ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ

ស្រុកអង្គស្នួល​ខេត្តកណ្តាលផ្សាយចេញពីរាជធានី​ភ្នំពេញ៖   លោក ជួង សុធា បានរៀបរាប់ប្រាប់មកអង្គភាពសារព័ត៌មានយើងថាកាលពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០២៣ លោកបានទៅចរចារទិញដីមួយកន្លែងចំនួន២ប្លង់ពីឈ្មោះ លឹម សុជាតិ ទីតាំងដីស្ថិតនៅភូមិ ត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ទំហំដីសរុប ៣៣៣៧ម៉ែត្រការ៉េ ក្នុងតម្លៃ $180000 ដែលមានមេធាវីជាអ្នកធ្វើលិខិតកិច្ចសន្យាលក់ទិញដី នៅក្នុងកិច្ចសន្យាតម្រូវឲ្យភាគីអ្នកទិញបង់ប្រាក់៧ដំណាក់កាល លោក ជួង សុធា យល់ព្រមកក់ប្រាក់ក្នុងដំណាក់កាលទីមួយចំនួន$5000 នៅក្នុងកិច្ចសន្យា  លោក លឹម សុជាតិ ដែលជាម្ចាស់ដីខាងលើបានព្រមព្រៀងផ្តល់សិទ្ធជូនដល់អ្នកទិញថា មានសិទ្ធិសំអាតនៅលើដីនោះ និងសាងសង់  នឹងមានសិទ្ធលក់ដីបន្តឲ្យទៅជនទី៣ផងដែរ។​

លោក ជួង សុធា បានដឹកជញ្ជូនសម្ភារៈសំណង់បំណងសាងសង់ផ្ទះល្វែងលក់ នៅលើដីដែលខ្លួនបានទិញ តែផ្ទុយទៅវិញបែជាលោក លឹម សុជាតិ មិនគោរពតាមកិច្ចសន្យាដែលមានប្រថាប់ត្រាទទួលស្គាល់ពីមេធាវី ហើយព្យាយាមធ្វើទុក្ខបុកម្និញរករឿងមិនចេះចប់មិនចេះហើយរហូតហៅកងកម្លាំងប្រជាការពារមកដេញលោក ជួង សុធា និង កម្មករចេញពីការដ្ឋាននៅក្នុងដីខាងលើ ។​

នៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៣ លោក ជួង សុធា បានដាក់ពាក្យទៅសាលា ឃុំក្រាំងម្កាក់ ដើម្បីសុំជួយអន្តរាគមន៍ អជ្ញាធរឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានកោះអញ្ជើញលោក លឹម សុជាតិ មកធ្វើការសម្របសម្រួលគ្នាតែមិនត្រូវរូវគ្នានោះទេ ។​

លោក ជួង សុធា មិនចង់បន្តរឿងឲ្យវែងឆ្ងាយនោះទេលោកគ្រាន់តែចង់ឲ្យម្ចាស់ដីគឺលោក លឹម សុជាតិ គោរពតាមកិច្ចសន្យាបើសិនជាមានការកែរប្រែមិនព្រមលក់ដីខាងលើនេះវិញត្រូវសងជម្ងឺចិត្តមួយគុណនឹងពីនៃចំនួនប្រាក់កក់ បន្ថែមពីនេះរាល់សំណង់ដែលបានសាងសង់រួច លោក លឹម សុជាតិ ដែលជាម្ចាស់ដីត្រូវទូទាត់សងតាមការជាក់ស្តែងនៃសំណង់ដែលបានសង់រួច។​

លោក ជួង សុធា មិនត្រឹមតែមិនបានទទួលប្រាក់កក់មកវិញនោះទេ សូម្បីតែសម្ភារៈដែលបានដឹកចូលការដ្ឋានក្នុងដីខាងលើ ក៍បាត់បង់ដែរ បែជាទទួលបានពាក្យបណ្តឹងចូលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃលេខ ៣១៦ ចុះនៅថ្ងៃទី២០ខែ០២ឆ្នាំ២០២៤ ដែលលោក លឹម សុជាតិ ប្តឹងពីបទ ក្លែងឯកសារ លួច តទឹកតភ្លើង ទៅវិញ។​

លោក ជួង សុធា  សម្តែងនូវការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីខាតបង់ទាំងប្រាក់កក់រួមជាមួយសម្ភារៈជាច្រើននិងការចំណាយផ្សេងៗទៅលើការសាងសង់នៅក្នុងដីដែលខ្លួនបានទិញពីលោក លឹម សុជាតិ ។​

អង្គភាពសារព័ត៌មានយើងខ្ញុំបានហៅទូរសព្ទទៅលោក លឹម សុជាតិ កាលពីវេលាម៉ោង១០ៈ៣០នាទីព្រឹកថ្ងៃទី០៧ខែមីនាឆ្នាំ២០២៤ លោក លឹម សុជាតិ បានផ្តល់ព័ត៌មានមកថាលោកជាម្ចាស់ដីក្នុងតម្លៃ $180000 លោកសុំឲ្យរំលាយកិច្ចសន្យាលក់ទិញដីខាងលើដោយសារតែខុសឈ្មោះអ្នកទិញ ហើយរឿងនេះលោកបានប្តឹងទៅក្រសួងមហាផ្ទៃហើយដោយចោទលោក ជួង សុធា និង លោក អែម សំអាន ពីបទក្លែងឯកសារ តទឹកតភ្លើង តិចទៀតមានដីការកោះអញ្ចើញពួកគាត់ហើយ។​

លោក ជួង សុធា បានប្រាប់មកអ្នកសារព័ត៌មានថារឿងឈ្មោះនៅក្នុងកិច្ចសន្យាលក់ទិញដីខាងលើគឺខុសត្រង់ ត្រគោល ឈ្មោះលោកពិតប្រាកដឈ្មោះ ជួង សុធា  ហើយនៅក្នុងកិច្ចសន្យាលក់ទិញឈ្មោះ ជួន សុធា ហើយលោកបានទៅរកសមត្ថកិច្ចជួយបញ្ជាក់លើឈ្មោះ ក្នុងកិច្ចសន្យាលក់ទិញដីគឺជាឈ្មោះតែមួយ ហើយតាំងពីដំបូងបើសិនជាលោក លឹម សុជាតិ ជាមនុស្សត្រឹមត្រូវរកសុីស្មោះត្រង់ គឺសុំឲ្យកែរឈ្មោះលើកិច្ចសន្យាលក់ទិញដីមុននឹងទទួលយកប្រាក់កក់របស់ខ្ញុំហើយមិនមែននាំគ្នាផ្តិតមេដៃនៅមុខមេធាវីទទួលយកប្រាក់កក់ខ្ញុំចំនួន$5000ហើយ  បែជាប្រើគ្រុបកល់វិធីដើម្បីដេញខ្ញុំចេញពីការដ្ឋានហើយថែមទាំងចោតប្តឹងពួកខ្ញុំទៅព្រហ្មទណ្ឌក្រសួងមហាផ្ទៃថែមទៀតផង ។​អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com