ខេត្តបាត់ដំបង. រឿងរ៉ាវទំនាស់ដីធ្លីរវាងបងប្អូនបង្កើត ស្ថិតនៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង បេីយោងតាមការរៀបរាប់របស់ឈ្មោះ សេនសាវរី បានបញ្ជាក់ប្រាប់អ្នកសារពត៌មានថា រូបគាត់បានអាស្រ័យផលនៅលើដីដែលមានទំហំ៦០អារ ដែលជាកេរ្តិ៍ ឪពុកម្តាយចែកអោយ កាលគាត់ទាំងពីរនៅមានព្រះជន្ម ដល់ពេលឪពុកម្តាយស្លាប់ទៅ គាត់ក៏នៅតែបន្តអាស្រ័យផលនៅលេីដីនេះដដែល ស្រាប់តែបាន១ឆ្នាំក្រោយមកឈ្មោះ សេននិស្សយ័ ដែលត្រូវជាប្អូនបង្កើត រស់នៅភូមិឃុំខាងលេី បានប្តឹងរូបគាត់ឈ្មោះ សេនសាវរី ដែលជាបងបង្កើតទៅតុលាការ ហើយតុលាការបានក្តី អោយឈ្មោះសេននិស្ស័យជាអ្នកឈ្នះរឿងក្តីទៅវិញ រីឯរូបគាត់សេន សាវរី ជាបងប្រុសជាអ្នកចាញ់ក្តី ថែមទាំងជាប់ទោសនៅក្រៅឃុំ ចំនួនបីខែថែមទៀតផង។
បើយោងតាមលិខិតលេខ២៧៥៣/២២ របស់រដ្ឋបាលខេត្តបាត់ដំបង ចុះថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២២ បានបញ្ជាក់ថាដីនេះបានដោះស្រាយ អោយឈ្មោះ សេនសាវរីនិងឈ្មោះ សេននិស្សយ័ អាស្រ័យផលបណ្តោះអាសន្នសិន ហើយរដ្ឋបាលខេត្តក៍បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងស្រាវជ្រាវករណីនេះជាមួយអជ្ញាធរមូលដ្ឋាន ជាច្រើនលើកច្រើនសារមកហើយ ករណីវិវាទដង្តេីមដីកេរ្តិ៍នេះមកដល់នឹងពេលនេះស្ថិតក្នុងការសម្រុះសម្រួលនិងដោះស្រាយនៅអាជ្ញាធរនៅឡេីយ។
ក្នុងនេះដែររដ្ឋបាលខេត្ត ស្នើរអោយលោកអភិបាលស្រុកសង្កែ ធ្វើការវាស់វែងជួនលោក សេនសាវរីចំនួនក្បាលដី ៦០ម៉ែត្រ ចំណែកដីដែលនៅសេះសល់ប៉ុន្មានអោយទៅឈ្មោះ សេននិស្សយ័ នឹងអាស្រ័យផលនៅលេីដីនេះជាបណ្តោះអាសន្នសិន តែមិនអាចចេញប្លង់កម្មសិទ្ធិជួនបានទេដោយសារតែកំពុងជម្លោះគ្នារង់ចាំដោះស្រាយគ្នាសិន។
តែឈ្មោះ សេន និស្ស័យ ដែលត្រូវជាប្អូនបង្កេីតបានដាក់បណ្តឹងប្តឹងឈ្មោះ សេនសាវរី ដែលត្រូវជាបងប្រុសបង្កេីតទៅស្ថាប័នអយ្យការអមតុលាការខេត្តបាត់ដំបង ដើម្បីយកដីក្បាល៦០ម៉ែត្រនេះទៅគ្រប់គ្រង ក្រោយពីប្អូនប្រុសបានដាក់បណ្តឹងទៅស្ថាប័នតុលាការ តុលាការក៏បានកាត់ក្តីអោយប្អូនប្រុសជាអ្នកឈ្នះក្តីលេីរូបគាត់ដែលជាបងប្រុសទៅវិញទាំងរូបគាត់មិនដឹងថាតុលាការយកឯកសារភស្តុតាងណាយកមកធ្វេីជាសំអាងនោះទេ?
លោក សេនសាវរី បានរៀបរាប់បន្តទៀតថា រូបគាត់នឹងក្រុមគ្រួសារពិតជារងនូវអំពេីអយុត្តិធម៌ណាស់ ដោយសារតែតុលាការកាត់ក្តីអោយរូបគាត់ចាញ់ក្តីក្នុងរឿងនេះ
លោក សេនសាវរី ព្រមទាំងក្រុមគ្រួសារបានសំណួមពរដល់សម្តេចតេជោ ហុ៑នសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបុ៑នរ៉ានីហុ៑នសែន និងសម្តចមហាបរវធិបតី ហ៑ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង មេត្តាជួយស្វែងរកយុត្តិធម៌ជួនដល់រូបគាត់នឹងក្រុមគ្រួសារដោយក្តីអនុគោះផង។
ចំពោះការលេីកឡេីងចោទប្រកាន់របស់ឈ្មោះ សេនសាវរី ទៅលេីប្អូនប្រុសឈ្មោះ សេននិស្ស័យ អង្គភាពសារព័ត៌មាន CRNNews យេីងខ្ញុំមិនអាចសុំការបកស្រាយបំភ្លឺពីលោក សេននិស្ស័យ បាននៅឡេីយទេ ដោយសារមិនមានលេខទូរសព្ទ័ តែទោះជាយ៉ាងណាអង្គភាពសារព័ត៌មានយេីងខ្ញុំរង់ចាំបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វេីការ ស្តីពីរបបសារព័ត៌មាននៅកម្ពុជា៕អត្ថបទ.ស្រិតទីន