ក្រសួងការពារជាតិបូលីវី បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសបូលីវី បានប្រកាសអាសន្នជាតិ ដោយសារតែភ្លើងឆេះព្រៃ កំពុងឆាបឆេះខ្លាំង ។
លោក Alan Lisperguer គឺជារដ្ឋមន្រ្តីក្រសួងបរិស្ថានបូលីវី និយាយថា មកទល់នឹងពេលនេះ តំបន់វាលស្មៅ និងតំបន់ព្រៃដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ មានចំនួន ៣,៨លានហិចតា ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារ Inpe ដែលជាទីភ្នាក់ងារស្រាវជ្រាវអវកាសប្រេស៊ីលតាមដានភ្លើងឆេះព្រៃ បានឲ្យដឹងថា ប្រទេសបូលីវី បានមើលឃើញចំនួនភ្លើងឆេះព្រៃធំៗបំផុតយ៉ាងច្រើន ចាប់តាំងពីឆ្នាំ ២០១០ ក្នុងនោះដីព្រៃយ៉ាងហោច ៣លានហិចតា រងការរឆាប់ឆេះក្នុងឆ្នាំនេះ ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសនៅអាមេរិកខាងត្បូងមួយនេះ កំពុងស្ថិតនៅក្នុងរដូវភ្លើងឆេះព្រៃ កម្រិតកំពូល ដែលមានរយៈពេលចាប់ពីខែសីហា រហូតដល់ខែកញ្ញា ក្រោយរដូវភ្លើងឆេះព្រៃខុសធម្មតា បានចាប់ផ្តើមវាយប្រហារប្រទេសមួយនេះ កាលពីខែកក្កដា បន្ទាប់ពីគ្រោះរាំងស្ងួត ៕