ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ​​ប្ដឹងម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ អធិរាជ ​មហា​សាច់​ ដេីម្បីចាត់វិធានការ​ផ្លូវច្បាប់​ នៅតុលាការ

 

ខេត្តបាត់ដំបង÷ ហ្វេសប៊ុកឈ្មោះ​ “អធិរាជ​ មហាសាច់​” ដែលគេស្គាល់ថា​ជាសកម្មជនហ្វេសប៊ុករបស់ឯកឧត្តម ព្រំ​ សាន​ ដែលតែងតែបង្ហោះព័ត៌មាន​វាយប្រហារ និងជាន់ពន្លិច គេឯងតាមបណ្ដាញសង្គម ជារេីយៗ ដោយគ្មានមូលដ្ឋានច្បាស់លាស់​ និយាយអោយតែបាន​ និងតែងតែជេបញ្ជោរ​គេឯង​តាមអំពេីចិត្ត​ ជាពិសេសទម្លាប់ផុសវាយប្រហារ និងជាន់ពន្លិចមន្ត្រីពុករលួយតាមបណ្ដាញសង្គម ក្រែងធ្លាក់លុយខ្លះបិតមាត់ខ្លះ តែបើផុសវាយប្រហារមន្ត្រីស្អាតស្អំ សូម្បីតែលុយផឹកទឹកតែក៏គ្មានផង​ សូមជ្រាប​ ហេីយជាក់ស្ដែងពេលនេះ​ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏សម្រេចចិត្ត​ដាក់ពាក់បណ្ដឹង​ នៅសាលាដំបូងខេត្តបាត់ដំបងហេីយ ពាក់ព័ន្ធ​នឹងករណី ​ឡាយ​(live)​ជេរប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់​ផ្នែក​ចរាចរណ៍ ​នៃ​ស្នងការ​ខេត្ត​បាត់ដំបង​ដែល​មិនអាច​ទទួលយកបាន​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​របស់​សមត្ថកិច្ច​ នៃ​ស្នងការ​ខេត្ត​ទាំងមូល​ និង​ធ្វើឲ្យ​មតិ​មហាជន ​ក៏ដូចជា​ប្រជាពលរដ្ឋ​យល់ច្រឡំ​ និង​អស់​ទឹកចិត្ត​លើ​សមត្ថកិច្ច​ដែល​បាននិងកំពុង​បម្រើ​ដល់​សន្តិសុខ​សាធារណៈ​បាន​យ៉ាង​ល្អ​ប្រសើរ​កន្លងមក​ ក៏ដូចជា​បច្ចុប្បន្ន​ ជា​ពិសេស​ក៏​ត្រូវ​បាន​បំពេញ​ភារកិច្ច​យ៉ាង​តឹងរ៉ឹង​ចំពោះ​ថ្នាក់ដឹកនាំ​ប្រគល់ឲ្យ​ដើម្បី​អនុវត្តន៍​ដោយ​ឈរ​លើ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។​

យោង​តាម​ពាក្យបណ្ដឹង​នេះ​មាន​ លោក​ ប៉ែន ​រិទ្ធី​ ស្នងការ​រង​ទទួល​ផែន​ការងារ​សណ្ដាប់ធ្នាប់ ​នៃ​ស្នង​ការ​ខេត្ត​បាត់ដំបង​ជាដើម​បណ្តឹង​ និង​ជា​នីតិបុគ្គល​តំណាង​ឲ្យ​ស្នងការ​ខេត្ត​ផង​ដែរ​។ ​ពាក្យបណ្ដឹង​ខាង​លើ​នេះដែរ​ ស្នងការ​នគរបាល​ខេត្ត​ បានធ្វើ​ឡើង​ក្រោយពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានធ្វើការ​បកស្រាយ​ និង​ជម្រាបជូន​ដល់​សាធារណជន​ទៅ​លើ​ករណី​ដែល​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​អធិរាជ​មហា​សាច់​ បាន​ឡាយ​(live)​ជេរប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​មកលើ​សមត្ថ​កិច្ច​ជា​សាធារណៈ ​តាម​បណ្តាញ​សង្គម​កន្លងទៅ​ថ្មីៗ​នេះ​។​

នៅក្នុង​ខ្លឹមសារ​ដែល​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការ​ខេត្ត​ បាន​ធ្វើការ​ស្រាយ​បំភ្លឺ​ដល់​សាធា​រណ​ជន​ បានសរសេរថា សូម​ជម្រាបជូន​សាធារណជន ​ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាបថា ​នៅ​រសៀល​ថ្ងៃទី​០៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​(​អធិរាជ​មហា​សាច់​)​ បាន​ផ្សាយ​ផ្ទាល់​(Live)​រូបភាព​ និង​សំឡេង​ ដោយ​ធ្វើការ​ជេរប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដែល​កំពុង​បំពេញ​ភារកិច្ច​នៅលើ​ដងផ្លូវ​សាធារណៈ​ក្នុង​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាត់ដំបង ​ស្របតាម​ច្បាប់​តួនាទី​ និង​ភារកិច្ច​របស់ខ្លួន​។​

