ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន!

ខេត្តកណ្តាល. បង្ក្រាប ករណីឃាតកម្ម គិតទុកជាមុន រំលោភ នារីពោះធំ5ខែ សម្លាប់យកម៉ូតូ ដុតសាកសពចោលក្នុងព្រៃ

កើតហេតុកាលពីវេលាម៉ោង ១៣៖៤៥ នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ និងប្រទះឃើញសាកសពនៅវេលាម៉ោង១៨៖៤០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចតែមួយ ក្នុងព្រៃខាងជើងភូមិ ប្រហែល១១០០ម៉ែត្រ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ចាប់ខ្លួនបាននៅវេលាម៉ោង១៦៖៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល (ស្លាប់ដោយសាររឹកកនឹងខ្សែអង្រឹង រួចចាក់សាំងដុតចោល)។
ស្ថានភាពសាកសពមានសភាពឆេះប្រហែល៧០%។

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ភឹម រតនា ហៅ គាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (មុនធ្វើសកម្មភាពប្រើប្រាស់ទូរសព្ទ័លេខ ០៩៩ ៩២១១២៩ និងលេខ ០៦៦ ៦៩១៩១៩ ។

សម្ភារៈរបស់ជនរងគ្រោះដែលបាត់បង់រួមមាន៖
ម៉ូតូ០១គ្រឿងម៉ាក Honda beat ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ 1Kl-2859 ពណ៌ទឹកប៊ិចលាយស (ជារបស់ជនរងគ្រោះ)
ទូរស័ព្ទដៃ០១គ្រឿងម៉ាក IPhone 6 ប្រើប្រាស់ស៊ីមលេខ ០១៥ ៦៨៤៨០១ (ជារបស់ជនរងគ្រោះ)។

ក្រោយពីអាវុធហត្ថចាប់ខ្លួនជនសង្ស័យរឹបអូសវត្ថុតាងរួមមាន៖
ទូរសព្ទ័០៣គ្រឿងម៉ាក ណូគាចុចពិល ម៉ាក OPPO ០២គ្រឿង ឆ្នាំងសាកទូរស័ព ០២។
កាបូបស្ពាយពីក្រោយពណ៌ប្រផេះ ០១
បន្ទះសុីមកាតស្មាតប្រើរួចចំនួន ០៣
ប្រាក់រៀល២៧០០៛ ប្រាក់បាត០២សន្លឹក ស្មើនឹង៤០បាត។

អាវ០២ពណ៌ក្រហម និងពណ៌ប្រផេះក្រឡាឆ្នូតដៃវែង និងខោជើងវែង០១ ពណ៌ស្លែ។
ទឹកអប់ ០១ដប។

វត្ថុតាងខាងលើដកហូតពីជនសង្ស័យដោយផ្ទាល់។

ជនសង្ស័យបានឆ្លេីយសារភាពថា
កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាច្រើនលើកមកហើយ។ នៅវេលាព្រឹកថ្ងៃទី១៤.០១.២០២៤ មុនពេលកើតហេតុ ជនសង្ស័យបាន

ទូរស័ព្ទហៅជនរងគ្រោះមករួមភេទជាមួយគ្នា ជនរងគ្រោះក៏ព្រមព្រៀងមកជួបដោយជិះមូតូមកដោយខ្លួនឯង។ បន្ទាប់មកជនសង្ស័យក៏មានគំនិតជាស្រេចថានឹងសម្លាប់ជនរងគ្រោះដើម្បីយកម៉ូតូ។ ក្រោយគិតរួចហើយជនសង្ស័យក៏បានចេញ

ដំណើរមកជួបជនរងគ្រោះនៅផ្លូវ៤២ តាមការណាត់ ដោយឲ្យប្អូនដឹកម៉ូតូទៅ និងបានឈប់តាមផ្លូវទិញខែ្សអង្រឹងនីឡុងពណ៌ត្រេអ៉ី ប្រវែងពីរម៉ែត្រ ដាក់ក្នុងហោប៉ៅខោត្រៀមទុកធ្វើសកម្មភាព។ ពេលជនរងគ្រោះជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ស្លាកលេខ 1KI-2858 មកជួបជនសង្ស័យ ហើយបានឌុបគ្នាចូលផ្ទះសំណាក់ “សួគ៌ា” (នៅភ្នំបាសិត) ប្រហែលមួយម៉ោងរួមភេទជាមួយគ្នាបានសម្រេចមួយដង។ បន្ទាប់មកក៏ចេញវិញ ដោយជនសង្ស័យជាអ្នកឌុបជនរងគ្រោះចេញពីផ្ទះសំណាក់នោះរកកន្លែងដែលអំណោយផលដើម្បីធ្វើសកម្មភាពសម្លាប់ រួចក៏ដឹកគ្នាមកកន្លែងកើតហេតុខាងលើ ឈប់ម៉ូតូជនរងគ្រោះអង្គុយលេង។ មួយសន្ទុះក្រោយមក ពេលជនរងគ្រោះភ្លេចខ្លួន កំពុងអង្គុយចោងហោងក្បែរម៉ូតូ ជនសង្ស័យក៏យកខ្សែអង្រឹងដែលត្រៀមទុកក្នុងហោប៉ៅខោរួចជាស្រេច មកធ្វើសកម្មភាពទាក់រឹកកជនរងគ្រោះ ពីក្រោយហើយទាញបង្វិលផ្កាប់មុខមិនឲ្យរើបម្រាស់ដាច់ខ្យល់ស្លាប់ភ្លាមៗ រួចហើយជនសង្ស័យយកខ្សែទាក់កជនរងគ្រោះអូសចូលទៅក្នុងព្រៃប្រហែល៣០ម៉ែត្រ ប្រមូលស្មៅ និងមែកឈើងាប់ៗក្បែរនោះគ្របលើសពជនរងគ្រោះ រួចជិះម៉ូតូជនរងគ្រោះទៅទិញសាំង និងដែកកេះ នៅតូបលក់ក្នុងភូមិ យកសាំងមកស្រោចលើសពហើយកេះដែកកេះដុតសពជនរងគ្រោះតែម្តង ភ្លាមៗនោះជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់យកទៅលក់នៅភ្នំពេញ។

ក្រោយទទួលព័ត៌មានប្រទះឃើញសព កម្លាំងជំនាញ អាវុធហត្ថ ខេត្តកណ្តាល និងស្រុកអង្គស្នួល ចំនួន ១៥ នាក់មធ្យោបាយរថយន្ត ០៣ គ្រឿង ម៉ូតូ ០៤ គ្រឿង ដឹកនាំដោយលោក វីរះសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យបាន និងបានសហការជាមួយជំនាញស្នងការដ្ឋានស្រាវជ្រាវនិងបង្រ្កាបបទល្មើស អាវុធហត្ថផ្ទៃប្រទេស ខេត្តបន្ទាយមានជ័យ អាវុធហត្ថក្រុងប៉ោយប៉ែត និងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ភឹម រតនា ហៅ គាង បាននៅវេលាម៉ោង១៦៖៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឆ្លេីយនៅចំពោះមុខសមត្ថកិច្ចថាៈ ខ្លួនពិតជាបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងឃាត់ខ្លួននៅ មូលដ្ឋានអាវុធហត្ថ ស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង និងកំពុងបន្តនីតិវិធី៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com