ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក

ខេត្តកណ្តាល.  សំណង់អាហារដ្ឋានល្មើសច្បាប់រំលោភដីចំណីទន្លេ នៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ  ដែលធ្លាប់ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ ចុះទៅផ្អាកជាច្រើនលើកច្រើនសារមកហើយនោះ មកដល់ពេលនេះ គេង្កេតឃើញម្ចាស់នៅតែបន្តឲ្យក្រុមជាងសាងសង់យ៉ាងញាប់ដៃញាប់ជើង មិនរំខានដល់អាជ្ញាធរ និងមន្ត្រីជំនាញបន្តិចសោះឡើយ ។

ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ ប្រជាពលរដ្ឋបានរាយការណ៍អង្គភាពសារព័ត៌មានយើងថា ទីតាំងសំណង់ល្មើសច្បាប់ខាងលើ មិនបានផ្អាកសកម្មភាពនោះទេ មានតែសម្រុកធ្វើបន្ថែម ពិសេស បាននឹងកំពុងចាក់បណ្តុះសរសរឡើងទៅលើកាន់តែខ្ពស់ទៅៗហើយ ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះទៅដល់ទីតាំងខាងលើឃើញថា ពិតជាដូចការលើកឡើងរបស់ប្រជាពលរដ្ឋពិតមែន មិនតែប៉ុណ្ណោះ នៅពេលដែលក្រុមអ្នកសារព័ត៌មានកំពុងថតផ្តិតយករូបភាពសំណង់ល្មើសច្បាប់មួយនេះ ស្រាប់តែក្រុមជាងបានយកដុំថ្ម និងជំពាម គប់ និងបាញ់ សំដៅមកលើអ្នកសារព័ត៌មានថែមទៀត ប៉ុន្តែមិនត្រូវ ក៏ខ្ទាតទៅប៉ះផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលផងដែរ ។

មហាជនដាក់ការសង់សង្ស័យថា មូលហេតុដែលម្ចាស់សំណង់នៅតែបន្តសាងសង់បានយ៉ាងរលូបបែបនេះ ទំនងជាមានការឃុតឃិតគ្នាជាប្រព័ន្ធហើយមើលទៅ ហើយការចុះផ្អាកកន្លងទៅ ក៏ប្រហែលគ្រាន់តែធ្វើឲ្យល្អមើល នៅពេលដែលមានអ្នកសារព័ត៌មានចុះផ្សាយតែប៉ុណ្ណោះ ហើយម្ចាស់សំណាង់មួយនេះ មិនដឹងជាមានខ្សែ មានខ្នង ធំប៉ុណ្ណានោះទេ ព្រោះបើសិនជាប្រជាពលរដ្ឋធម្មតាវិញ ហ៊ានតែសាងសង់សំណង់រឹងចូលទន្លេតែបន្តិចសាកមើល ច្បាស់ជាអាជ្ញាធរ និងមន្ត្រីជំនាញចុះទៅផ្អាក នឹងរឹបអូសសម្ភារៈពួកគាត់ជាក់ជាមិនខាន ។

ពាក់ព័ន្ធនឹងសំណង់អាហារដ្ឋានល្មើសច្បាប់រំលោភដីចំណីទន្លេនេះដែរ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ ដោយទទួលបាននូវការរាយការណ៍ពីមន្រ្តីជំនាញសាលាខេត្ត និងលោកអភិបាលក្រុងតាខ្មៅ គឺកន្លងមករដ្ឋបាលក្រុងបានផ្អាកពិតមែន តែក្នុងកំឡុងពេលចូលឆ្នាំ ម្ចាស់សំណង់បានលួចសាងសង់ ដូចនេះ រដ្ឋបាលក្រុងតាខ្មៅនឹងចាត់វិធានការចុះផ្អាកមិនឲ្យសាងសង់នាល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក ។

មហាជនកំពុងរង់ចាំមើលថា តើរដ្ឋបាលខេត្តកណ្តាល មានសមត្ថភាពធ្វើការលឿនរហ័ស ដូចរដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជារដ្ឋបាលខេត្តផ្សេងៗទៀតដែរ ឬទេ ? ពោះទីតាំងសំណង់ខាងលើ បើនិយាយពីការចុះផ្អាកវិញរាប់ភ្លេចទៅហើយ ហើយមន្ត្រីពាក់ព័ន្ធវិញ បានត្រឹមនិយាយថា រង់ចាំសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្តសិន តើវិធានការផ្លូវច្បាប់ ទៅលើសំណង់ល្មើសច្បាប់ឃើញនឹងភ្នែក មានទាំងរូបភាពឯកសារបែបនេះ ត្រូវការពេលវេលារាប់ខែ ឬយ៉ាងណា ?

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com