ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ស្ងាត់ៗលួចចាក់ខ្សាច់ចូលទន្លេជិតមួយរយម៉ែត្រនៅក្រុងតាខ្មៅនេះបើយោងតាមប្រភពពីប្រជាពលរដ្

ខេត្តកណ្តាល​៖ យោងតាមប្រភពពីប្រជាពលរដ្ឋកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ បានឲ្យដឹងថាទីតាំងដីឡូត៍មួយកន្លែងដែលជាកម្មសិទ្ធរបស់លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដែលស្ថិតនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបូមខ្សាច់លុបចូលទន្លេជិតមួយរយម៉ែត្រ ប្រភពដដែលបានឲ្យដឹងទៀតថាទីតាំងដីឡូត៍ខាងលើនេះពីមុនគឺជាដេប៉ូចែកចាយខ្សាច់ក្រោយមកក៍បានបិទទ្វាអស់មួយរយៈធំស្រាប់តែថ្មីៗនេះមានសាឡង់ខ្សាច់ចូលមកចតហើយបូមខ្សាច់ចូលដីឡូត៍ស្មានតែដេប៉ូនេះដំណើរការឡើងវិញ តាមពិតគឺបូមខ្សាច់ចាក់លុបចូលចំណីមាត់ទន្លេជិតមួយរយម៉ែត្រហើយ ហើយការបូមខ្សាច់នេះនៅតែបន្តរបូមចូលដែលធ្វើឲ្យទន្លេរួមតូចដែលជាហេតុនាំឲ្យប៉ះពាល់ សោភ័ណ្ឌ​ភាពជួរដងទន្លេ។​

នៅថ្ងៃដដែលអង្គភាពសារព័ត៌មានcrn news បានផ្ញើររូបភាពមួយចំនួននិងសុំការស្រាយបំភ្លឺពីលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង តាមរយៈ​បណ្តាញសង្គម Telegram លោកបានចូលមើលមិនត្រឹមតែមិនឆ្លើយតបនោះទេបែរជាលុបរូបភាពនិងក្លឹមសារចោលគ្មានសល់ពីក្នុង telegram ។​

នៅថ្ងៃទី២៩ខែឆ្នាំដដែល អង្គភាពសារព័ត៌មានknn news បានផ្តល់រូបភាពនិងព័ត៌មានខាងលើទៅលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោកបានចូលមើលនិងសសេរជាសំណេរមកថា ទទួលនិងមានបញ្ហាអ្វី​ ?

KNN បានសសេរជាសំណេរបន្ថែមថា សូមគោរពឯកឧត្តម
យោងតាមប្រភពបានឲ្យដឹងថាទីតាំងខាងលើនេះពីមុនជាដេប៉ូខ្សាច់តែបច្ចុប្បន្ន​បានផ្អាកដឹកខ្សាច់ចេញហើយបែជាបូមខ្សាច់ពីសាឡង់ចូលដីឡូត៍រហូតលយចូលចំណីទន្លេសូមឯកឧត្តមមេត្តាជួយពិនិត្យ??។​

ក្រោយលោក គង់ សោភ័ណ្ឌ បានចូលមើលក្លឹមសារខាងលើនេះហើយក៍មិនបានឆ្លើយតបមកបន្តរទៀតដែរទំនងលោកនិងបន្តរផ្តល់ព័ត៌មានមួយនេះទៅមន្ត្រីថ្នាក់ក្រោមឲ្យចុះទៅមើលហើយ។​
ដើម្បីជាផលប្រយោជន៍រួមសង្ឃឹមថាលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និង ចុះទៅពិនិត្យមើលជាក់ស្តែងថាទីតាំងខាងលើនេះពិតជាបានបូមខ្សាច់លុបចូលទន្លេពិតមែនដែរឬទេ។​
ចេញផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ CRN រងចាំការស្រាយបំភ្លឺពីភាគីដដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ​ស្តីពីរបបអ្នកសារព័ត៌មាន សូមអរគុណ​៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com