្រាវលើរឿងខាងលើនេះដល់ទីតាំងផ្ទះល្វែងរបស់គម្រោងក្រុមហ៊ុន ធី សុភ័ក្រ

មន្ត្រីនគរបាលយុត្តិធម៌ បានឲ្យលោក វ៉ាន់ ចាន់ថុន​ មេភូមិដំណាក់ត្រយឹង ចង្អុលបញ្ហាញរកផ្ទះលេខ C13និង13C  តែលោក វ៉ាន់ ចាន់ថុន រកឃើញតែផ្ទះលេខ 13C គឺជាផ្ទះរបស់លោក ឈាង សុគុណ ចំណែកផ្ទះលេខ C13 របស់ឈ្មោះ គឹម ជង់ហៀង គឺរកពុំឃើញនោះទេព្រោះផ្ទះលេខC13គឺគ្មានផ្ទះនោះទេ​ គឺមានតែប្លង់តែប៉ុណ្ណោះ ក្រោយរកផ្ទះមិនឃើញលោក វ៉ាន់ ចាន់ថុន មេភូមិដំណាក់ត្រយឹង បានផ្តិតមេដៃលើលិខិតបញ្ជាក់ថា

ខ្ញុំបាទឈ្មោះ វ៉ាន់ ចាន់ថុន ភេទ ប្រុស អាយុ៥១ឆ្នាំ មេភូមិដំណាក់ត្រយឹង ប្រើប្រាស់ទូរសព្ទលេខ ០១២ ៧៩៩ ៣៤៣ ស្នាក់នៅផ្ទះលេខ៤៥ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានចុះស្រាវជ្រាវនៅចំណុចផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ដោយមានការចូលរួម

១.លោកវរសេនីយ៍ទោ អឿន ភក្ត្រា

២.លោកអនុសេនីយ៍ឯក សំ ឌីណូ

៣.លោកអនុសេនីយ៍ឯក ង៉ាន ក្រុង នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២

៤.លោកអនុសេនីយ៍ទោ ឈួន ច័ន្ទរមណី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២

បានចុះស្រាវជ្រាវផ្ទៀងផ្ទាត់ជាក់ស្តែង នៅចំណុចទីតាំងខាងលើ គឺរកពុំឃើញមានផ្ទះលេខ C13 ទេ មានតែផ្ទះលេខ 13C តែប៉ុណ្ណោះ។

ខ្ញុំបាទសូមបញ្ជាក់ថា នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺពុំមានផ្ទះលេខ C13 នោះទេ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣  ហត្ថលេខា  ស្នាមមេដៃ វ៉ាន់ ចាន់ថុន  មេភូមិដំណាក់ត្រយឹង។

អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការស្រាយបំភ្លឺពីភាគគីដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការសូមអរគុណ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com