ខ្លឹមសារ​ដដែល​បន្តថា​ ការបំពេញភារកិច្ច​រប​ស់​មន្ត្រី​នគរបាល​ចរាចរណ៍​ត្រូវតែ​អនុវត្ត​ស្របទៅតាម​ច្បាប់​ដែល​បានចែង​ និង​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​បានកំណត់​ដោយ​គ្មាន​ការលើកលែង ​និង​យោគ​យល់​បានឡើយ​ ចំពោះ​អ្នក​ប្រព្រឹត្តិ​ខុសច្បាប់​។

​ខ្លឹមសារ​បាន​បន្តថា​ ក​រ​ណី​អ្នកបើកបរ​(​គ្មាន​ប័ណ្ណបើកបរ​)​ត្រូវ​ទទួល​ការ​ពិន័យ​អន្តរការណ៍​ស្របតាម​មាត្រា​១០​ នៃ​អនុក្រឹត្យ​លេខ​៤៤ ​អនក្រ​.​បក​ ចុះ​ថ្ងៃទី​២១​ ខែមីនា ​ឆ្នាំ​២០១៧​ របស់​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ខ្លឹមសារ​ដដែល​សង្កត់​ធ្ងន់​ថា​ សកម្មភាព​រប​ស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​មាន​ចេតនា​គាំទ្រ​យ៉ាង​ពេញទំហឹង​ និង​កំពុង​លើកទឹកចិត្ត​ចំពោះ​អ្នកប្រព្រឹត្តិ​ផ្ទុយ​ពី​ច្បាប់​ ស្តីពី​ចរាចរណ៍​ផ្លូវគោក ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ក្រៅពីនេះ​សកម្មភាព​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ បាន​ប្រព្រឹត្តិ​ផ្ទុយ​យ៉ាង​ជាក់ស្ដែង​នឹង​ជំពូក​ទី​៤​ មាត្រា​៥០២​ ក្រម​ព្រហ្មទណ្ឌ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែលមាន​ចែង​ពី​ការ​ជេរប្រមាថ​ និង​ការ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ ហើយ​អំពើ​នេះ​ ត្រូវ​ទទួល​នូវ​ការ​ទោស​ព្រហ្ម​ទណ្ឌ​ផងដែរ​ ចំពោះ​អ្នកប្រព្រឹត្តិ​។​ សកម្មភាព​ជេរប្រមាថ​មាក់ងាយ​ចំពោះ​មន្ត្រី​នគរបាល​ជាតិ​ជា​សាធារណៈ​បែបនេះ​ យើង​មិនអាច​ទទួលយក​បានឡើយ​ នៅពេលនេះ ​ថ្នាក់ដឹកនាំ​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ កំពុង​ពិនិត្យ​ និង​ពិចារណា​អំពី​វិធានការ​ខាង​ផ្លូវច្បាប់​ចំពោះ​ទង្វើ​ និង​សកម្មភាព​ខុសឆ្គង​រប​ស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ហើយ​។​

ខ្លឹមសារ​ដដែល​ក៏បាន​បញ្ជាក់​បន្ត​ថា ​រដ្ឋ​ធម្មនុញ្ញ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាត្រា​៣១​ បានចែង​អំពី​សិទ្ធិ​ និង​ករណី​កិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ក្នុងនោះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់​ ការ​ប្រើ​សិទ្ធិ​សេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ មិន​ត្រូវ​ឲ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​អ្នកដទៃ​ឡើយ​ ការប្រើ​សិទ្ធិ​សេរីភាព​នេះ ​ត្រូវ​ប្រព្រឹត្តិ​តាម​លក្ខខ័ណ្ឌ​កំណត់​ក្នុង​ច្បាប់​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ មេត្តា​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​ដោយ​សេចក្តី​គោរព​ និង​ភាតរភាព​បំផុត​៕

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអះអាងថា ការបង្ហោះព័ត៌មាននៅលើ Facebook មិនត្រូវបានច្បាប់ការពារនោះទេ ខណៈដែលមានអ្នកលេង Facebook មួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយធ្វើការបង្ហោះចែកចាយ ផ្សព្វផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើចិត្ត។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង មានប្រសាសន៍ថា ការបង្ហោះ ការអត្ថាធិប្បា​យ និងចែកចាយព័ត៌មាននៅលើបណ្តាញសង្គម Facebook មិនមែនជាការផ្សាយព័ត៌មាន ដែលត្រូវការពារដោយច្បាប់ ស្តីពីរបបសារព័ត៌មាននោះទេ ប៉ុន្ដែអ្នកសារព័ត៌មាន តាមទូរទស្សន៍ តាមវិទ្យុ កាសែត និងសារព័ត៌មាន Online គឺមានការពារដោយច្បាប់របបសារព័ត៌មានជាធរមាន។ ការអះអាងនេះ បន្ទាប់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហាញការងឿយឆ្ងល់ នៅពេលដែលអ្នកលេង Facebook មួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយធ្វើការបង្ហោះចែកចាយ ផ្សព្វផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើចិត្ត។

ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់អ្នកលេង Facebook ត្រូវគិតពេលបញ្ចេញមតិ ត្រូវមានការទទួលខុសត្រូវមួយ រាល់ការបង្ហោះប៉ះពាល់សិទ្ធអ្នកដទៃ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com